ប៊័ហ្គ័ឃីង(Burger King)ប្រទេសរូស្ស៊ីបើកទទួលទូទាត់ជាប៊ិតខញ(Bitcoin)នារដូវក្តៅខាងមុខនេះ

ស្ស៊ី៖យោងតាមរបាយការណ៍នាថ្ងៃពុធកន្លងមកនេះ ហាងប៊័ហ្គ័ឃីងនានាក្នុងប្រទេសរ៉ូស្ស៊ីបានបើកទទួលការទូទាត់ជាប៊ិតខញពីអតិថិជរបស់ខ្លួន ដែលក្នុងនោះសាខាមួយចំនួនក្នុងទីក្រុងម៉ូស្គូបានសាកល្បងប្រើនូវប្រព័ន្ធទូទាត់ជាប៊ិតខញ មុនពេលដាក់អោយទទួលទូទាត់ជាផ្លូវការជាមួយអតិថិជន តាមរយះការលើកឡើងរបស់លោក អ៊ូសណាយ វ្ស៊ី ជានាយកប្រតិបត្តិហាងប័ហ្គ័ឃីងប្រចាំទីក្រុងម៉ូស្គូ។ លោកកំពុងតែធ្វើការជ្រើសបុក្គលិកជំនាញកម្មវិធីកុំព្យូទ័រដើម្បីសំរួលដល់ការប្រតិបត្តិការទូទាត់ជាមួយក្រុមហ៊ុនរបស់លោក ដែលទាមទាអោយមានការបង្កើតក៏ដូចជា​ការកែសំរួលនូវសេវាទូទាត់ជាមួយរូបិយប័ណ្ណឌីជីថលដ៏ទៃទៀតនៅតាមរយៈកម្មវិធីស្មាតហ្វូន ក្នុងប្រទេសរុស្ស៊ីផងដែរ។ លោកអេលិចស្ស៊ី ម៉ូស៊ីវ អនុរដ្ឋលេខាធិការនៃក្រសួងហិរញ្ញវត្ថុ បានបញ្ជាក់ដែរថាប្រទេសរ៉ូស្ស៊ីគឺជាប្រទេសមួយដែលនិយមលើការប្រើប្រាស់ប្រតិបត្តិការរបស់ប៊ិតខញ ដែលលោកសង្ឃឹមថាប្រទេសរ៉ូស្ស៊ីអាចនឹងបើកទូលាយលើទីផ្សារជួញដូររូបិយប័ណ្ណឌីជីថលមួយចំនួន ដែលអនុលោមតាមបទបញ្ញាត្តិនានារបស់ប្រទេសរ៉ូស្ស៊ី។

Source: cointelegraph

Philip – BTCKhmer

%d bloggers like this: