ការព្យាយាមទប់ស្កាត់ផ្សារជួញដូរប៊ិតខញរបស់រដ្ឋាភិបាលចិនគឺហាក់ដូចជាលេងនូវល្បែងលែងពស់វែក

សកម្មភាពក្នុងការទប់ស្កាត់ និងហាមឃាត់របស់រដ្ឋាភិបាលចិន​ ចំពោះស្ថាប័ន ICO ក៏ដូចជាបន្តរការបិទទីផ្សារជួញដូររូបីយប័ណ្ណឌីជីថល ដែលជាគោលបំណង ក្នុងការការពារប្រជាពលរដ្ឋ ក៏ដូចជាអាជីវករចិន ពីការខាត់បង់ថវិការលើការវិនិយោគជាមួយរូបីយប័ណ្ណឌីជីថល ដែលហាក់ដូចជារូបភាពនៃការលេងល្បែងលែងពស់វែករបស់ប្រទេសឥណ្ឌាយ៉ាងអញ្ចឹងដែរ។ ដែលល្បែងលែងពស់វែកគឺជាតំណាល់រឿងដែលបានកើតឡើង ក្នុងសម័យកាលនៃអាណានិគមរបស់ចក្រភពអង់គ្លេសមកលើប្រទេសឥណ្ឌារ ដោយមានការបារម្មណ៏ពីកំណើនសត្វពស់វែកក្នុងទីក្នុងញ៉ូដាលី នៃប្រទេសឥណ្ឌា ចក្រភពអង់គ្លេសបានប្រកាសផ្តល់ផ្តល់នូវរង្វាន់ដល់អ្នកណាដែលបានសំលាប់ពស់វែកទៅតាមចំនួនក្បាល់ដែលគេបានសំលាប់ ។​ ដោយមានចិត្តលោភចង់បានរង្វាន់ពីពួកអង់គ្លេស ប្រជាជនឥណ្ឌាជាច្រើនបាននាំគ្នាចញ្ចឹមពស់វែក ដើម្បីមកដូរយករង្វាន់របស់ពួកគេ ក្រោយមកពួកអង់គ្លេសបានដឹងពីគំនិតលោភបែបនេះ ពួកគេក៏បានបញ្ឃប់ជាបន្ទាន់នូវកម្មវិធីប្តូររង្វាន់និងការសំលាប់ពស់វែក បន្ទាប់មកប្រជាជនឥណ្ឌាបានយល់ឃើញថាពស់វែកដែលពួកគេបានចញ្ចឹម លែងមានតំលៃក្នុងការប្តូរយករង្វាន់ ពួកឥណ្ឌាក៏បានប្រលែងពស់វែករបស់ពួកគេចោលតែម្តង ជាហេតុធ្វើអោយចំនួនពស់វែកក្នុងទីក្រុងកាន់តែច្រើនឡើងៗ។

សាច់រឿងបានបញ្ជាក់អោយយើងឃើញថា គោលគំនិតរបស់ពួកអង់គ្លេសក្នុងការដោះស្រាយពស់វែកនៅក្នុងទីក្រុងនៃប្រទេសឥណ្ឌា គឺកាន់តែជំរុញអោយមានពស់វែកកាន់ច្រើនទៅវិញ។​ តាមរយៈការទិញដូររូបីយប័ណ្ណឌីជីថលជាមួយទីផ្សារ ប្រទេសចិនហាក់មាននូវគំនិតក្នុងការបិទទីផ្សារជួញដូរ ដើម្បីទប់ស្កាត់ប្រជាជនចិនក្នុងការទិញលក់រូបីយប័ណ្ណឌីជីថល​​ ដែលជាហេតុនាំអោយតំលៃប៊ិតខញកាន់តែលក់ចេញក្នុងតំលៃទីផ្សាពិសេស ឬតាមរយៈការទិញដូរទ្វេភាគី ដែលកាន់តែនាំអោយប្រជាជនចិន ជួបនូវហានិភ័យកាន់តែធ្ងន់ធ្ងន់ជាងការដែលពួកគេទិញរូបីយប័ណ្ណឌីជីថលរបស់ពួកគេតាមទីផ្សារជួញដូរធំៗនោះទៅទៀត។

Source: Cointelegraph

BTCKhmer Team

%d bloggers like this: