រុស្ស៊ី៖ ចេញសេចក្តីព្រមានលើអេធីអិមគ្រីពតូ

សភារដ្ឋតាតាស្តាននៃប្រទេសរុស្ស៊ី (Tartarstan) បានចេញនូវសេចក្តីព្រមានធ្ងន់ៗមួយ ឆ្លើយតបនឹងការដំឡើងទូអេធីអិមប៊ិតខ័ញ(Coin ATM) នេះបើយោងតាមគេហទំព័ររបស់រាជរដ្ឋាភិបាលនៃប្រទេសមួយនេះ។ សេចក្តីថ្លែងការណ៍នេះក៏បានគូសបញ្ជាក់បន្ថែមទៀតថា ចំពោះការដំឡើងទូអេធីអិមនេះ អ្នកជំនួញទាំងឡាយ គួរតែធ្វើការពិនិត្យ និងពិចារណាបន្ថែមឲ្យបានច្បាស់ជាងនេះ ព្រោះវាអាចក្លាយទៅជាករណីនៃបទឧក្រឹដ្ឋនានាបាន។ កាព្រមាននេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីទូអេធីអិមប៊ិតខ័ញចំនួនពីរត្រូវបានដំឡើងនៅក្នុងហាង នៃស្រុកកាហ្សាន (Kazan)។ ការព្រមាននេះ ក៏បានភ្ជាប់ជាមួយនឹងជំហររបស់រដ្ឋាភិបាលរុស្ស៊ីដែលបានថ្លែងលើករណីរូបបិយប័ណ្ណគ្រីពតូផងដែរ ដែលមានការពាក់ព័ន្ធនឹងការទិញលក្ខណៈភាវារកម្ម។

យោងតាមសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា “ នាពេលថ្មីៗនេះ នៅក្នុងសហព័ន្ធរុស្ស៊ី គេមិនទាន់ឃើញមានច្បាប់ដែលចែងពីភាពស្របច្បាប់នៃរូបបិយប័ណ្ណគ្រីពតូនៅឡើយទេ។ មាត្រានៃច្បាប់គតិយុទ្ធនៃប្រទេសរុស្ស៊ី ដែលចែងអំពីការផ្តល់សេវាកម្មប្តូររូបិយវត្ថុ “រូបបិយប័ណ្ណដែលមានលក្ខណៈពិតប្រាកដ ជាក់ស្តែង” (virtual currencies) សំរាប់ប្រាក់រូប និងរូបបិយប័ណ្ណបរទេស និងជាមួយនឹងទំនិញ (ការងារ, ការផ្តល់សេវាកម្មផ្សេងៗ) ដែលវាជាការពាក់ព័ន្ធដ៏មានសក្តានុពល ក្នុងការអនុវត្តន៍លើដំណើរការសាច់ប្រាក់ ដែលត្រូវអនុលោមតាមច្បាប់ស្តីពីការប្រយុទ្ធប្រចាំងលើ ករណីឆបោក ដែលស្មើនឹងបទឧក្រិដ្ឋ និងការផ្តល់ប្រាក់សំរាប់ភាវរកម្ម។

ប្រភព៖ខ័ញតេលេក្រាម

អត្ថបទ៖Solomon@BTCKhmer.com

 

%d bloggers like this: