ធនាកាជាតិនៃកម្ពុជាជំរុញការសាក់ល្បងប្រើប្រាស់ប្រតិបត្តិការបច្ចេកវិទ្យាប្លុកឈេន (Blockchain)

នាដើមខែមេសាកន្លងមក​ ធនាគាជាតិនៃកម្ពុជាបានបង្ហាញនូវផែនការរបស់ខ្លួនក្នុងការប្រើប្រាស់ប្រតិបត្តិការអន្តរធនាគា ដោយប្រើប្រាស់បច្ចេកវិទ្យាប្លុកឈេន(Blockchain)ដោយមានការសហការដៃគូរជាមួយប្រតិបត្តិការរបស់ធនាគា ស៉ារ៉ាម៊ិតស៊ូ​ (Soramitsu) របស់ជប៉ុន ក្នុងការសាកល្បងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាប្លុកឈេន(Blockchain) ដ៏មានសក្តានុពលនៃប្រតិបតិ្តការទូទាត់របស់ធនាគាជាតិនៃកម្ពុជា។

លោក ជា សេរី នាយកប្រតិបត្តិធនាគាជាតិនៃកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖

ក្នុងតំណាក់ កាលដំបូងពួកយើងកំពុងយកចិត្តទុកដាក់ លើកការប្រើប្រាស់ប្រព័ន្ធនេះ ដោយជឿជាក់ថា បច្ចេកវិទ្យាប្លុកឈេន(Blockchain) អាចយកមកកែសម្រួលអោយស្របទៅនឹងគោលការណ៍រូបិយប័ណ្ណជាតិ ដែលផ្តល់នូវអត្ថប្រយោជន៍ក្នុងប្រតិបត្តិការរបស់ធនាគាជាតិនៃកម្ពុជានាពេលអនាគត។

លោកស្រីបានបន្ថែមថា៖ ធនាគាជាតិនៃកម្ពុជាមិនមាននូវគោលគំនិតក្នុងការបង្កើតអោយមានរូបិយប័ណ្ណឌីជីថលរបស់ខ្លួននោះទេ គឺគ្រាន់តែប្រើបច្ចេកវិទ្យាប្លុកឈេន(Blockchain)ដើម្បីសំរួលដល់ ការធ្វើប្រតិបត្តិការទូទាត់រវាងធនាគាជាដៃគូរតែប៉ុណ្ណោះ ។ លោកស្រីបានពន្យល់ថា៖ បច្ចេកវិទ្យាប្លុកឈេន(Blockchain)នឹងជួយសំរួលអោយធនាគាជាតិធ្វើការប្រតិបត្តិការ ទូទាត់រវាងធនាគាមួយទៅកាន់ធនាគាមួយទៀត បានដោយរលូន និងសុវត្ថិភាពខ្ពស់សំរាប់អតិថិជន នឹងអ្នកប្រើប្រាស់នូវបច្ចេកវិទ្យាមួយនេះ។ ជាមួយគ្នានេះដែរ ធនាគាជាតិនៃកម្ពុជាបានកំពុងសហការជាមួយ ប្រព័ន្ធប្រតិបត្តិការ អ៊ីរ៉ូហារ(Iroha)  ដែលជាផ្នែកមួយរបស់ប្រព័ន្ធប្រតិបត្តិការប្លុកឈេន ក្រោមកិច្ចសហប្រតិបត្តិការនៃគំរោងមូលនិធិ លីនិក (Linix Foundation) ដែលប្រព័ន្ធប្រតិបត្តិការអ៊ីរ៉ូហារ បានទទួលការអភិវឌ្ឈន៍ដោយក្រុមហ៊ុន សូរ៉ាម៊ិតស៊ូ (Soramitsu) ដែលជាដៃគូររបស់ក្រុមហ៊ុន ហ៊ីតាឈូរ(Hitachu) ក្រុមហ៊ុនអ៊ិនធីធី ឌេតា (NTT Data) និងប្រព័ន្ធប្លុកឈេនរបស់ក្រុមហ៊ុន ខូលូ (Colu)។

 

 

Source: Coindesk

Philip – Btckhmer

%d bloggers like this: