បណ្តាញប្លុគឈេនជួយពង្រីកប្រព័ន្ធកម្ចីរហិរញ្ញប្បទានសកល

មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែមាននូវមធ្យោបាយសំរាប់ទទួលបាននូវកម្ចីរជាបុគ្កគល ឬសំរាប់មុខជំនួញរបស់ខ្លួនបានោះទេ យោងតាមការសិក្សារបស់ធនាគាពិភពលោកបានបង្ហាញអោយឃើញថា មានមនុស្សជាពីរពាន់លាននាក់ដែលមិនទាន់ទទួលបាននូវការផ្សារភ្ជាប់ជាមួយបណ្តាញធនាគា និងមិនមានគណនីយធនាគានៅឡើយ។ តាមរយៈការសិក្សានេះក៏បានបញ្ជាក់អោយឃើញដែរថា ប្រសិនបើបុគ្កគលដែលមានគណនីយជាមួយធនាគា គឺមានន័យថាគាត់អាចមានឱកាសក្នុងការទទួលបាននូវគំរោងសន្សំប្រាក់ ក៏ដូចជាគំរោងកម្ចីរពីធនាគាក្នុងការចាប់ផ្តើមនូវមុខជំនួញរបស់គាត់បាន។

ចំពោះបណ្តាញប្លុកឈេនក៏កំពុងតែបានចូលរួមចំណែកក្នុងជួយពង្រីកនូវបណ្តាញកម្ចីរ ដល់បុគ្កគលដែលមិនមានឱកាសក្នុងតរភ្ជាប់ជាមួយសេវាកម្មរបស់ធនាគារ ដែលមានបីចំណុចសំខាន់ៗដូចខាងក្រោមនេះ៖

១៖បង្ករនូវភាពងាយស្រួល ប្រកបដោយសុវត្ថិភាពដល់ការទំនាក់ទំនងតាមប្រព័ន្ធហិរញ្ញវត្ថុ

២៖បង្ករភាពងាយស្រួលនិងតំលៃថោកក្នុងការទូទាត់ និងផ្ទេរសាច់ប្រាក់ជុំវិញពិភពលោកតាមរយៈបណ្តាញទូរស័ព្ទ

៣៖បង្ករនូវភាពងាយស្រួល និងប្រកបដោយទំនុកចិត្តលើថវិការពីការឆបោកនិងកេងបន្លំ

បណ្តាញក៏បានផ្តល់នូវឱកាសក្នុងការតភ្ជាប់ក្នុងបណ្តាញកម្ចីរ ដោយជួយអោយមានតភ្ជាប់រវាងកូនបំណុល និងម្ចាស់បំណុល ប្រកបដោយតម្លាភាពនិងប្រសិទ្ធភាពខ្ពស់ក្នុងលក្ខ័ណកម្ចីរនៃភាគីទាំងពីរ។ បណ្តាញប្លុគឈេនក៏បានជំរុញនូវប្រតិបត្តិការកម្ចីរឲ្យមានភាពឆាប់រហ័ស ដោយចំណេញនូវពេលវេលាសម្រាប់អតិថិជន និងប្រកបដោយតម្លារភាពក្នុងប្រព័ន្ធកម្ចីរស្វ័យប្រវត្តិរបស់ប្លុគឈេន។​ និយាយរួមបណ្តាញប្លុគឈេនបានផ្តល់នូវទំនុកចិត្តនិងការធានាដល់ម្ចាស់បំណុល តាមរយៈកិច្ចកុងត្រាដ៏ឆ្លាតវៃ និងជៀសផុតពីអំពើបោកប្រាស់នានាបាន ថែមទាំងចូលរួមជួយកាត់បន្ថយនូវប្រព័ន្ធកម្ចីរតាមរយៈឈ្មួញកណ្តាល ដោយបានបង្ករនូវលក្ខណៈងាយស្រួល ប្រកបដោយប្រសិទ្ធភាព និងតម្លារភាព ដែលមនុស្សគ្រប់គ្នាក៏ដូចជារដ្ឋាភិបាលចង់បាន​ សំរាប់ជួយសំរួលដល់សេវាសាធារណនិងប្រតិបត្តិការផ្សេងៗរបស់ខ្លួន។

Source: ជointelegraph

BTCKhmer Team

%d bloggers like this: