តើ អ៊ីដ្រូខ័ញម៉ាញនីង (Hydro Mining)គឺជាអ្វី?

អ៊ីដ្រូខ័ញម៉ាញនីង  គឺជារបៀបម៉ាញនីងប៊ិតខ័ញ ដោយពឹងផ្អែកលើកំលាំងថាមពលពីវារីអគ្គីសនី និងប្រព័ន្ធបញ្ចុះកំដៅតាមរយៈថាមពលនៃចរន្តទឹក ក្នុងការទ្រទ្រង់ដល់ប្រព័ន្ធប្រតិបត្តិការម៉ាញនីងខ័ញ។ ដូចលោកអ្នកបានជ្រាបរួចមកហើយពីរបៀប ប៊ិតខ័ញម៉ាញនីងគឺជាដំណាក់កាលនៃប្រតិបត្តិការមួយរបស់ប៊ិតខ័ញ ក្នុងការបញ្ជាក់នូវកំណត់ត្រាទូទាត់ដែលនឹងត្រូវដាក់តំលើងក្នុងបញ្ជីរសាធារណរបស់ប៊ិតខ័ញដែលគេអោយឈ្មោះថាជាបណ្តាញប្លុគឈេន​ ហើយវាក៏ជាមធ្យោបាយមួយនៃការកកើតថ្មីមួយទៀតរបស់ប៊ិតខញដែរ។

ចំពោះបណ្តារអ្នកប្រើប្រាស់នូវបណ្តាញអ៊ីនធើរណែត និងមាននូវម៉ាស៊ីនកុំព្យូទ័រ​ដែលបានតម្លើងនូវកម្មវិធីប៊ិតខញម៉ាញនីង គឺអាចនឹងចូលរួមក្នុងកម្មវិធីម៉ាញនីងនេះបាន ដោយរបៀបម៉ាញនីងប៊ិតខ័ញ គឺវាទាក់ទងទៅនឹងការប្រមូលផ្តុំនូវរាល់បញ្ជីនៃប្រតិបត្តិការនានា​របស់ប៊ិតខ័ញទៅជាបណ្តុំមួយ បន្ទាប់មកកម្មវិធីម៉ាញនីងនឹងធ្វើការដោះស្រាយនូវចំណោទ ក្នុងបណ្តាញកុំព្យូទ័រដ៏ស្មុគស្មាញមួយនេះក្នុងពេលដ៏ខ្លីមួយ។ សំរាប់អ្នកដែលអាចដោះស្រាយនូវចំណោទមួយនេះ ក្នុងរយៈពេលដ៏ខ្លីជាងគេនិងបានដាក់នូវបណ្តុំបញ្ជីនេះទៅជាបណ្តាញប្លុគឈេន នោះនឹងទទួលបាននូវរង្វាន់ជាប៊ិតខ័ញ។ រង្វាន់ដែលពួកគេទទួលបានពីការម៉ាញនីងប៊ិតខ័ញ គឺប្រៀបដូចជាសេវានៃប្រតិបត្តិការទូទាត់របស់ប៊ិតខ័ញ ក្នុងកំណត់ត្រានៃបណ្តុំបញ្ជីទូទាត់របស់ប៊ិតខ័ញ និងជាការកកើតថ្មីមួយទៀតរបស់ប៊ិតខ័ញយ៉ាងដូច្នោះដែរ។

សំរាប់ការម៉ាញនីងប៊ិតខ័ញគឺត្រូវការនូវកំលាំងថាមពលអគ្គីសនីយ៉ាងច្រើនក្នុងកំឡុងពេលម៉ាញនីងម្តងៗ ដែលនាំអោយមានផលប៉ះពាល់បរិស្ថាននៃផ្ទាំងកញ្ចក់ផងដែរ។ ការសិក្សារស្រាវជ្រាវមួយបានបញ្ជាក់ថា ការម៉ាញនីងប៊ិតខ័ញនិងកាក់អ៊ីធើរៀមបានស៊ីថាមពលអគ្គីសនីយ៉ាងច្រើន ស្មើរនឹងការប្រើប្រាស់ថាមពលអគ្គីសនី ដែលប្រៀបធៀបនឹងការប្រទេសក្នុងប្រទេសកម្ពុជារហូតជាង ៣ដង ដែលមានអត្រាប្រជាជន ត្រឹមតែ១៦​លាននាក់ប៉ុណ្ណោះ ជាឧទាហរណ៍ ប្រតិបត្តិការនៃកាក់អ៊ីធៀរៀមម្តងគឺប្រើប្រាស់នូវថាមពលអគ្គីសនីជាង៥៣គីឡូវ៉ាត់ម៉ោងឯណោះ។  ដូចនេះអ៊ីដ្រូខ័ញម៉ាញនីងបានដើរតួយ៉ាងសំខាន់ក្នុងការជំនួសថាមពលអគ្គីសនីក្នុងការប្រើប្រាស់សំរាប់ប៊ិតខ័ញម៉ាញនីងប្រចាំថ្ងៃវិញ ដោយវាបានជួយសន្សំសំចៃថាមពលបានយ៉ាងល្អប្រសើ និងជួយកាត់បន្ថយចំណាយថ្លៃអគ្គីសនី និងជួយកាត់បន្ថយកំដៅនៃឧបករណ៍កុំព្យូទ័រខ័ញម៉ានីងអោយត្រជាក់ប្រកបដោយស្ថេរភាព​ និងនិរន្តរភាព ជាទីបំផុត ដែលនាំអោយការម៉ាញនីងខ័ញទទួលបានផលចំណេញច្រើន និងមិនប៉ះពាល់ដល់បរិស្ថាននៃកាំរស្មីផ្ទាំងកញ្ចក់ផងដែរ។

សំរាប់មិត្តអ្នកអានដែលមានបំណងចង់ទំនាក់ទំនង វិនិយោគជាមួយម៉ាស៊ីនម៉ាញនីងខ័ញ ក្នុងកញ្ចប់វិនិយោគរួម ដែលអាចទទួលបាននូវផលចំណេញពីការវិនិយោគខ័ញម៉ាញនីងខ្ពស់ សូមទំនាក់ទំនងមកកាន់វែបសាយ WWW.BTCKHMER.COM ដើម្បីទទួលបាននូវពត៌មានលម្អិត៕

ប្រភព៖ខ័ញតេលេក្រាម

អត្ថបទ៖Philip@BTCKhmer.com

%d bloggers like this: