បច្ចេកវិទ្យាប្លុគឈេន(Blockchain Technology)

បច្ចេកវិទ្យាប្លុគឈេនគឺជាបណ្តុំនៃកំរងបញ្ជីការសធារណបែបឌីជីថលវិមជ្ឍការមួយ​ ដែលត្រូវបានគេយកមកប្រើប្រាស់លើប្រតិបត្តិការនៃរូបិយប័ណ្ណគ្រីពតូ។ 

កំរងបញ្ជីប្រតិបត្តិការនេះត្រូវធ្វើការកត់ត្រាយ៉ាងសុក្រិតទៅតាមលំដាប់លំដោយ នៅលើប្រព័ន្ធប្រតិបត្តិការឌីជីថល ដែលអនុញ្ញាតិអោយសមាជិកទីផ្សានានា អាចធ្វើការពិនិត្យនិងតាមដាននូវរាល់ប្រតិបត្តិការរបស់រូបិយប័ណ្ណឌីជីថល ដោយពុំចាំបាច់មានមជ្ឍមណ្ឌលកំណត់ត្រានៃបញ្ជីនោះទេ។ ម៉ាស៊ីនកុំព្យូទ័រដែលបានតភ្ជាប់ជាមួយបណ្តាញ អាចទទួលបាននូវកំណត់ត្រានៃបណ្តុំប្លុកឈេន ដែលបានទាញយកដោយស្វ័យប្រវត្តិបាន។

បណ្តុំប្លុគឈេនគឺកកើតចេញពីគោលគំណិតមួយ ដែលមានលក្ខណដូចជាកំនត់ត្រានៃបណ្តុំគណនីយភាព សំរាប់កត់ត្រានូវរាល់ប្រតិបត្តិការរបស់រូបិយប័ណ្ណឌីជីថលប៊ិតខ័ញ ហើយបណ្តុំប្លុគឈេនត្រូវបានគេស្គាល់ពីតួនាទីរបស់វា ជា បច្ចេកវិទ្យានៃកំរងបញ្ជីឌីជីថលបែបវិមជ្ឍការមួយ ដែលក្រោយមកត្រូវបានគេយកមកប្រប្រាស់នៅក្នុងវិស័យពាណិជ្ជកម្មប្រចាំថ្ងៃ។ បច្ចេកវិទ្យាប្លុគឈេនក៏ត្រូវបានគេប្រើក្នុងការកំណត់បញ្ជាក់ពីប្រតិបត្តិការនៃរូបិយប័ណ្ណឌីជីថល ដោយការប្រើប្រាស់កូដឌីជីថលក្នុងការដាក់តំលើងនូវរាល់កំណត់ត្រាឯកសារបញ្ជីរស្នាមនានា ទៅជាបណ្តុំប្លុគឈេនមួយ ដែលប្រកបដោយភាពជាក់លាក់ សុក្រិតភាព និងមិនអាចធ្វើការកែប្រែបានឡើយ។​ រាល់កំណត់ត្រាបញ្ជីយថាភាពគឺត្រូវបាន គេតភ្ជាប់ជាមួយគ្នាក្នុងសហគមឌីជីថលរួមមួយ ទៅជាបណ្តុំប្លុគឈេនបែបវិមជ្ឍការ និងដោយគ្មានការគ្រប់គ្រងពីមជ្ឍមណ្ឌលអជ្ញាធរណាមួយឡើយ៕

ប្រភព៖អ៊ិនវែស្តូភីឌៀ

ប្រែសំរួល៖Philip@BTCKhmer.com

 

%d bloggers like this: