សមាជិកក្លឹបហ្វឺសខ័ញ (Firstcoin Club)កម្ពុជាទទួលវគ្គបណ្តុះបណ្តាលពីបណ្តាញបច្ចេកវិទ្យាប្លុកឈេនហ្វឺសខ័ញ

(រាជធានីភ្នំពេញ)៖ សមាជិកក្លឹបហ្វឺសខ័ញកម្ពុជាជាង១០០រូប ទទួលវគ្គបណ្តុះបណ្តាលស្តីពីបណ្តាញបច្ចេកវិទ្យាប្លុកឈេនហ្វឺសខ័ញនិងអត្ថប្រយោជន៍នៃយុទ្ធសាស្រ្តទីផ្សារ រួមទាំងផលចំណេញពីការវិនិយោគក្នុងវិស័យគ្រីបតីហ្វឺសខញ នៅសណ្ឋាគារ គ្រីនផាលេស(Green Palace Hotel) នាទីក្រុងភ្នំពេញ កាលពីរសៀលថ្ងៃទី២១​ខែតុលា២០១៧ ។ក្នុងកម្មវិធីបណ្តុះបណ្តាលនេះ គេឃើញមានការចូលរួមពីសិក្ខារកាមជាច្រើនរូប ដែលមានការចាប់អារម្មណ៍លើវិស័យវិនិយោគបណ្តាញបច្ចេកវិទ្យាប្លុកឈេន គ្រីបតូ បានចូលរួមសិក្សាស្វែងយល់ពីចំណេះនិងការវិនិយោគជាមួយរូបិយប័ណ្ណគ្រីពតូហ្វឺសខញនេះ។ លោកអេឡិចស៊ែនឌ្រូ ស៊ុយ (Alexandru Saiu) ប្រធានចែកចាយហ្វឺសខ័ញសកល និងជាវិគ្មិនបណ្តុះបណ្តាលបានធ្វើការលើកបង្ហាញជាដំបូង ដល់សិក្ខាកាមនៃសមាជិក អំពីចំណេះដឹងនឹងអត្ថប្រយោជន៍ក្នុងការវិនិយោគបែបឌីជីថលវិមជ្ឃការ ដែលបាននាំមកនូវអត្ថរប្រយោជន៍ ជាមួយគំរោងទីផ្សារវិនិយោគរបស់ហ្វឺសខញ។

គួរបញ្ជាក់ដែរថា ហ្វឺសខញគឺជារូបិយប័ណ្ណឌីជីថលគ្រីត្រូ ដែលឈរលើលំដាប់លេខរៀងទី៣២នៃផ្សារមូលធនគ្រីពតូសកល (Coinmarketcap.com) ដែលមានតំលៃនៃអត្រារជួញដូរគ្រីពតូស្មើរនឹង០.៦០ ដុល្លារ កាលពីពាក់កណ្តាលខែមេសាកន្លងទៅ ហើយបន្តរកើននូវតំលៃវិនិយោគរហូតមកដល់ ១៤ ដុល្លារអាមេរិក ក្នុង១ហ្វឺសខញ នៃអត្រារតំលៃគ្រីពតូ នាបច្ចុប្បន្ននេះ។ មិនត្រឹមតែប៉ុណ្ណោះ គំរោងហ្វឺសខញបានពង្រីកនូវវិសាលភាព នៃទីផ្សារគ្រីពតូក្នុងប្រទេសកម្ពុជា តាមរយៈហ្វឺសខញក្លឹបកម្ពុជា ដែលមាននូវបណ្តាញសមាជិកក្លឹបរបស់ខ្លួន ក៏ដូចជាអ្នកវិនិយោគជាច្រើនរូបចូលរួម និងបានផ្តល់នូវផលចំណេញយ៉ាងច្រើនដល់សមាជិកខ្លួនតាមរយៈបណ្តាញនៃការពង្រីកនៃទីផ្សារគ្រីពតូសកលផងដែរ៕

 

 

 

 

%d bloggers like this: