កូរ៉េខាងត្បូង៖បារម្ភពីរូបភាពឆរបោកលើទីផ្សារជួញដូរប៊ិតខ័ញនិងរូបិយប័ណ្ណគ្រីពតូ

(សេអ៊ូល)៖កាលពីពេលថ្មីៗនេះរដ្ឋាភិបាលក្រុងសេអ៊ូលនិងអជ្ញាធរហិរញ្ញវ្ថុជាតិរបស់កូរ៉ខាងត្បូង បានធ្វើការប្រមាននឹងដាស់តឿនដល់អ្នកវិនិយោគពីការជ្រៀតចូលនូវរូបភាពឆបោកនៃរូបីយប័ណ្ណគ្រីពតូក្លែងបន្លំនិងផ្សារជួញដូប៊ិតខ័ញដែលមិនពិតប្រាកដមួយចំនួនកំពុងចរាចក្នុងប្រទេសប្រទេសរបស់ខ្លួន។

ក្នុងជំនួបប្រជុំជាបន្ទាន់មួយរបស់រដ្ឋាភិបាលកូរ៉បាននឹងកំពុងដាក់ចេញនូវបញ្ញត្តិសំខាន់ពីរក្នុងនោះមានដូចជា៖

ទី១៖មិនអនុញ្ញាត្តិអោយជនបរទេសនិងជនដែលមិនទាន់គ្រប់អាយុរធ្វើការវិនិយោគលើទីផ្សារជួញដូររូបិយប័ណ្ណគ្រីពតូ

ទី២៖រឹតបន្តឹងបទបញ្ញត្តិសំរាប់ផ្សារជួញដូររូបិយប័ណ្ណគ្រីពតូ និងសេវាផ្តល់ប្រឹក្សាយោបល់វិស័យហិរញ្ញវត្ថុ

កាលពីប៉ុន្មានសប្តាហ៍មុននេះ អជ្ញាធរហិរញ្ញវត្ថុជាតិនិងសហគមប៊ិតខ័ញកូរ៉េខាងត្បូង បានរកឃើញនិងចុះបង្ក្រាបនូវផ្សារជួញដូររូបិយប័ណ្ណគ្រីពតូក្លែងបន្លំមួយចំនួន ក្នុងនោះមានដូចជាផ្សារជួញដូរគ្រីពតូ ប៊ិតខេអអ៊ិច (BitKRX) ដែលបានបន្លំខ្លួនតាមរយៈរូបភាពនៃផ្សារមូលប័ត្រជាតិ នឹងផ្សារភាគហ៊ុនអន្តរជាតិ នឹងប្រកាសដល់អតិថិជនរបស់ខ្លួនថាជាអនុសាខារបស់ផ្សារជួញដូររូបិយប័ណ្ណគ្រីពតូរបស់កូរ៉េ ហើយទទួលបានសិទ្ធិនិងអជ្ញាប័ណ្ណស្របច្បប់ពីផ្សារជួញដូរូបិយប័ណ្ណកូរ៉ខាងត្បូងទៀតផង៕

ប្រភព៖ខ័ញតេលេក្រាម

%d bloggers like this: