វិភាគលើតំលៃជួញដូរប៊ិតខ័ញ និងប្រាក់ដុល្លារអាមេរិក (BTC/USD)

នៅថ្ងៃទី១២ខែវិច្ឆិការកន្លងទៅនេះ តំលៃប៊ិតខ័ញបានធ្លាក់ចុះមកត្រឹម ៥.៤៥០ដុល្លារ និងបន្ទាប់ពីរយៈកាល៨ថ្ងៃមក តំលៃរបស់ប៊ិតខ័ញបានកើនដល់ទៅជាង៥០% ដែលស្មើនឹង ៨.៥០០ដុល្លារ។យោងតាមការវិភាគជាមួយតារាងក្រាហ្វិកតំលៃប៊ិតខ័ញ គេរំពឹងថាប៊ិតខ័ញអាចនឹងកើនដល់ពីចន្លោះពី ៩.៩៦៩ដុល្លារ​ និង១១.០៦៨ដុល្លារ ដែលស្មើនឹងកំណើនតំលៃចន្លោះពី ២១% និង៣៥% នៃតំលៃប៊ិតខ័ញនាពេលបច្ចុប្បន្ន។ ប្រសិនបើតំលៃប៊ិតខ័ញ ដែលគេគិតថាវានឹងធ្លាក់ចុះ គឺអាចនឹងធ្លាក់មកត្រឹម ចន្លោះពី៨.០០០ដុល្លារ និង ៧.៤២០ដុល្លារក្នុងកំរិតមួយយ៉ាងទាបបំផុតប៉ុណ្ណោះ៕

%d bloggers like this: