តំលៃប៊ិតខ័ញកើនដល់ ៦០០០ដុល្លារ ខណៈផ្សារមូល ធនខ័ញសកលកើនជាង ១០០ពាន់លានដុល្លារ

ប៊ិតហ្វីនីក(Bitfinex) ដែលជាការជួញដូរគ្រីបតូ ប៊ិតខ័ញ-ដុល្លារ លំដាប់កំពូល បានបំបែកឧបសគ្គ នៃតំលៃប៊ិតខ័ញ លឡើងដល់ ៦.០០០ដុល្លារ កាលពីម្សិលមិញនេះ។ នៅពេលចុចតម្លៃនៃប៊ិតខ័ញ ដែលបានឈានដល់ ៦.០៤១​ដុល្លារនៅលើតារាងតំលៃគ្រីបតូប៊ិតខញរបស់ផ្សារមូលធនខ័ញសកល(Coinmarketcap.com) និងបាននាំអោយផ្សារមូលធនខ័ញនេះបានកើនឡើងជាង ១០០ ពាន់លានដុល្លារ ជាលើកដំបូងដែលមិនធ្លាប់មានពីមុនមក។

ការរួមបញ្ចូលគ្នា នូវចំនួនវិនិយោគរួមរហូតដល់ ៥ ពាន់ដុល្លារ ក្នុងរយៈពេលមួយសបា្ដហ៍ បើទោះបីមានការលើកជេមមី ឌីម៉ុន(Jamie Dimon) និងប្រធានធនាគារកណ្តាលរបស់ប្រេស៊ីល។ កាលពីខែមុនប្រទេសចិន រួមទាំងកូរ៉េខាងត្បូងបានហាមឃាត់ពីសក្មភាពនិងប្រតិបត្តិការ របស់ស្ថាប័ន អាយស៊ីអូ (ICO) និង ប៊ិតខញ ក៏នៅតែមិនមានជាបញ្ហាចោទអ្វីទេដល់ការវិនិយោកលើវិស័យរូបិយប័ណ្ណគ្រីបតូនេះឡើយ។

បណ្តាញពត៌មានប្លូមប៊ឺគ(Bloomberg)បានរាយការណ៍ថានាយកប្រតិបត្តិមានការអនុម័តពីរូបិយវត្ថុ ប៊ិតខ័ញBitcoin ETF នាពេលអនាគ តាមរយៈការអនុម័តនៃ មូលនិធិផ្សារជួញដូរគ្រីពតូ ដែលត្រូវបានគេមើលឃើញថាជាការអនុម័ត ដែលតម្រូវឱ្យមានទ្រព្យសម្បត្តិគ្រប់គ្រាន់សម្រាប់រូបិយវិត្ថុប៊ិតខ័ញ ដើម្បីឱ្យមានការគាំទ្រយ៉ាងពេញលេញ ហើយនិងមានភាពងាយស្រួលសម្រាប់ការវិនិយោគិនរបស់ស្ថាប័ននិងអ្នកវិនិយោគទុនដើម្បីប្រើប្រាស់អោយកាន់តែមានភាពទូលំទូលាយថែមទៀត។

Source:Cointelegraph

Timothy@BTCKhmer.com

%d bloggers like this: