កក្តា៤យ៉ាងដែលជំរុញឲ្យតំលៃប៊ិតខញកើនដល់៥.០០០ ដុល្លារ

អស់លោកមួយចំនួនប្រាកដជានឹងនឹកចាំពត៌មានអំពីផលប៉ះពាល់ដែលប៊ិតខញ ដែលហាក់មិនអាចឡើងដល់តំលៃ៥.០០០ដុល្លារបានឡើយ ដោយគេបានសង្កេតឃើញពីការដែលប្រទេសចិនបានដាក់ចេញនូវច្បាប់ហាមប្រាប់លើសកម្មភាព របស់ស្ថាប័នអាយស៊ីអូ (ICO)។ តែសំរាប់ពេលនេះ រូបិយប័ណ្ណឌីជីថលប៊ិតខញនេះ​បានកើននូវតំលៃរបស់ខ្លួនដល់ជាង​៥.០០០ដុល្លារឯណោះ។ ដែលប៊ីធីស៊ីខ្មែរ (BTCkhmer.com) សូមលើកបង្ហាញនូវកកត្ការបួនយ៉ាងដែលបានជំរុញអោយតំលៃប៊ិតខញកើនខ្ពស់ដូចខាងក្រោមនេះ៖

១៖កក្តារសេ្ថរភាពតំលៃប៊ិតខញ

ទោះជាមានការរាំងស្ទះនូវស្ថាប័នអាយស៊ីអូ​ (ICO) នៅក្នុងប្រទេសចិននិងកូរ៉េខាងត្បូង ដែលនាំអោយអ្នកជួញដូរប៊ិតខញ​ហាក់មានភាពខ្លាចរអារអំពីប៊ិតខញយ៉ាងណាក៏ដោយ ក៏តំលៃរបស់ប៊ិតខញនឹងនៅតែកើនឡើងយ៉ាងខ្លាំងដដែល។

២៖កក្តានៃវិបត្តិហិរញ្ញវត្ថុ

ក្នុងស្ថានការណ៏ដែលមានការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ដែលជាផល់ប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារសកល ក៏នៅតែមានចំណាប់អារម្មណ៏របស់អ្នកវិនិយោគ ក្នុងការងាកមកបណ្តាទុនជាមួយប៊ិតខញវិញ ដែលគេគិតថាប៊ិតខញហាក់មិនមាននូវផលប៉ះពាល់ណាមួយមកគំរាមកំហែងបាននោះឡើយ។

៣៖កក្តាទទួលស្គាល់ប៊ិតខញពីផ្សារវ៉លស្ទ្រីត

តាមរយៈខ្សែរបន្ទាត់ខ័ណ្ឌចែករវាងអ្នកធនាគាវ៉លស្ទ្រីត និងស្ថាប័នមួយចំនួនដែលមានការចាប់អារម្មណ៏លើវិស័យរូបិយប័ណ្ណឌីធីថល និងព្រឹត្តិការណ៏នៃការបែងចែកនូវទំរង់ប៊ិតខញថ្មីនៅដើម្បថ្ងៃទី០១ខែសីហា ដែលអ្នកវិនិយោគជាច្រើនបានទទួលនូវផលចំណេញយ៉ាងកប់ក្តោងនោះ បាននាំមកនូវការចាប់អារម្មណ៏យ៉ាងខ្លាំងសំរាប់អ្នកវិនិយោគលើប៊ិតខញជាច្រើននាក់ផងដែរ។

៤៖កក្តាផលចំណេញដោយមិនចាំបាច់ប្រឹង

ការរំពឹងទុកនូវព្រឹត្តិការណ៏ដ៏ធំមួយដែលនឹងកើតឡើងនាចុងខែតុលានេះ គឺជាអំពីការបែកចេញនូវបណ្តាញប៊ិតខញ ថ្មីមួយទៀតដែលត្រូវបានគេស្គាល់ថា ជាប៊ិតខញហ្គោល ឬជាស្គាល់នូវព្រឹត្តិការណ៍ ហ្វគ់ (Fork) គឺអស់អ្នកដែលមានប៊ិតខញ នឹងទទួលបាននូវប៊ិតខញហ្គោលដោយមិនបាច់ចំណាយអ្វីទាំងអស់ ដែលប្រតិបត្តិការរបស់ប៊ិតខញហ្គោលនេះនឹងមិនមានបង្ករនូវផលប៉ះពាល់ដល់បណ្តាញរបស់ប៊ិតខញឡើយ។

%d bloggers like this: