ចលនាវិវត្តិន៍នៃតំលៃប៊ិតខ័ញ (ភាគទី១)

ប៊ិតខ័ញគឺជារូបិយប័ណ្ណឌីជីថលមួយប្រភេទដែលត្រូវបានគេបង្កើតឡើងក្នុងឆ្នាំ២០០៩ ហើយក៏គ្មាននរណាម្នាក់អាចនឹងប៉ាន់ស្មាន់ដឹងពីតំលៃនិងប្រជាប្រិយភាពរបស់វាបាននោះទេ។ ក្នុងខណៈពេលនោះ ប៊ិតខ័ញមានតំលៃត្រឹមតែ ០.០០១ ដុល្លារតែប៉ុណ្ណោះ តែរយៈកាលប្រាំឆ្នាំក្រោយមកទៀត គឺក្នុងឆ្នាំ២០១៣ ប៊ិតខ័ញចាប់ផ្តើមទទួលបាននូវការពេញនិយមពីសំណាក់អ្នកប្រើប្រាស់ គឺស្របពេលដែលធនាគារក្រុងស៊ីព្រួសនៃប្រទេសក្រិច ជួបនូវវិបត្តិយ៉ាងធ្ងន់ធ្ងរ​មួយ រីឯប្រទេសចិនឯណេះវិញ បានចាប់ផ្តើមទិញប៊ិតខ័ញនូវចំនួនដ៏ច្រើនលើសលប់មួយ ដែលជាកក្តារមួយជំរុញអោយតំលៃរបស់ប៊ិតខ័ញបានកើនឡើងរហូតដល់ ១.០០០ភាគរយយ៉ាងឆាប់រហ័សជាទីបំផុត។

ក្នុងខែកុម្ភៈ ឆ្នាំ២០១៤ ដោយមូលហេតុនៃកង្វះបណ្តាញការពារលើប្រព័ន្ធិអ៊ិនធើណែ ប្រព័ន្ធវាយប្រហារពីសំណាក់ពួកហែកគ័របានលួចជ្រៀតចូលបណ្តាញស័រវ័ររបស់ក្រុមហ៊ុនជួញដូរខ័ញម៉ោនហ្គក្ស (Mt. Gox) បានធ្វើអោយតំលៃប៊ិតខ័ញបាត់នូវស្ថេរភាព ដែលជាពេលស្ថានភាពនៃតំលៃទីផ្សាប៊ិតខ័ញបានធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់​៤០​ភាគរយ ហើយបន្តរធ្លាក់ចុះមកបន្តិចម្តងៗ រហូតមកដល់ខែមករាឆ្នាំ២០១៥ ដែលតំលៃប៊ិតខ័ញហាក់ងើបឡើងវិញបន្តិចម្តងៗ។​ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៦ ប៊ិតខ័ញបានទទួលបាននូវទំនុកពីបណ្តាអ្នកវិនិយោគជាច្រើននៅស្ទើជុំវិញសកលលោក ដែលធ្វើអោយតំលៃប៊ិតខ័ញបានបន្តរកើនឡើងក្នុងកំរិតដ៏ខ្ពស់មួយជាលំដាប់ រហូតដល់ខែមិថុនា ឆ្នាំ២០១៧ ទីផ្សាជួញដូរប៊ិតខ័ញហាក់ធ្លាក់ចុះបន្តិច គឺត្រឹម១៤ភាគរយ តែសំរាប់ពេលបច្ចុប្បន្ននេះតំលៃប៊ិតខ័ញបានកើនឡើងយ៉ាងខ្ពស់មកដល់៧.០០០ដុល្លារក្នុងប៊ិតខ័ញ៕

ប្រភព៖ខ័ញតេលេក្រាម

ប្រែសំរួល៖Philip@BTCKhmer.com

%d bloggers like this: