របៀបការពារខ្លួនពីការឆបោកលើករណីមូលនិធិភាគហ៊ុនខ័ញ

នាពេលបច្ចុប្បន្ននេះ មូលនិធិភាគហ៊ុនខ័ញ កំពុងមានការពេញនិយមជាខ្លាំង។ ប្រភេទ Ethereum-based crowdfunding មានរបៀបមួយក្នុងការប្រើកិច្ចសន្យាបែបទំនើបដើម្បីដំណើរការមូលនិធិគ្រីពតូ។

យើងអាចនិយាយបានថាវាគឺជាEthereum-based ព្រោះភាគច្រើន មូលនិធិភាគហ៊ុនខ័ញគឺផ្អែកលើ Buterin ប្លុកឆេន ដែលវាអាចប្រើសំរាប់ការស្វែងរកមូលនិធិ។

ឧទាហណ៍ កិច្ចសន្យាទំនើបអាចកំណត់ គោលដៅ និងវត្ថុបំណងនៃមូលនិធិ ដូចនេះថវិការដែលប្រមូលបានកំឡុងពេលមានមូលនិធិភាគហ៊ុនខ័ញគឺអាចប្រើវាសំរាប់ចំណាយលើផែនការដែលបានកំណត់រួច។  

មូលនិធិភាគហ៊ុនខ័ញជារបស់ពិសេស

បច្ចុប្បន្នមូលនិធិភាគហ៊ុនខ័ញ គឺគា្មនភាពទៀងទាត់នោះទេ ដែលវាតែងតែមានទាំងចំនុចល្អ និងចំនុចអាក្រក់ ព្រោះវាជាវិធីដ៏លឿនបំផុតសំរាប់ក្រុមហ៊ុន ក្នុងការគេចចេញពីការប្រមូលមូលនិធិដែលមានលក្ខណៈពិបាក និងតឹងរ៉ឹង ដែលធនាគា និងម្ចាស់ថវិការតម្រូវឲ្យធ្វើតាមពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅតែគមានវិធីសំរាប់គ្រប់គ្រងការលក់រូបិយប័ណ្ណទាំងនោះដែរ។ ជាការពិត កង្វះនូវការណែនាំដែលចេញដោយច្បាប់ គឺបានធ្វើឲ្យកើតមាននូវការបោកបញ្ឆោតមួយចំនួន ហើយអ្នកជំនួញទាំងឡាយ ពិតជាពិបាកយល់ថាតើវាជាឱកាសចំណេញ ឬ ជាការបោកប្រាស់នោះទេ។

វិធីវាយតម្លៃមូលនិធិខ័ញ យោងតាមមតិរបស់សមាជិកក្នុងក្រុម

មានវិធីមួយចំនួនដែលអ្នកត្រូវតែធ្វើតាម បើអ្នកមិនចង់ចាញ់បោកលើករណីមូលនិធិភាគហ៊ុនខ័ញនោះទេ។ សំរាប់រូបខ្ញុំផ្ទាល់ មុនដំបូង គឺខ្ញុំត្រូវពិនិត្យថាមនុស្សនៅក្នុងក្រុមនោះជានរណា ហើយនរណាជាអ្នកប្រឹក្សាយោបល់លើគំរោងនោះ។ ទោះបីជានៅក្នុងពិភពរូបិយប័ណ្ណ ដែលអ្វីៗហាក់ដូចជាមិនទាន់មានសារៈសំខាន់ក៏ដោយ ក៏អ្នកត្រូវតែស្គាល់ប្រវត្តិ កេរ្តិ៍ឈ្មោះ និងភាពនឹងធឹងច្បាស់លាស់របស់មនុស្សទាំងនោះ មុនពេលអ្នក  សម្រចចិត្តចូលរួមវិនិយោគជាមួយពួកគេ។ បន្ទាន់ពីការពិនិត្យលើគោលដៅរបស់គំរោង និងអត្ថប្រយោជន៍នៃមូលនិធិភាគហ៊ុនខ័ញរួចហើយ អ្នកត្រូវពិនិត្យលើសាវតារបស់ក្រុមហ៊ុននោះ តាមរយៈគណនេយ្យ LingedIn ឬ តាមប្រពន្ធ័បណ្តាសង្គមផ្សេងៗទៀត។

ដំណើររឿងរបស់ខ្ញុំគឺបានចាប់ផ្តើម ដោយដំបូងពេលគេដាក់បញ្ចូលឈ្មោះខ្ញុំចូទៅក្នុងគំរោងមូលនិធិភាគហ៊ុនខ័ញក្លែងក្លាយមួយ ដោយពុំមានការយល់ព្រមពីខ្លួនខ្ញុំឡើយ សូម្បីតែពត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំ មុខរបរខ្ញុំ និងជំនាញផ្សេងៗរបស់ខ្ញុំក៏គេសរសេរមិនត្រឹមត្រូវដែរ។ ខ្ញុំហ៊ាននិយាយថា វាជាការបោកប្រាស់យ៉ាងពិតប្រាកដ ព្រោះថាការដាក់បញ្ចូលឈ្មោះមនុស្ស ណាមួយដោយគ្មានការអនុញ្ញាត ដើម្បីបំភាន់ភ្នែកអ្នកជំនួយផ្សេងៗទៀត កុំឲ្យដឹងថាវាជាគំរាង បោកប្រាស់។ សំណាងល្អណាស់ ដែលខ្ញុំមានគណនេយ្យហ្គូហ្គល ផ្ញើសារជូនដំណឹងដល់ខ្ញុំ ហើយខ្ញុំក៏បានឃើញក្រុមហ៊ុនមូលនិធិភាគហ៊ុនខ័ញមួយ ប្រើប្រាស់ឈ្មោះខ្ញុំដោយគ្មានការអនុញ្ញាត។

គោលការណ៍ទី១: ឆែកតាម ហ្គូហ្គល

ជាធម្មតា នៅពេលដែលក្រុមហ៊ុនប្រភេទ បង្កើតឈ្មោះក្លែងក្លាយក្នុងក្រុមរបស់គេ ឈ្មោះដែលបង្កើតនោះនឹងមានភាពខុសគ្នាទាំងស្រុងជាមួយនឹងពត៌មានផ្ទាល់ខ្លួនក្នុងគណនេយ្យ LinkedIn។

គោលការណ៍ទី១: គឺឆែកហ្គូហ្គល! ឆែកអំពីពត៌មានទូទៅរបស់មនុស្សដែលអ្នកដឹងថាមានពាក់ព័ន្ធនឹងក្រុមមូលនិធិភាគហ៊ុនខ័ញ ដូចជាឆែកទៅលើជំនាញបច្ចេកទេសដែលពួកគេមាន និងមុខរបររបស់ពួកគេជាដើម។ តាមការពិតក្រុមហ៊ុនរូបិយប័ណ្ណ MCX Coin ដែលបានដាក់ឈ្មោះខ្ញុំជាប្រធានសមាគមន៍ ទាំងដែលវាមិនមែនជាការពិតទាល់តែសោះ។

គេក៏បានសរសេរផងដែរថា ខ្ញុំចេះភាសាចិនយ៉ាសស្ទាត់ជំនាញ ប៉ុន្តែវាជារឿងផ្ទុយស្រលះ ព្រោះខ្ញុំមិនដែលចេះចិនសូម្បីតែបន្តិច។រឿងដែលមិនពិតមួយទៀតនោះគឺ សមាជិកក្រុមម្នាក់ផ្សេងទៀតនោះ ត្រូវបានគេដាក់តួនាទីគាត់ជាមួយនឹងការងារដែលគាត់មិនដែលធ្លាប់ធ្វើទាល់តែសោះ។ ឧទាហរណ៍ មិត្តរួមឈ្មោះអេលីអូណូរ៉ាឃតទី ត្រូវបានគេដាក់គាត់ចូលទៅក្នុងគំរោងមូលនិធិភាគហ៊ុនខ័ញ ដោយដាក់គាត់ជាអ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ ទាំងដែលគាត់មិនដែលធ្វើការក្នុងវិស័យទាំងនេះទាល់តែសោះ។

នេះគឺជារឿងដ៏សោកសៅមួយរបស់ខ្ញុំ ហើយទាំងនេះគឺគ្រាន់តែជាបទពិសោធន៍សំរាប់អ្នក មុននឹងចង់ចូលរួមជាមួយមូលនិធិភាគហ៊ុនខ័ញនេះ គឺត្រូវពិនិត្យអំពីសមាជិកក្នុងក្រុមនោះឲ្យបានច្បាស់លាស់ជាមុនសិន។ខ្ញុំសង្ឈឹមយ៉ាងមួសមុតថា នឹងគ្មាននរណាម្នាក់ចាញ់បោកគំរោងប្រភេទនេះឡើយ។ ម្យ៉ាងវិញទៀត តាមពិតទៅខ្ញុំគ្មានពាក់ព័ន្ធអ្វីជាមួយក្រុមនោះទេ គឺខ្ញុំធ្វើការជាមួយក្រុមហ៊ុន Eidoo និង Cointelegraph.

%d bloggers like this: