ប្រទេសសឹង្ហបុរីសាកល្បងប្លុគឈេនក្នុងប្រតិបត្តិការទូទាត់ដល់ពលករជាង ១៩០០០នាក់

ធនាគាមួយក្នុងប្រទេសសឹង្ហបុរីបានចុះហេត្ថលេខាយលើព្រម លើការប្រើប្រាស់បណ្តាញទូទាត់ប្លុគឈេន ក្នុងការជំរួលដល់ពលករជាង១៩០០០នាក់ ដែលមិនមានសេវាធនាគា ក្នុងការទូទាត់នូវចំណាយប្រចាំខែររបស់ពួកគេ។ យោងតាមរបាយការណ៍បានបញ្ជាក់ថា ធនាគាមេយប៊ែង(Maybank) របស់សឹង្ហបុរី នឹងបង្កើតបញ្តាញទូទាត់ចល័ត ( Crosspay Network) ដែលអាចជួយសំរួលដល់ពលករអាចទូទាត់ចំណាយក្នុងការស្នាក់នោះតាមបែបឌីជីថលបាន ដោយប្រើប្រាស់ជាមួយបណ្តាញប្លុគឈេន ដែលជួយក្នុងការផ្ទុកនូវទិន្និន័យរបស់ពលករ រួមទាំងប្រតិបត្តិការទូទាត់ជាមួយបណ្តាញទូទាត់ចល័ត(Crosspay network) បន្ទាប់មកធនាគាមេយប៊ែងនឹងធ្វើការទូទាត់ជាកញ្ចប់ជាសរុបចុងគ្រារជាមួយក្រុមសេវាស្នាក់នៅពលរកធីអ្វែសគ្រុប (TS Group)។

យោងតាមបទសម្ភាសជាមួយលោក រ៉ូយ ឡាយ (Roy Lai) អគ្គនាយករបស់សារជីវកម្ម អ៊ីនហ្វូខប (InforCorp) បានបញ្ជាក់នូវគុណប្រយោជន៍របស់បណ្តាញបច្ចេកវិទ្យាប្លុគឈេន ក្នុងការសំរួលដល់ពលករអន្តុប្រវេសន៍ ដែលកំពុងបំពេញការងារក្នុងប្រទេសសឹង្ហបុរី ដែលពួកគេភាគច្រើនមិនទាន់មាននូវសេវាធនាគា អាចនឹងប្រើប្រាស់ប្រតិបត្តិការក្នុងការទូទាត់របស់ពួកគេបាន។ លោកសង្គេតឃើញពីកង្វះខាតនៃបទពិសោធពីសេវាធនាគារបស់ពួកគេ ជាហេតុធ្វើអោយពួកគេមានការលំបាកក្នុងការធ្វើនូវប្រតិបត្តិការទូទាត់តាមរយៈបណ្តាធនាគា ដូច្នេះបណ្តាញទូទាត់ចល័ត(Crosspay) នឹងក្លាយជាដំណោះស្រាយដ៏សក្តិសមមួយសំរាប់តំរូវការរបស់បងប្អូនពលករទាំងនេះ។ ជាមួយគ្នានេះដែរ ប្រទេសហ្វាំងឡង់ បានប្រកាសពីការចាប់ដៃគូរជាមួយបច្ចេកវិទ្យាហិរញ្ញវត្ថុ ម៉ូនី (Moni) ដោយប្រើប្រាស់កាតឥណពន្ធបណ្តាញប្លុគឈេន(Blockchain Debit Card)សំរាប់ជនភៀសខ្លួនដែលចូលមកកាន់ប្រទេសហ្វាំងឡង់នេះផងដែរ។

%d bloggers like this: