ធនាគាកណ្តាលហ្វីលីពីនប្រកាស់ទទួលស្គាល់ប្រតិបត្តិការទីផ្សារជួញដូររូបីយប័ណ្ណឌីជីថល

ធនាគាកណ្តាលប្រទេសហ្វីលីពីនបានប្រកាស់នូវគោលកាណ៍ និងបទបញ្ញត្តិមួយចំនួនសំរាប់ទីផ្សារជួញដូររូបិយប័ណ្ណឌីជីថល ដោយលើកបង្ហាញពីអត្ថប្រយោជន៍ជាច្រើនក្នុងប្រតិបត្តិការទូទាត់តាមប្រព័ន្ធធនាគាររបស់ប្រទេសខ្លួន ដែលជំរុញដល់ការអភិវិឌ្ឍន៍លើគំរោងមុខជំនួញរបស់ប៊ិតខញនាពេលអនាគត។

ធនាគាជាតិនេះបានជំរុញក្នុងការបង្កើតនូវប្រព័ន្ធប្រតិបត្តិការដែលផ្តល់នូវភាពងាយស្រួលដល់អតិថិជន និងអ្នកប្រើប្រាស់នូវសេវាហិរញ្ញវត្ថុជាមួយរូបិយប័ណ្ណឌីជីថល ដោយធនាគាបានចាត់នូវវិធានការក្នុងការពារពីការលួចបន្លំ ការគាំទ្រដល់អំពីភាវរកម្ម និងសកម្មភាពលាងប្រាក់របស់ឧក្រិដ្ឋជនផ្សេងៗ ដែលជាការភ័យខ្លាចមួយចំនួនដោយទាមទារអោយមានការចាត់នូវវិធានការកាពារយ៉ាងតឹងរឹងបំផុតមួយ។ ទោះជាយ៉ាងណាវិធានការនេះមិនមានការ លើកទឹកចិត្តក្នុងការធានាដល់ការប្រើប្រាស់នូវរូបីយប័ណ្ណឌីជីថលអោយបានពេញលេញ ដូចជាប៊ិតខញដែលត្រូវបានគេទទូលស្គាល់ជារូបិយប័ណ្ណឌីជីថល បើទោះបីជារូបិយប័ណ្ណនេះនៅមិនទាន់មានការធានារសំរាប់អ្នកប្រើប្រាស់ប៊ិតខញជាទូរទៅក៏ដោយ។

គួរបញ្ជាក់ផងដែរថា ប្រទេសហ្វីលីពីនបានជាប់នូវលំដាប់លេខ៣ ក្នុងចំណោមប្រទេសដែលមានប្រតិបត្តិការហរិញ្ញវត្ថុដែលមានទំហំទឹកប្រាក់ច្រើនជាងគេ ដែលកើនឡើងរហូតទៅដល់ជាង ៣ ពាន់លានដុល្លារក្នុង១ឆ្នាំៗ ដែលនេះគឺជាលេខរៀងមួយ បន្ទាប់ពីប្រទេសចិននិងឥណ្ឌារ។ ជាចុងក្រោយ ធនាគាជាតិប្រទេសហ្វីលីពីនបានសន្យាថានឹងមិនលុកដៃជ្រៀតជ្រែកចូលក្នុងទីផ្សារជួញដូររូបិយប័ណ្ណឌីជីថលនោះទេ បើសិនជាទីផ្សារជួញដូររូបីយប័ណ្ណឌីជីថលទាំងនេះ មិនមានការពាក់ព័ន្ធនឹងសកម្មភាពលាងប្រាក់ និងអំពើភាវរកម្ម ដែលនាំមកនូវការគំរាមកំហែងដល់សន្តិសុខ និសេដ្ឋកិច្ចជាតិរបស់ប្រទេស។

Source: news.bitcoin.com

Philip – Btckhmer.com

%d bloggers like this: