ចលនាវិត្តិន៍នៃតំលៃប៊ិតខ័ញ (ភាគទី៣)

មានកក្តាមួយចំនួនដែលនាំអោយប៊ិតខ័ញមានការប្រប្រួលនូវតំលៃរបស់ខ្លួនក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានដូចជា កក្តាផ្នែកទីផ្សា កក្តាបរិមាណនិងកម្មសិទ្ធ កក្តាពត៌មាន កក្តាបច្ចេកទេស កក្តាសេដ្ឋកិច្ចនិងនយោបាយ និងកក្តាស្ថេរភាពនៃតំលៃជាដើម។ នៅក្នុងអត្ថបទស្តីពីចលនាវិវត្តិន៍នៃតំលៃប៊ិតខ័ញភាគទី៣នេះ ប៊ិតធីស៊ីខ្មែរនឹងលើកយកកក្តាបីសំខាន់ៗ មកចែករំលែកជូនដល់មិត្តអ្នកអានដូចតទៅ៖

កក្តាបច្ចេកទេស

ដូចលោកអ្នកបានជ្រាបមកហើយថា ប៊ិតខ័ញគឺបានភ្ជាប់ជាមួយបណ្តាញកូដបើកចំហរមួយដែលគ្រប់គ្នាអាចនឹងចូល ហើយធ្វើការសិក្សាស្វែងយល់បាន ដូចនេះដំណាក់កាលនៃការធ្វើ បច្ចុប្បន្នភាពនិងរកឃើញនូវចំណុចខ្សោយរបស់វា ក៏អាចជាកក្តាដែលជះ ឥទ្ធិពលអាក្រក់ដល់អត្រាប្តូររូបិយប័ណ្ណប៊ិតខ័ញបានដែរ។ ជាក់ស្តែង នៅក្នុងខែសីហាឆ្នាំ២០១៦ ពួកបណ្តាញហែកគ័រ បានរកឃើញពីចំណុចខ្សោយ នៃប្រព័ន្ធការពារសុវត្ថិភាពរបស់ផ្សារជួញដូរ ប៊ិតហ្វីនីក នោះតំលៃរបស់ប៊ិតខ័ញហាក់បានធ្លាក់ចុះភ្លាមមួយរំពេច។ 

កក្តាសេដ្ឋកិច្ចនិងនយោបាយ

ក្នុងយុគសម័យនៃសកលរូបនីយ័តកម្ម ការសំរេចចិត្តរបស់ប្រទេសមួយចំនួន គឺអាចជះនូវឥទ្ធិពលខ្លួនទៅដល់បណ្តារប្រទេសដ៏ទៃទៀតផងដែរ ឧទាហរណ៍ពីប្រទេសជប៉ុន​ ដែលបានផ្តើមក្នុងការចាយវាយជាប៊ិតខ័ញភ្លាម នោះតំលៃប៊ិតខ័ញបានចាប់ផ្តើមកើនឡើងក្នុងតំរូរការទីផ្សាខ្លួនផងដែរ។

កក្តាស្ថេរភាពតំលៃ

ស្ថេរភាពនៃតំលៃប៊ិតខ័ញគឺជាបំរែបំរួលមួយដែលគួរកត់សំគាល់ផងដែរ វាក៏ជាកក្តារមួយដែលបង្ហាញពីស្ថានភាបនៃភាពដែលមិនអាចប៉ានស្មាន់ដឹងជាមុន ពីអត្រាហានីភ័យដែលអាចនឹងកើតមាននោះដែរ។ ដូចនេះស្ថេរភាបតំលៃអាចកំណត់បានថា ការប្រែប្រួលតំលៃរបស់ប៊ិតខ័ញគឺមិនអាចនឹងប៉ាន់ស្មានទុកជាមុនបានឡើយក្នុងតំលៃប៊ិតខ័ញ ឡើងឬចុះគឺអាស្រ័យតាមពេលវាលាក្នុងរយៈពេលដ៏ខ្លីក៏ថាបាន។ តំលៃប៊ិតខ័ញនៅពេលនេះហាក់បាននឹងកំពុងកើនឡើង ឬចុះក្នុងអត្រាត្រឹម ១០ភាគរយនៅឡើយ៕

ប្រភព៖ខ័ញតេលេក្រាម

ប្រែសំរួល៖Philip@BTCKhmer.com

 

 

 

%d bloggers like this: