ការវិនិយោគលើរូបិយប័ណ្ណឌីជីថល (Crypto-Investment)!

ការវិនិយោគជាមួយរូបិយប័ណ្ណឌីជីថល (Crypto Currency)គឺជាការសំរេចចិត្តនិងជាជំរើសមួយដ៏ប្រសើរបំផុតរបស់បណ្តាអ្នកការវិនិយោគសកលមួយចំនួន ដែលអាចនឹងទទួលបាននូវផលចំណេញដ៏គាប់ប្រសើរមកវិញ ប៉ុន្តែរមានកក្តារមួយចំនួនដែលលោកអ្នកគួរគិតនិងពិចារណាជាមុនសិន មុនពេលដែលលោកអ្នកនឹងត្រូវធ្វើការសំរេចចិត្តក្នុងការវិនិយោគជាមួយរូបិយប័ណ្ណឌីជីថលប្រភេទនេះ។ ខាងក្រោមនេះគឺជាកក្តាសំខាន់បីយ៉ាងដែលបានរួមបញ្ចូលសំរាប់លោកក្នុងការស្វែងយល់ មុនពេលលោកសំរេចចិត្តដើម្បីនឹងវិនិយោគ ឬបណ្តាក់ទុនជាមួយរូបិយប័ណ្ណគ្រីពតូ៖

កក្តាបង្កើនប្រាក់ចំណូល៖​​ តាមរយៈបទពិសោធពីកំរិតធ្លាក់ចុះតំលៃឬអតិផរណានៃរូបិយប័ណ្ណជាតិមួយចំនួន បានជំរុញអោយបណ្តាអ្នកវិនិយោគមួយចំនួន បានងាកមកចាប់អារម្មណ៍លើការវិនិយោគរបស់ពួកគេជាមួយនឹងរូបិយប័ណ្ណឌីជីថល ដែលជាជំរើសនៃការវិនិយោគដ៏ប្រសើរបំផុតមួយសំរាប់ពួកគេវិញ។ ​

កក្តាបច្ចេកវិទ្យាបែបវិមជ្ឍការ៖ វឌ្ឍនភាពនៃបច្ចេកវិទ្យាបែបវិមជ្ឍការចុងក្រោយនៃរូបិយប័ណ្ណឌីជីថលបានក្លាយជាការចាប់អារម្មណ៍មួយសំរាប់បណ្តារអ្នកវិនិយោគនាសម័យកាលនេះ ព្រោះថារូបិយប័ណ្ណគ្រីពតូគឺជារូបិយប័ណ្ណបែបវិមជ្ឍការដែលគេអាចប្រើប្រាស់បាន នៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយគ្មានរដ្ឋាភិបាល ឬស្ថាប័នហិរញ្ញវត្ថុក៏ដូចជាបណ្តាញធនាគានៃប្រទេសណាមួយអាចគ្រប់គ្រងវាបានឡើយ។

កក្តាអត្រាកំណើននៃតំលៃខ័ញគ្រីពតូ៖ តាំងពីរូបិយប័ណ្ណឌីជីថលប៊ិតខ័ញត្រូវបានគេបង្កើតចេញមកនាឆ្នាំ២០០៨ អ្នកវិនិយោគលើវិស័យគ្រីពតូមួយចំនួនបានទទួលនូវផលចំណេញយ៉ាងគាប់ប្រសើរ តាមរយៈអត្រាកំណើននៃតំលៃរូបិយប័ណ្ណឌីជីថលប្រភេទមួយនេះ។ ដូចនេះជំរើសនៃការវិនិយោគក្នុងការបណ្តាក់ដើមទុននៃរូបិយប័ណ្ណឌីជីថល គឺនឹងផ្តល់នូវស្ថានភាពនិលទ្ធភាពនៃផលចំណេញរបស់លោកអ្នកដែលបានបោះទុនវិនិយោគមកវិញយ៉ាងខ្ពស់ផងដែរ។

ក្រៅពីផលចំណេញនិងគុណប្រយោជន៍នៃការវិនិយោគលើវិស័យគ្រីពតូ លោកគួរគិតពិចារណារពីចំណុចហានីភ័យ នៃការវិនិយោគលើវិស័យមួយនេះ ដូចជាពាក្យចរចាមរាមពីកំណើននៃតំលៃរបស់រូបិយប័ណ្ណគ្រីពតូដែលពុំមានមូលដ្ឋានៃការវិភាគច្បាស់លាស់ ក៏ដូចជាវិបត្តិនៃមូលដ្ឋានក្នុងការទទួលចាយវាឬទូទាត់ជារូបិយប័ណ្ណគ្រីពតូ ដែលប្រទេសមួយចំនួនមិនទាន់នឹងទទួលស្គាល់ចរាចនិងប្រតិបត្តិការរបស់រូបិយប័ណ្ណនេះនៅឡើយទេ ដោយប្រទេសមួយចំនួនកំពុងដាក់កំហិតក៏ដូចជាបទបញ្ញាតិមួយចំនួន ចំពោះការប្រើប្រាស់រូបិយប័ណ្ណប្រភេទនេះ ក្នុងរូបភាពនៃការទូទាត់ក្នុងការប្រកាស់អំពីកាតព្វកិច្ចពន្ធដារជាតិ និងការប្រកាស់លក់ហ៊ុនតាមរយៈមូលនិធិភាគហ៊ុនខ័ញ (ICO) ជាដើម។

ប្រភព៖ខ័ញតេលេក្រាម

ប្រែសំរួលដោយ៖Philip@BTCKhmer.com

 

%d bloggers like this: