មនុស្សភាគច្រើនបានចាប់អារម្មណ៍មកវិនិយោគជាមួយប៊ិតខ័ញ

ខណៈពេលដែលតំលៃប៊ិតខ័ញកំពស់ឡើងខ្ពស់ហាក់កប់ពពកចាប់ពីតំលៃ ៩០០ដុល្លារនាដើមឆ្នាំ២០១៧ ដែលមកទល់ពេលនេះ គឺជាង១១.០០០ដុល្លារ មនុស្សភាគច្រើននៅតែមានចំណាប់អារម្មណ៍និងជឿទុកចិត្តជាមួយប៊ិតខ័ញជានិច្ច។ កក្តានេះបានបញ្ជាក់អោយឃើញថា ប៊ិតខ័ញកំពុងបានដើរតួនាទីយ៉ាងសំខាន់មួយក្នុងទីផ្សារសកល ខណៈពេលដែលភាពតានតឹងកំពុងកើតឡើងរវាងសហរដ្ឋអាមេរិកនឹង កូរ៉េខាងជើងនាពេលនេះ។ មនុស្សភាគច្រើនបានកំពុងផ្លាស់ប្តូនូវផ្នត់គំនិតរបស់ពួកគេ និងបានផ្លាស់ប្តូរនៅទ្រព្យសម្បត្តិរបស់ពួកគេមកវិនិយោគជាមួយប៊ិតខ័ញវិញ។ យោងតាមការវិភាគរបស់លោក រ៉ន ឆិននីស្គី ជានាយកក្រុមហ៊ុនវិនិយោគ អ៊ិនវែស្ទហវ្វីឌ (InvestFeed) បានលើកឡើងថា៖ ពួកគេជឿជាក់ថាប៊ិតខ័ញគឺមានសុវត្ថិភាពជាងការវិនិយោគនានា ក្នុងខណៈពេលដែលភាពតានតឹងរវាងហរដ្ឋអាមេរិកនិងកូរ៉េជើងកំពុងជះនូវឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ស្ថានភាពសេដ្ឋកិច្ចសកលលោកនាពេលនេះ៕

ប្រភព៖ខ័ញតេលេក្រាម

អត្ថបទ៖Philip@BTCKhmer.com

%d bloggers like this: