មូលហេតុប៊ិតខញពិបាកឡើងទៅកាន់តំលៃ៥០០០ដុល្លារ

សំរាប់តំលៃរបស់ប៊ិតខញដែលហាក់កំពុងបន្តរឡើងនៅក្នុងផ្សារភាគហ៊ុនរហូតដល់៤៥០០ដុល្លារ បន្ទាប់ពីមានធ្លាក់ចុះរហូតមកក្រោមតំលៃ ៣០០០ដុល្លារកាលពីពេលកន្លងមក ដោយមូលហេតុប្រទេសចិនបានដាក់នូវបទបញ្ញាតិមួយចំនួនដែលបានក្លាយទៅជាគំនាបដលើ ទីផ្សារជួញដូររូបីយប័ណ្ណឌីជីថលមួយចំនួនក្នុងប្រទេសខ្លួន ដែលតំលៃបានធ្លាក់មកត្រឹម៤២៩១ដុល្លារនាពេលថ្មីៗនេះ ដែលគិតជាភាគរយស្មើរនឹង ៣,៩១ ភាគរយ។ ដោយយោងតាមការវិភាគនិងវាយតំលៃរបស់ប៊ិតខញ គឺអាចនឹងកើងឡើងវិញនាចុងសប្តាហ៍ និងពីមួយសប្តាហ៍ទៅកាន់មួយគឺ១១,៣ភាគរយ ហើយអាចនឹងធ្លាក់ចុះត្រឹម ៤,៩ភាគរយជាប្រចាំខែ​។

មូលហេតុជាចំបងដែលនាំអោយតំលៃប៊ិញហាក់នៅមានសភាពយឺតនៅឡើយ គឺដោយសារកត្តាចំណាត់ការរបស់ប្រទេសចិន ដែលបានដាក់នូវបំរាមក្នុងការហាមប្រាមមិនអោយមានប្រតិបត្តិការរបស់ស្ថាប័ន(ICO)នៅក្នុងប្រទេសចិន ដែលជាការគំរាមកំហែងនូវរាល់សកម្មភាព ក៏ដូចជាយន្តការនៃការម្រមូលនូវមូលធនរបស់ស្ថាប័ន (ICO) ដែលជាការប្រឆាំងនឹងច្បាប់របស់ប្រទេសចិន។ ចំណែកឯប្រទេសកូរ៉េខាងត្បូងវិញ គណៈកម្មការសេវាហិរញ្ញវត្ថុជាតិ ក៏បាននឹងកំពុងដាក់ចេញនូវបទបញ្ញាតិមួយចំនួនបន្ថែមទៀត ក្នុងការទប់ស្កាត់នូវរាល់សកម្មភាពនៃទំរង់វិនិយោគរបស់ ICO ដែលកំពុងតែបានជះនូវឥទ្ធិពលអាក្រក់មួយចំនួនដល់ការជួញដូរនិងប្រតិបត្តិការរបស់រូបីយប័ណ្ណឌីជីថលក្នុងប្រទេសកូរ៉នេះផងដែរ។

Source: contelegraph

BTCKhmer Team

%d bloggers like this: