ផ្សារមូលធនប៊ិតខញនិងរូបិយប័ណ្ណគ្រីពតូអាចនឹងកើនដល់ ១ សែនកោដ ក្នុងឆ្នាំ២០១៨

មនុស្សមួយចំនួនធំនៅតែមិនទាន់គិតយល់ច្បាស់នូវបច្ចេកវិទ្យារចុងក្រោយ ដែលកំពុងតែទទួលបាននូវគុណប្រយោជន៍យ៉ាងធំធេងនៅឡើយ ក្នុងនោះមានដូចជាបច្ចេកវិទ្យាប្លុគឈេន រូបិយប័ណ្ណគ្រីពតូ ប៊ិតខញ និងជាពិសេសគឺស្ថាប័នអនុម័តខញ (Initial Coin Offering-ICO)ជាដើម។ ក្នុងឆ្នាំ២០១៧កន្លងទៅ មនុស្សជាច្រើនបានដាក់ការវិនិយោគដើម្បីទទួលបានផលចំណេញជាមួយស្ថាប័នICO នូវចំនួនទឹកប្រាក់ដល់ទៅជាង ២​ពាន់លានដុល្លារ ហើយពួគគេរំពឹងទុកថា ចំនួនទឹកប្រាក់វិនិយោគនេះនឹងកើនដល់ចាប់ពី ១០ទៅ២០ដងនៅក្នុងឆ្នាំ២០១៨ គឺស្មើរនឹងទឹកប្រាក់ចាប់ពី ២០ទៅដល់២៥ ពាន់លានដុល្លារឯណោះ។

វឌ្ឍនភាពនៃផ្សាមូលធនខញនឹងកើនដល់១សែនកោដ៏ដុល្លារ

នាពេលបច្ចុប្បន្ននេះផ្សារមូលធនខញ បានកើនទៅដល់ជាង៥០០លានដុល្លារ ហើយគេក៏រំពឹងថាវានឹងកើនដល់ ១ ពាន់លានក្នុងពេលដ៏ខ្លីខាងមុខនេះដែរ។ ចូរគិតពីថាតើតំលៃនៃរូបិយប័ណ្ណគ្រីពតូនិងប៊ិតខញ អាចនឹងកើនខ្ពស់កប់ពពកត្រឹមតែមួយរាត្រីក៏ថាបាន។  តើលោកអ្នកគិតដូចម្តេចអំពីស្ថាប័នICOនេះ? មានការលើកជាមតិមួយចំនួនអំពីស្ថាប័នICO គួរតែពង្រឹងនូវផែនការក៏ដូចជាបទបញ្ញាតិមួយចំនួន ដែលជាតំរូវការដ៏ចាំបាច់កនុងការបង្ករនូវភាពងាយស្រួល និងប្រកបដោយទំនុកចិត្ត ចំពោះអតិថិជនក៏ដូចជាអ្នកវិនិយោគ ដែលបានបណ្តាក់ទុនវិនិយោគរបស់ខ្លួនតាមរយៈស្ថាប័នមួយនេះ។

ឱនភាពនៃវិស័យធនាគានឹងកើតមាន ស្របពេលនៃការធ្លាក់ចុះនៃតំលៃរូបិយវត្ថុអន្តរជាតិ ហើយវាបានផ្តល់ជាឱកាសដែលមនុស្សមួយចំនួនធំនឹងងាក់មកធ្វើការវិនិយោគជាមួយរូបិយប័ណ្ណឌីជីថលវិញ បើទោះបីជាបណ្តារប្រទេសមហាអំណាចសេដ្ឋកិច្ចមួយចំនួនមានដូចជាប្រទេសរូស្ស៊ី និងប្រទេសជប៉ុន បាននឹងកំពុងដាក់ផែនការក្នុងការបញ្ចេញនូវរូបិយប័ណ្ណឌីជីថលក្នុងបណ្តាញធនាគារបស់ខ្លួន ក្នុងការប្រគួតប្រជែងជាមួយទីផ្សារប៊ិតខញ និងរូបិយប័ណ្ណគ្រីពតូដែលកំពុងតែមានភាពពេញនិយមក្នុងទីផ្សារជួញដូរគ្រីពតូក៏ដោយ។ តាមរយៈការពង្រីកទីផ្សាររូបិយប័ណ្ណគ្រីពតូប្លុគឈេន គឺនឹងកាន់តែផ្តល់នូវឱកាសនិងភាពងាយស្រួលទៅដល់ បណ្តារអ្នកវិនិយោគក្នុងចាប់និងទិញយកទីផ្សាររបស់គ្រីពតូកាន់តែច្រើនថែមទៀត ដែលការរំពឹងពីផលចំណេញខ្ពស់កប់ពពករបស់ពួកគេ។ ដូចនេះស្ថាប័នICO នឹងនៅតែជាស្ថាប័នមួយដែលទទួលបានការជឿទុកចិត្តពីបណ្តារអ្នកវិនិយោគលើវិស័យគ្រីពតូ​ នឹងបានជួយសំរួលដល់ការស្វែងរនូវមូលទុនវិយោគយ៉ាងច្រើន សំរាប់គំរោងវិនិយោគលើវិស័យគ្រីពតូនេះផងដែរ៕

Source: Cointelegraph

<

p style=”text-align: right;”>Philip@BTCkhmer.com

%d bloggers like this: