តើអ្នកហ៊ានភ្នាល់ដាក់១លានដុល្លារថាប៊ិតខ័ញនឹងឡើងដល់ ៥០.០០០ដុល្លារក្នុងឆ្នាំ២០១៨ឬទេ?

យោងតាមរបាយការណ៏ចេញផ្សាយដោយរបស់ក្រុមហ៊ុន លេជ័រអ៊ែក (LedgerX)ដែលជាទីផ្សារចំឡងតាមប៊ិតខ័ញ​ថា៖មានអ្នកវិនិយោកចិត្តសឿងម្នាក់បានប្រកាស់ខ្លួនថា ហ៊ានភ្នាល់ដាក់១​លានដុល្លារទាយថាតំលៃប៊ិតខ័ញអាននឹងឡើងដល់៥០០០០ដុល្លារក្នុងកំឡុងខែធ្នូឆ្នាំ២០១៨។ នេះមានន័យថាប្រសិនបើតំលៃប៊ិតខ័ញមិនអាចឡើងដល់៥០០០០ដុល្លារទេនោះ ប្រាក់ដែលគិតបានកំកល់ភ្នាល់ននឹងខាតបង់មកកាន់ក្រុមហ៊ុនក្រុមហ៊ុន លេជ័រអ៊ែក (LedgerX) តែបើករណីយដែលតំលៃប៊ិតខ័ញពិតជាឡើងដល់៥០.០០០ដុល្លារមែននោះ ក្រុមហ៊ុនក្រុមហ៊ុន លេជ័រអ៊ែក (LedgerX)ត្រូវធ្វើការលក់ប៊ិតខ័ញក្នុងតំលៃកំណត់តាមប្រាក់ភ្នាល់នូវចំនួនប៊ិតខ័ញ២៧៥ប៊ិតខ័ញក្នុងទឹកប្រាក់តែ៥០.០០០ដុល្លារបស់គាត់ នោះបុរសនោះអាចនឹងឈ្នះពីប្រាក់ចំណេញជិត១៣លានដុល្លារពីប៊ិតខ័ញដែលគាត់គ្រាន់តែចំណាយត្រឹមតែ៥០០០០ដុល្លារប៉ុណ្ណោះ។

តាមរយៈពត៌មាននេះដែរ គេសង្គេតឃើញថាមានបណ្តារអ្នកវិនិយោគលើប៊ិតខ័ញមួយចំនួនហ៊ានរំពឹងថាតំលៃប៊ិតខ័ញគឺអាចនឹងកើនរហូតដល់ ១លានដុល្លារក្នុងមួយប៊ិតខ័ញត្រឹមរយៈកាលប៉ុន្មានឆ្នាំខាងមុខតែប៉ុណ្ណោះ។ទោះជាយ៉ាងណាក៏ដោយ នេះគ្មានតែជាការប៉ានស្មាន តាមការស្រមៃរបស់អ្នកវិនិយោគមួយចំនួនប៉ុណ្ណោះ តែក្នុងខណៈពេលនេះតំលៃប៊ិតខ័ញបានកំពុងធ្លាក់ចុះយ៉ាង ខ្លាំង តែសំរាប់អ្នកវិនិយោគមួយចំនួនក៏កំពុងតែចាប់យកនូវឱកាសក្នុងការទិញចូលប៊ិតខ័ញ ក្នុងតំលៃថោកបន្តិច ហើយបន្តររក្សាទុករងចាំឱកាសដែលប៊ិតខ័ញនឹងរំពឹងថាឡើងនូវតំលៃខ្ពស់ជាងមុននាដើមឆ្នាំក្រោយមិនខាន។ តើលោកអ្នកបានទិញនិងធ្វើការវិនិយោគជាមួយប៊ិតខ័ញហើយឬនៅ? យើងខ្ញុំសូមជូនពរក្នុងឱកាសឈានចូលឆ្នាំថ្មី ឆ្នាំសកល២០១៨ សូមអោយទទួលបានប្រាក់ចំណេញជាមួយប៊ិតខ័ញ ប្រសិនបើលោកអ្នកបានទិញវាទុកសំរាប់ឱកាសនៃផលចំណេញ។ ជូនពរឆ្នាំថ្មីទាំងអស់គ្នា សូមបានប្រកបដោយសេចក្តីសុខគ្រប់ក្រុមគ្រួសារ និងសូមព្រះប្រទានពរ ក្នុងឱកាសបុណ្យគ្រីស្ទម៉ាសឆ្នាំនេះ។ សូមអគុណ!

%d bloggers like this: