ចលនាវិត្តិន៍នៃតំលៃប៊ិតខ័ញ (ភាគទី២)

មានកក្តាមួយចំនួនដែលនាំអោយប៊ិតខ័ញមានការប្រប្រួលនូវតំលៃរបស់ខ្លួនក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានដូចជា កក្តាផ្នែកទីផ្សា កក្តាបរិមាណនិងកម្មសិទ្ធ កក្តាពត៌មាន កក្តាបច្ចេកទេស កក្តាសេដ្ឋកិច្ចនិងនយោបាយ និងកក្តាការវិនិយោគជាដើម។ នៅក្នុងអត្ថបទស្តីពីចលនាវិវត្តិន៍នៃតំលៃប៊ិតខ័ញភាគទី២នេះ ប៊ិតធីស៊ីខ្មែរនឹងលើកយកកក្តាបីសំខាន់ៗ មកចែករំលែកជូនដល់មិត្តអ្នកអានដូចតទៅ៖

កក្តាតំរូវការផ្នែកទីផ្សា៖ កក្តានេះត្រូវបានគេទទួលស្គាល់ថាជាកក្តាដ៏ធំចំបងមួយដែលនាំអោយតំលៃទីផ្សារបសើប៊ិតខ័ញឡើងខ្ពស់បានយ៉ាងឆាប់រហ័ស​ និងប្រកបដោយសេ្ថរភាពមួយ។

ចលនាវិវត្តិន៍នៃតំលៃប៊ិតខញ

ទោះបីជា នាពេលបច្ចុប្បន្ននេះប៊ិតខ័ញនូវពុំទាន់មានរូបិយវត្ថុក្នុងការតំកល់ជាតំលៃដោះដូរយ៉ាងណាក្តី ក៏ប៊ិតខ័ញនូវតែទទួលបានការពេញនិយមតាមរយៈទីផ្សាជួញដដែល។ ចំណែកគោលការចម្បងនៃគំនិតអ្នកសេដ្ខកិច្ចភាគច្រើនបានកំណត់នូវទ្រឹស្តិរបស់ខ្លួនថា៖ កាលណាគេទិញចូលរូបិយប័ណ្ណគឺតំលៃវានឹងកើនឡើង ឯកាលណាគេលក់ចេញរូបិយប័ណ្ណ នោះតំលៃវាក៏នឹងចុះវិញដែរ។
គោលការណ៏បែបនេះគឺមានលក្ខណស្រដៀងទៅនឹងគោលការណ៏តំលៃរបស់ប៊ិតខ័ញយ៉ាងដូច្នោះដែរ គឺក្នុងកំឡុងឆ្នាំ២០១៣ដោយព្រោះតែតំរូវការនៃទីផ្សារប៊ិតខ័ញក្នុងប្រទេសចិន វាបានធ្វើអោយតំលៃរបស់ប៊ិតខ័ញបានកើនឡើងរហូតទៅដល់ជាង១០ដងក្នុងពេលដ៏ខ្លីប៉ុណ្ណោះ ។

កក្តាបរិមាណងកម្មសិទ្ធ៖ បរិមាណកំណត់ប៊ិតខ័ញគឺត្រូវកំណត់នៅចំនួនត្រឹមតែ ២១​លានប៊ិតខ័ញ តែចំនួនប៊ិតខ័ញគឺស្ថិតនៅក្នុងតំណាក់កាលនៃការរុករកនឹងផលិតនូវឡើយ។ សំរាប់ពេលបច្ចុប្បន្ននេះចំនួនប៊ិតខ័ញមានត្រឹមតែ ១៦លានប៊ិតខ័ញប៉ុណ្ណោះ ហើយចំនួនអ្នកប្រើប្រាស់នូវកាបូបឌីជីថលប៊ិតខ័ញមានត្រឹមតែ ១៤លានកាបូប ដោយចំនួននេះកំពុងតែកើនឡើងបន្តិចម្តងៗ។ ដោយមូលហេតុនៃបរិមាណកំណត់និងកម្មសិទ្ធប៊ិតខ័ញ ដូចនេះតំលៃប៊ិតខ័ញក៏នឹងបន្តរកើនឡើងជាលំដាក់ទៅតាមកាលនិនវេលារបស់វាដូច្នោះដែរ។

កក្តាពត៌មានប៊ិតខ័ញៈ កក្តាមនុស្សក៏មានការពាក់ព័ន្ធទៅនឹងតំលៃរបស់ប៊ិតខញដែរ ជាឧទាហរណ៍ នៅពេលដែលពត៌មានបានចុះផ្សាយពីការចាប់ខ្លួនរបស់លោក រ៉ូស អាល់រិច តំលៃរបស់ប៊ិតខ័ញបានលធ្លាក់ចុះជាង ២៥ភាគរយ​ ហើយមួយរយៈកាលក្រោយមកទៀតតំលៃប៊ិតខ័ញបានកើនឡើងមកវិញ នៅពេលដែលពត៌មានចេញផ្សាយទាក់ទងនឹងការបើកទីផ្សាជួញដូរ ឬ មូលនិធិជួញដូរខ័ញ របស់កូនភ្លោះ វិនលសវូស្ស (Winklevoss)។

(នៅមានត នៅភាគក្រោយ)

ប្រភព៖ ខ័ញតេលេក្រាម

ប្រែសំរួល៖Philip@BTCKhmer.com

%d bloggers like this: