ទីផ្សារជួញដូររូបិយប័ណ្ណប្រទេសចិន នាំលាភចំណេញយ៉ាងច្រើន លើកលែងតែ អ៊ីធ័រ៉ូមក្លាសិក!

យោងតាមរបាយការណ៍ផលចំណេញ ពីការកើនតំលៃរូបិយប័ណ្ណឌីជីថល បានបង្ហាញពីផលចំណេញ ពីគ្រប់កាក់ឌីជីថលនាថ្ងៃព្រហស្បហ៍កន្លងមក លើកលែងតែកាក់ឌីធីថលអ៊ីធ័រ៉ូមក្លាសិក​មួយប៉ុណ្ណោះ ដែលមិនមានសញ្ញានៃការកើនតំលែរបស់ខ្លួន។ ក្នុងចំណោមកាក់ឌីធីថលទាំងប្រាំបីប្រភេទ ដែលមានវត្តមាននៅលើផ្សារជួញដូររូបិយប័ណ្ណកាក់រ៉ីបភលបានបង្ហាញនូវអាត្រាកើនដ៏ខ្ពស់រហូតដល់ ៣៨ភាគរយ ក្នុងរយៈកាលនៃការជួញដូរត្រឹម២៤ម៉ោង ចំណែកកាក់ឌីជិថលអ៊ីធ័រ៉ូមក្លាសិក នៅមិនទាន់មានសញ្ញាកើនតំលៃណាមួយលើទីផ្សានៅឡើយ។

លោក បប៊ី លី អគ្គនាយកស្ថាប័ន ប៊ីធីស៊ីស៊ី (BTCC) ដែលជាទីផ្សារជួញដូររូបិយប័ណ្ណឌីជីថលដ៏ធំមួយក្នុងប្រទេសចិន បានលើកបង្ហាញពីទីផ្សារជួញដូររបស់លោក​  នូវតំរូវការដ៏ខ្ពស់របស់កាក់ឌីជីថល តែអ្នកវិនិយោគភាគច្រើនមិនសូវមានការចាប់អារម្មណ៍ លើកាក់ឌីជីថលអ៊ីធ័រ៉ូមក្លាសិកប៉ុន្មាននេះទេ។ យោងលើការសង្កេតពីទីផ្សាជួញដូរកាក់ឌីជីថលជាច្រើន បានបង្ហាញពីចលនាដក់ចំនួន នៃកាក់ប៊ិតឃញ យ៉ាងច្រើន ដែលធ្វើអោយលំហូរកាក់នេះបានចាប់ផ្តើមនូវមានចលនារបស់ខ្លួននៅលើផ្សារជួញដូរ នាថ្ងៃពុធកន្លងមកនេះ។ ចលនាជួញដូរកាក់ប៊ិតឃញ នឹងការកើនតំលៃរបស់វា បានធ្វើអោយប៊ិតឃញ នៅតែជាកាក់នាំមុខ លើដៃគូរប្រគួតប្រជែងរបស់ខ្លួនគឺកាក់អ៊ីធ័រ៉ូម។ តែការលើកឡើង របស់លោក ប៊ែរី ស៊ីលប័ត អគ្គនាយកកាក់រូបិយប័ណ្ណគ្រុបថា៖ កាក់អ៊ីធ័រ៉ូមក្លាស៊ិក នៅតែរងចាំការគាំទ្រនិងចំណាប់អារម្មណ៍ពីអតិថិជនរបស់ខ្លួនដែលមានវត្តមាន នៅខាងក្រៅប្រទេសចិនមួយរយៈពេលខាងមុខទៀត។ ចំណែកសហគ្រិន និងអ្នកវិនិយោគផ្សេងទៀត បានយល់ស្របទៅនឹងគោលគំនិតរបស់ លោកធួរ ដឺឌីមស្ត័រ ក្នុងការទិញសញ្ញាវិនិយោគ លើការកើនតំលៃរបស់ ETC ជារង្វាស់ជួញដូរក្នុងលំដាប់រយៈពេលវែងក្នុងការកើនឡើង វិញនូវតំលៃខ្ពស់របស់កាក់ឌីជីថលអ៊ីធ័រ៉ូមមួយនេះ៕

 

Source: cointelegraph

Philip – btckhmer.com

%d bloggers like this: