យុទ្ធសាស្ត្រ៣ចំណុចក្នុងការវិនិយោគលើអាល់ខ័ញ (Altcoins)

គ្រប់គ្នាតែងស្គាល់និងយល់ដឹងពីប៊ិតខ័ញនៅក្នុងពិភពរូបិយប័ណ្ណឌីជីថល ប៉ុន្តែរមានចំនួនអ្នកវិនិយោគជាច្រើនបានស្គាល់ពីរបៀបទាញយកផលចំណេញពីកាវិនិយោគលើអាល់ខ័ញ
ដែលជាមធ្យោបាយដែលពួកគេអាចនិងរកលុយបាន។​ ជាមួយការវិនិយោគ ជាមួយអាល់ខញ ទាមទាអោយមាននូវចំណេះដឹងនិងបច្ចេកទេសខ្ពស់ក្នុងការទិញដូររបស់ពួកគេដើម្បីផលចំណេញខ្ពស់។

ដើម្បីយល់ដឹងពីភាពខុសប្លែកពីក្នុងការវិនិយោគជាមួយប៊ិតខ័ញ និងអាល់ខ័ញ លោកអ្នកត្រូវចេះវិភាគលើក្រាហ្វិកនៃតារាងតំលៃនៃទីផ្សាឡើងចុះរបស់ខ័ញទាំងនេះជាមុនសិន។​ តាមរយៈការពិនិត្យលើក្រាហ្វិកខាងក្រោម យើងឃើញថា ប៊ិតខ័ញគឺតែងស្ថិតនៅក្នុងចំណាត់ថ្នាក់លើគេ និងមានភាពងាយស្រួលក្នុងការវិនិយោគយកផលចណេញបានជានិច្ច ចំណែកក្រាហ្វិករបស់អាល់ខ័ញហាក់មានកំរិតឡើងចុះនៃតំលៃទីផ្សាដែលពិបាកប៉ាន់ស្មានដឹងបាន។

មើលតាមក្រាហ្វិកខាងក្រោម ខ្សែបន្ទាត់ពណ៌ទឹកក្រូច គឺតំណាងអោយប៊ិតខ័ញ ចំណែកឯខ្សែបន្ទាត់ដែលមានពណ៌ខៀវ និងពណ៌បៃតង គឺតំណាងអោយចលនាទីផ្សារបស់អាល់ខ័ញ ដែលហាក់មានភាពស៊ាំញាំក្នុងការកំណត់យកពីចំណុចក្នុងការចូលវិនិយោគជាមួយពពួកអាល់ខ័ញទាំងនេះណាស់។ យោងតាមបទពិសោធក្នុងការវិនិយោគទីផ្សារអាល់ខ័ញក្នុងប្រទេសកម្ពុជារបស់លោក ថាច់ សារី ជាប្រធានក្រុមប្រឹក្សាភិបាលនិងប្រធានផ្នែកវិនិយោគឌីជីថលរបស់បណ្តាញពត៌មានគ្រីពត្រូប៊ីធីស៊ីខ្មែរ លោកមានកត្តិយស់ក្នុងការចូលរួមចែករំលែកនូវចំណេះដឹង ក៏ដូចជាបទពិសោធមួយចំនួនទាក់ទងទៅនឹងការវិនិយោគអាល់ខ័ញ ប្រកបដោយភាពជោគជ័យនឹងទទួលបានផលចំណេញជាប្រចាំ រួមទាំងបានកាត់បន្ថយនូវឱកាសពីការខាតបង់នានាផងដែរ៖

យុទ្ធសាស្ត្រទី១ ទិញខ័ញក្នុងគំរោងអាយស៊ីអូ (ICO)៖

ការចូលវិនិយោគជាមួយគំរោងអាល់ខ័ញក្នុងចំណុចប្រកាស់លក់របស់មូលនិធិភាគហ៊ុនខ័ញ (ICO) ឬការទិញខ័ញពីមុនគំរោងអាយស៊ីអូ គឺអាចមានឱកាសក្នុងការទិញខ័ញបានក្នុងតំលៃយ៉ាងទាបបំផុត ហើយត្រង់ចំណុចនេះភាគរយនៃកំរិតនៃការឡើងថ្លៃរបស់ខ័ញគឺមានភាគរយខ្ពស់ក្នុងការទទួលបានផលចំណេញពីការវិនិយោគ។ បន្ទាប់ពីការដាក់តំណើការនៃគំរោងអាយស៊ីអូរបស់ខ័ញ ខ័ញនឹងមានការប្រែប្រួលក្នុងទិសដៅនៃតំលៃ ដែលអាចធ្វើអោយវាចុះ ឬក៏ឡើងដែលពិបាកធ្វើការប៉ាន់ស្មានដឹងជាមុន ព្រោះថាខ័ញអាចឡើងចុះ ក្នុងកំរិតខ្ពស់និងទាបបានក្នុងរយៈពេលដ៏ខ្លីមួយដែលអាស្រ័យទៅតាមគំរោងនិងទីផ្សារបស់វា។ ដូចនេះលោកអ្នកអាចនឹងធ្វើការលក់ចេញនូវខ័ញវិនិយោគរបស់លោកអ្នកភ្លាម បើសង្គេតឃើញថា លោកអ្នកទទួលបានផលចំណេញក្នុងចន្លោះ ពី១០០% ដល់៣០០% ហើយនោះ។ យុទ្ធសាស្រ្តនេះគឺជាគន្លឹះមួយដែលលោកអ្នកគួរចាប់យកឱកាសជាមួយខ័ញនៃគំរោងអាយស៊ីអូ ប៉ុន្តែត្រូវចងចាំថា កុំព្យាយាមដាក់លុយវិនិយោគតែមួយកន្រ្តក់ក្នុងគំរោងខ័ញអាយស៊ីអូណាមួយឡើយ ត្រូវព្យាយាមសិក្សាស្វែងយល់ពីគំរោងអាយស៊ីអូមួយចំនួនអោយច្បាស់ជាមុនសិន មុននឹងធ្វើការវិនិយោគ។

យុទ្ធសាស្ត្រទី២ ការក្សាទុកខ័ញនឹងសង្គេតចលនាអាយស៊ីអូ

ក្នុងតំណាក់កាលនេះ​ លោកអ្នកត្រូវរងចាំឱកាសបន្តិចសិន មុននឹងទិញលក់ខ័ញរបស់គំរោងអាយស៊ីអូ ដោយរងចាំមើលចរន្តខ័ញក្នុងទីផ្សារនិងជៀសវាងភាពប្រោកប្រាស់អាយស៊ីអូជាមុនសិន។ លោកអ្នកអាចស្វែងរកនូវខ័ញណាមួយដែលទើបចរាចចូលទីផ្សាដំបូង ហើយត្រៀមទិញយកក្នុងតំលៃទាបណាមួយ ដែលខ័ញនេះជាទូទៅគឺមានតំលៃទាបជាងតំលៃលក់ចេញរបស់ខ័ញអាយស៊ីអូ។ មូលហេតុខ័ញនេះមានតំលៃថោកនិងទាប ព្រោះថាអ្នកទិញខ័ញដោយតំលៃបានទាប និងដោយឥតគិតថ្លៃ តែងលក់ចេញខ័ញរបស់ពួកគេក្នុងតំលៃទាបជាងទីផ្សាខ័ញរបស់តំលៃខ័ញអាយស៊ីអូ ក្នុងគោលបំណងជួយជំរុញនិងក្រឡុកចរន្តទីផ្សាខ័ញសំរាប់ការលក់ដាច់របស់ខ័ញអាយស៊ីអូ។ តែសូមប្រយ័ត្នតំលៃទាបរបស់ខ័ញអាចនាំអោយខូចតំលៃខ័ញរបស់ក្រុមហ៊ុនដែលដាក់លក់តាមអាយស៊ីអូ ហើយក្រុមហ៊ុននោះអាចនឹងប្រឈមនឹងការក្ស័យធនផងដែរ។

យុទ្ធសាស្ត្រទី៣ ការវិភាគក្រាហ្វិកនៃទីផ្សាខ័ញ

ការចេះរក្សាខ័ញដើម្បីនឹងលក់ចេញនៅពេលខ័ញឡើងថ្លៃនោះជាការត្រឹមត្រូវមួយ តែលោកអ្នកត្រូវចេះតាមដាននិងវិភាគពីចរន្តនៃក្រាហ្វីកតំលៃខ័ញ តាមរយៈទ្រនិចសញ្ញាដែលចង្អុលតំលៃ និងចលនាក្រាហ្វីកតំលៃដោយប្រៀបធៀបជាមួយកំរិតទិញលក់ខ័ញដែលមាននៅលើតារាងក្រាហ្វិកស្រាប់ គួវិភាគមើលថាវាឡើងឬក៏ចុះនូវតំលៃរបស់ខ័ញ និងតៅលោកអ្នកគួវិនិយោគដែរឬទេ។ យុទ្ធសាស្រ្តនេះមានភាពស្មុគស្មាញបន្តិច តែជួយអោយលោកអ្នកជៀសផុតបាននូវហានីភ័យពីការខាតបង់បានកំរិតខ្ពស់។ លោកអ្នកត្រូវពិនិត្យមើលទិសដៅនឹងចំណុចធ្លាក់ចុះរបស់ខ័ញនីមួយៗ ដោយភាពអត់ធ្មត់មុននឹងទិញនិងលក់ខ័ញរបស់លោកអ្នក ដូចជាសុភាសិតមួយលើកឡើងថា ទិញពាក្សចចាមរ៉ាម តែលក់ពត៌មាន(Buy the Rumor, Sell the News)៕

ប្រភព៖ខ័ញតេលេក្រាម

អត្ថបទ៖PhilipBTCKhmer.com

 

%d bloggers like this: