គណៈកម្មការប័ណ្ណភាគហ៊ុននិងរូបិយប័ណ្ណសហរដ្ឋអាមេរិក ចោទអ្នកវិនិយោគថាការប្រើប្រាស់ប៊ិតខ័ញគឺដើម្បីលាក់ពីចំណូលពិតរបស់ខ្លួន

គណៈកម្មការប័ណ្ណភាគហ៊ុន និងរូបិយប័ណ្ណរបស់សហរដ្ឋអាមេរិក បានរៀបចំសំណុំរឿងប្តឹងទៅលោក ភីឡាដេផៃ ដែលជាអ្នកជំនួញពាក់ព័ន្ធនឹងការក្លែងបន្លំចំណូលរបស់គាត់ដោយប្រើរូបិយប័ណ្ណឌីជីថលប៊ិតខ័ញ។ រឿងក្តីនេះបានរៀបចំឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ការចោទប្រកាន់នោះគឺដោយផ្អែកលើបទល្មើសយកកំរៃជើងសារពីគណនីយធនាគារជាង១០០ធនាគា និងប្រើថវិការរបស់ជនរងគ្រោះដើម្បីបង្កើនតម្លៃទីផ្សារភាគហ៊ុនសម្បនិមិត្ត ហើយឆ្លៀតឱកាសធ្វើការវិនិយោគ តាមរយៈការកេងយកផលចំណេញសម្រាប់ខ្លនឯង។ សន្និសិទ្ធកាសែតមួយរបស់គណៈកម្មការប័ណ្ណភាគហ៊ុននិងរូបិយប័ណ្ណរបស់សហរដ្ឋអាមេរិក បានអះអាងថាលោក វីលនឺរ បានប្រើប្រាស់រូបិយប័ណ្ណប៊ិតខ័ញដែលគ្មានឈ្មោះ ដើម្បីធ្វើការប្តូរទឹកប្រាក់ពីដុល្លារទៅជាប៊ិតខ័ញដើម្បីលាក់ពីរបាយការណ៍ចំណូលរបស់គាត់។ ដំណើរការនេះគឺត្រូវបានធ្វើឡើងដោយផ្ទេរទឹកប្រាក់ទៅកាន់បុគ្គលម្នាក់ផ្សេងទៀតដែលមិនពាក់ព័ន្ធក្នុងករណីនេះ។

ដើម្បីបិទបាំងពីចំណូលរបស់គាត់ពីដៃគូសហការលើការបែងចែងផលចំណេញនេះ លោក វីលនឺរ បានធ្វើការបញ្ឆោតដោយផ្ទេរផលចំណេញទៅក្រុមហ៊ុនរូបិយប័ណ្ណឌីជីថលមួយដែលជាអ្នកប្តូរពីប្រាក់ដុល្លារទៅជាប៊ិតខ័ញ រួចហើយធ្វើការទូទាត់ជាប៊ិតខ័ញ។ ផ្អែកទៅលើសំណុំរឿងរបស់គណៈកម្មការប័ណ្ណភាគហ៊ុន និងរូបិយប័ណ្ណរបស់សហរដ្ឋអាមេរិក គឺលោកវីលនឺរ និងបក្សពួករបស់គាត់បានលាក់ទុកទឹកប្រាក់សរុបយ៉ាតិច ៧០០.០០០ដុល្លារ លើប្រាក់ចំណេញដែលពួកគេបានបន្លំឆបោកចេញពីគណនីយធនាគាទាំងនោះ។ ចំពោះការស៊ីបអង្កេតរបស់ភ្នាក់ងារគណៈកម្មការប័ណ្ណភាគហ៊ុន និងរូបិយប័ណ្ណរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថាគណនីយដែលត្រូវបានគេគ្រប់គ្រង គឺជារូបភាពគំរាមកំហែងដ៏គួរឲ្យភ័យខ្លាចដល់អ្នកវិនិយោគតូចៗ។

យោងតាម ការបែងចែកលើការអនុវត្តន៍ច្បាប់ លោក ស្ទេផានី អាវាគីន ជាសហអគ្គនាយក នៃគណៈកម្មការប័ណ្ណភាគហ៊ុន និងរូបិយប័ណ្ណរបស់សហរដ្ឋអាមេរិក  បានលើកឡើងថា បទឧក្រិដ្ឋនេះគឺជាការគំរាមកំហែងមួយដ៏ធំ ចំពោះអ្នកវិនិយោគតូចៗ  ដូចនេះភ្នាក់ងារដែលបង្កើតឡើងនេះគឺសំរាប់ចាត់ការលើរាល់ករណីបែបនេះ។ គណនីយធនាគាដែលត្រូវបានគេត្រួតត្រា កំពុងមានការកើនឡើងនូវការគំរាមកំហែងដល់អ្នកវិនិយោគ​តូចៗ ហើយក៏ជាបទល្មើសដែលភ្នាក់ងារនេះកំពុងទប់ស្កាត់ផងដែរ។ ភ្នាក់ងារប្រយុទ្ធប្រឆាំងលើបទល្មើសនេះ ត្រូវបានប្រាស់ជាផ្លូវការនៅខែកញ្ញា ឆ្នាំ២០១៧ ដែលផ្តោតសំខាន់ទៅលើបទល្មើសពាក់ព័ន្ធនឹងរូបិយប័ណ្ណឌីជីថល ក៏ដូចជាមូលនិធិភាគហ៊ុនខ័ញផងដែរ រួមទាំងការចែករំលែកនូវបច្ចេកទេសនៃធ្វើបញ្ជីចំណូលចំណាយផងដែរ។

ប្រភព៖ខ័ញតេលេក្រាម

ប្រែសំរួល៖Solomon@BTCKhmer.com

 

%d bloggers like this: