ការចាប់ផ្តើម – វាជារឿងងាយស្រួលបំផុត!

សេចក្តីណែនាំទូទៅអំពី Bitcoin

Bitcoinគឺរូបិយប័ណ្ណម្យ៉ាងដែលប្លែកពីរូបិយប័ណ្ណដ៏ទៃទៀតដែលអ្នកធ្លាប់បានប្រើប្រាស់ពីមុនមក ដូច្នេះ វាជាការសំខាន់ណាស់ក្នុងការដែលអ្នកគួយល់ដឹងយល់ពីចំណុចសំខាន់នីមួយៗរបស់វា។ Bitcoinគឺ ខុសប្លែកពីរូបិយប័ណ្ណទូទៅដែលរដ្ឋាភិបាលបានចេញនឹងកំណត់ដាក់អោយប្រើប្រាស់ ហើយរូបិយ ប័ណ្ណ  នេះអាចទទួលរងនូវផលប៉ះបពាល់អតិផរណាទៅតាមចលនាសេដ្ឋកិច្ចណាមួយបាន ចំណែក Bitcoin វិញត្រូវបានគេកំណត់តាមចំនួនគណិតវិទ្យារូប ដែលមានចំនួនត្រឹមតែ ដល់ម្ភៃមួយលាន Bitcoin, ដោយគ្មានការផ្លាស់ប្តូរចំនួនដែលបានកំណត់នេះឡើយ។

Bitcoin គឺរូបិយប័ណ្ណមួយដេលមិនអាចធ្វើការក្លែងបន្លំ ឬបំប៉ោងនូវអតិផរណាដោយរូបភាពណា មួយបានឡើយ។ អ្នកអាចប្រើពួកវាប្រកបដោយទំនុកចិត្តដើម្បីវេឬក៏ទទួលនូវចំនួនទឹកប្រាក់ ជាមួយនរណាម្នាក់បាន គ្រប់ពេលវាលា និងគ្រប់ទីកន្លែងនៅក្នុងពិភពលោក ដោយការចំណាយ សេវាទាបបំផុត ដោយរាល់ការទូទាត់ Bitcoin គឺប្រកបដោយសុវត្ថិភាពខ្ពស់ និងមិនមាន ឧបសគ្គអ្វីសោះឡើយ ចំពោះកាបូប Bitcoin របស់អ្នក។ បើទោះបីជាប្រព័ន្ធអ៊ិនធឺណិត ពិភពលោកទាំងមូល ប្រឈមនឹងភាពរអាក់រអួល ក៏បណ្តាញ Bitcoin គឺមិនត្រូវបញ្ឈប់ ដំណើរការ ឬការត្រួតពិនិត្យនោះឡើយ ។

Bitcoin បាននាំមកនូវសេរីភាពដែលគ្មានអ្វីប្រៀប, ហើយតម្រូវឱ្យអ្នកប្រើប្រាស់មាន​ការទទួលខុសត្រូវចំពោះការកើនឡើងនៃរង្វាន់ដ៏មានតម្លៃលើសលប់ពេលវេលារបស់អ្នកបានយ៉ាងល្អ។

ចូរសិក្សាពីផលចំណេញដោយការសន្សំចំនួន ២០ភាគរយ លើការទូទាត់ទំនិញពីក្រុមហ៊ុន Amazon ចំពោះការប្រើប្រាស់ Bitcoinក្នុងទូទាត់ទំនិញ ហើយអ្នកអាចសាកសួរពីអត្ថប្រយោជចំពោះ អ្នកប្រើប្រាស់ Bitcoin ជាច្រើនអ្នកផ្សេងទៀត នៅលើបណ្តាញវេទិកា  Bitcoin របស់យើង​ខ្ញុំដោយគ្រាន់តែ​ចុចប៊ូតុមនេះ​ (Bitcoin forum)។

 ជ្រើសកាបូប Bitcoins

ការជ្រើសរើសប្រើកាបូប bitcoins មួយគឺការងាយស្រួលបំផុត ហើយអ្នកជ្រើសរើសជម្រើស ជាច្រើនផ្សេងគ្នាបាន ដោយគ្រាន់តែអ្នកចេះគ្រប់គ្រង bitcoins របស់អ្នកផ្ទាល់ ដូចជាកាបូប ប្រាក់របស់អ្នក ឬអ្នកអាចជឿទុកចិត្តលើនរណាម្នាក់ អោយរក្សាទុកbitcoins របស់អ្នកបាន។ ហើយវិធីសាស្រ្តទាំងពីរនេះគឺមានគុណសម្បត្តិនិងគុណវិបត្តិ ប៉ុន្តែជាទូទៅយើងគិត ថាវាជាការល្អបំផុត សម្រាប់អ្នកប្រើប្រាស់កាន់ bitcoins របស់ខ្លួនដោយខ្លួនឯង។ ដោយអ្នក គ្រាន់តែមានកាបូប Bitcoin ជាច្រើនរបៀបតាមតែអ្នកចង់បាន ហើយវាជាការងាយស្រួល បំផុត ដោយគ្រាន់ទាញ យកកាបូប មួយប្រភេទណាដែលអ្នកពេញចិត្តតាមរយះកម្មវិធីទូរស័ព្ទរបស់ iPhone ឬប្រព័ន្ធប្រតិបត្តិការ Android របស់អ្នក នោះអ្នកនឹងទទួលការបូប bitcoins របស់អ្នក ដែលតែងនៅជាប់ជាមួយអ្នក គ្រប់ទីកន្លែងដែលអ្នកចង់ទៅ។ (ចូរជ្រើសកាបូបរបស់អ្នកនៅត្រង់នេះបាន) Choose your wallet here.។

 

ការទទួលបាន Bitcoin

ការទទួលបាន bitcoins គឺដូចជាអ្នកទទួលបានរូបិយប័ណ្ណផ្សេងទៀតដែរ ហើយអ្នកអាចធ្វើការ ទិញដូរមុខទំនិញ ឬបើកប្រាក់បៀវត្សន៍របស់អ្នកជា Bitcoin ហើយ អ្នកអាចប្រើសេវា បើកប្រាក់ខែ មួយដែលមានមូលដ្ឋាន Bitcoin តាមប្រព័ន្ធទូទាត់ Bitwage ដោយស្វ័យប្រវត្តិបាន យ៉ាងងាយស្រួល​ជាទីបំផុត។ អ្នកអាចចាប់ផ្តើមទទួលយក និងប្រើប្រាស់Bitcoin ជាការទូទាត់ នៅក្នុងអាជីវកម្មបច្ចុប្បន្ន របស់អ្នកបាន ដោយគ្រាន់តែទិញដូរវានៅលើភ្នាក់ប្តូរ Bitcoin ណាមួយ ដែលជឿទុកចិត្ត (Bitcoin exchanges)។

 

អំពីការចាយវាយ Bitcoin

ហេតុអ្វីបានជាអ្នកអាចធ្វើការចាយវាយ Bitcoinបាន? តើអ្នកគួរធ្វើដូចម្តេចដោយអាចសន្សំបាន 20% ភាគរយលើការទិញដូរមុខទំនិញពីក្រុមហ៊ុន Amazon ដោយអ្នកគ្រាន់តែការប្រើការបូប (ផ័សអាយអូ) Purse.io? អ្នកអាចសន្សំបាន 20% ភាគរយលើការទិញដូរមុខទំនិញនៅហាងកាហ្វេ Starbucks  ដោយអ្នកគ្រាន់តែការប្រើការបូប  (ហ្វូលអ៊ែប ដតខម)Foldapp.com? ឬអ្នកអាចរកទីកន្លែង ទីតាំងណាមួួក្នុងតំបន់ដែលនៅជិតលោកអ្នក ដែលមានទទួលយកការទូទាត់ Bitcoin តាមរយះ (ឃ័ញ់ម៊ែប coinmap.org) ។  Bitcoin លទ្ធភាពប្រើប្រាស់គឺគ្មានដែនកំណត់, តើអ្នកនៅចាំអីទៀត ចាប់ផ្តើមថ្ងៃនេះ!  ចូររកឃើញឈ្មួញ ឬអជីវករ ដែលទទួលយក Bitcoin របស់អ្នកនៅទីនេះ here.។

Vanarith – BTCkhmer.com

%d bloggers like this: