ធនាគារឯកជនដំបូងរបស់ប្រទេសសី្វសចាប់ផ្តើមផ្តល់ប៊ិតខញដល់អតិថិជនខ្លួនដោយផ្ទាល់

នៅក្នុងព្រឹត្តិការរបស់វិស័យធនាគារនិងប៊ិតខញប្រទេសស្វីស ធនាគាឯកជនហ្វលខន់ (Falcon Private Bank) បានក្លាយជាធនាគាឯកជនដំបូងគេបង្អស់ប្រចាំប្រទេសស្វីស ដែលបានចាប់ផ្តើម ផ្តល់សេវាកម្មប៊ិតខញ(Bitcoin) និងពាហិរខញ (Alcoin)ដល់អតិថិជនរបស់ខ្លួនដោយផ្ទាល់ តាមរយៈការចាប់ដៃគូរមួយ ក្រុមហ៊ុន ប៊ិតខញ ស្វិសអេជី (Bitcoin Suisse AG) ដែលជាបណ្តាញធនាគាផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ ដល់អតិថិជនក្នុងការចូលទិញនិងរក្សាប៊ិតខញរបស់ពួកគេបាន។

តាមរយៈការលើកឡើងរបស់តំណាងក្រុមហ៊ុននេះបានបញ្ជាក់ថា៖ សេវាកម្មនិងប្រតិបត្តិការថ្មីនេះអាចជំរុញអោយអតិថិជនធនាគាឯកជនហ្វលខន់ ចូលទិញលក់​នឹងតំកល់ប៊ិតខញរបស់ពួកគេតាមរយៈបណ្តាញអ៊ីនធ័រណែត ឬ គណនីយ (E-Banking) របស់ធនាគាបាន ដែលសេវាកម្មនេះមិនមែនជារឿងថ្មី ឬចម្លែកនោះទេ សំរាប់អតិថិជនប៊ិតខញ នងពាហិរខញដែលបានវិនិយោគជាមួយទីផ្សាររូបីយប័ណ្ណឌីជីថលនារយៈពេលប៉ុន្មានខែរកន្លងមកនេះ។

ដោយមើលឃើញពីការកើនឡើងនូវតំលៃរបស់ប៊ិតខញ បានទាញយកនូវការចាប់អារម្មណ៍ពីបណ្តាញធនាគានិងប្លុកឈេន លើវិស័យរូបិយប័ណ្ណឌីជីថល ទោះជាមានទស្សនៈមួយចំនួនបានលើកឡើងថា តំលៃប៊ិតខញបានឡើងដល់ចំណុចកំពូលរបស់វាយ៉ាងណាក៏ដោយ មតិមួយចំនួននូវតែមានការជឿជាក់ថាប៊ិតខញនឹងកើនតំលៃឡើងជានិច្ច ដោយធនាគារឯកជនហ្វលខន់នឹងនៅតែបន្តរផ្តល់នូវសេវាកម្មដល់អតិថិជនរបស់ខ្លួនក្នុងការពង្រីកនូវដើមទុនវិនិយោគ និងការចាប់ដៃគូជាមួយធនាគាដ៏ទៃទៀត ដើម្បីចូលទៅកាន់ទីផ្សារជួញដូររូបីយប័ណ្ណឌីជីថលនេះនាពេលខាងមុខ។

 

Philip – BTCKhmer

%d bloggers like this: