តើហ្សាតូស្ស៊ី ណាកាម៉ូតុ អាចនឹងលក់ប៊ិតខ័ញរបស់គាត់ទាំងអស់នៅថ្ងៃនេះដែឬទេ?

ភាពអាថ៌កំបាំងរបស់លោក ហ្សាតូស្ស៊ី ណាកាម៉ូតុ ដែលជាអ្នកបង្កើត ប៊ិតខ័ញ គឺប្រៀបបាននឹងប្រព័ន្ធបរិស្ថានទាំងមូលត្រូវបានបង្កើតឡើងដោយចលនាភ្នំភ្លើងដ៏មានឥទ្ធិពលយ៉ាងដូច្នេះដែរ ក្នុងពេលបច្ចុប្បន្ននេះ ប៊ិតខ័ញហាក់មានសភាពស្ងៀមស្ងាត់​ដោយពុំមានការកំរើឬចលនាអ្វីទេ ប៉ុន្តែបើអ្នកបង្កើតធ្វើឲ្យច្រួលច្របល់ ចំនួនប៊ិតខ័ញដល់រាប់លាន អាចនឹងលែងមានតម្លៃរបស់វាក៏ថាបាន។

ភាពអាថ៌កំបាំងមួយដ៏ធំក្នុងពិភពបច្ចេកវិទ្យានោះ គឺការកំណត់អត្តសញ្ញាណរបស់ហ្សាតូស្ស៊ី ណាកាម៉ូតុ ព្រោះថាគ្មាននរណាម្នាក់ស្គាល់ថាគាត់គឺជានរណា មិនដឹងថាគាត់នៅទីណា ហើយក៏មិនដឹងថាគាត់កំពុងតែធ្វើអ្វី ជាមួយនឹងលុយរាប់លានរបស់គាត់នោះទេ។ លុយរាប់លាននោះ គឺជាចំនួនប៊ិតខ័ញរាប់លានកាក់ ដែលត្រូវបានគេសន្និដ្ឋានថាលោកហ្សាតូស្ស៊ី ណាកាម៉ូតុ អាចជាម្ចាស់លើប៊ិតខ័ញលានកាក់នេះដែរ

លោក ម៉ាត់ ហ្គ្រីន ជាសាស្រ្តាចារ្យផ្នែករូបិយប័ណ្ណគ្រីពតូនៅសាកលវិទ្យាល័យ Johns Hopkins បានលើកឡើងថា ហ្សាតូស្ស៊ី ណាកាម៉ូតុ អាចប្រើអំណាចរបស់គាត់ដើម្បីស្តុករូបបិយប័ណ្ណនោះទុកបាន បើសិនជាចង់ធ្វើ។ ប៊ិតខ័ញមានចំនួនកំណត់ច្រើនបំផុតស្មើនឹង២១លានប៊ិតខ័ញ ដែលត្រូវបានរំពឹងថានឹងឈានដល់បរិមាណកំណត់២១លានរបស់នៅត្រឹមឆ្នាំ២១៤០។ លោក ណាកាម៉ូតុ ជាមនុស្សម្នាក់ដែលមានប៊ិតខ័ញ ប្រហែល១លានកាក់ គឺស្មើរនឹង៥%នៃរូបបិយប័ណ្ណគ្រីពតូទាំងមូល។ លោកហ្គ្រីន បាននិយាយថា “រឿងមួយដែលសំខាន់អំពីរូបបិយប័ណ្ណគ្រីពតូនោះគឺថា បើអ្នកមានវាចំនួនមួយលានកាក់ អ្នកអាចធ្វើឲ្យទីផ្សាររបស់វាអាចនឹងឡើងឬចុះបានគ្រប់ពេលដែលអ្នកចង់ធ្វើវាបាន។ លោកហ្សាតូស្ស៊ី ណាកាម៉ូតុ បានស្ថិតក្នុងភាពសំងាត់បំផុត ចាប់តាំពីគាត់បានសម្រេចចិត្តចាកចេញពីការបង្កើតរនូវប៊ិតខ័ញបស់គាត់ ហើយលោកក៏ជាមនុស្សដែលមានតម្លៃដ៏ខ្ពស់ ហើយឥទ្ធិពលរបស់គាត់ក៏មិនត្រូវបានចុះនោះក្នុងបណ្តាញប៊ិតខ័ញនោះដែរ។

ខណៈពេលដែលលោក ណាកាម៉ូតុ ស្ថិតក្នុងការលង់លក់ ដែលដូចជាភ្នំភ្លើងដែលកំពុងនៅស្ងៀមនោះ វិពិតជាគ្មានការគំរាមកំហែងណាមួយមកលើបណ្តាញតំលៃប៊ិតខ័ញនោះផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់ក៏នៅតែជានិមិត្តរូបយ៉ាងសម្ងាត់បំផុតក្នុងទីផ្សារឌីជីថលនាពេលអនាគត។ លោក ប៊ីន យូ ជាអ្នកស៊ើបអង្កេតការម្នាក់ដែលរស់នៅទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ បានលើកឡើងថា លោក ណាកាម៉ូតុ បានប្រថុយស្នាដែររបស់លោកលើប៊ិតខ័ញ គឺពិតជាមានលក្ខណៈអាថ៌កំបាំងណាស់។លោក ប៊ីន យូ មានប្រសាសន៍ថា “ប្រសិនបើ ប៊ិតខ័ញ ក្លាយជារូបបិយវត្ថុសាកលលើសកលលោកនោះ លោក សាតូស៊ី ណាកាម៉ូតុ នឹងក្លាយជាអ្នកមានជាងគេបំភុតលើពិភពលោកយើងនេះ និងក្លាយជាអ្នកដែលមានភាគហ៊ុនធំជាងគេលើទីផ្សាផ្គត់ផ្គង់របស់ប៊ិតខ័ញ ជាងចំនួនមាស ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកគំរោងក្នុងឃ្លាំងមាសរបស់ខ្លួនទៅទៀត”។ យោងតាមការគណនារបស់លោកយូ បានឲ្យដឹងថារដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងគ្រប់គ្រងចំនួនមាសច្រើនជាងគេលើពិភពលោក គឺមានចំនួនមាសប្រហែល៨.០០០តោន នោះគឺមានចំនួនច្រើនជាង៤%នៃការផ្គត់ផ្គង់ចំនួនមាសសរុបរបស់ពិភពលោក ដែលជាចំនួនតិចជាងប៊ិតខញ ស្មើនឹង៥%ដែលលោក ហ្សាតូស្ស៊ី ណាកាម៉ូតុកំពុងមាន។

ប្រភព៖ ខ័ញតេលេក្រាម

ប្រែសំរួលដោយ៖ Chantrea@BTCKhmer.com

%d bloggers like this: