តើអ្វីគឺជាវិយោគកម្មប៊ិតខ័ញ ស៊ែគវិត (Segregated Witness-SegWit)?

វិយោគកម្មប៊ិតខ័ញ(Segregated Witness) ដែលត្រូវបានគេសំគាល់ជាពាក្យកាត់បច្ចេកស័ព្ទថា ស៊ែគវិត (SegWit) គឺជាដំណាក់កាលនៃការស្នើរក្នុងប្រតិបត្តិការនៃការធ្វើបច្ចុប្បន្នភាពនៃកម្មវិធីប៊ិតខ័ញ ដែលមានលទ្ធភាពក្នុងការផ្តល់ដំនោះស្រាយដល់បញ្ហានានានៃប្រតិបត្តិការរបស់ប៊ិតខ័ញ។ ​ការធ្វើនូវរាល់បច្ចុប្បន្នភាព ឬវិយោគកម្មបប៊ិតខ័ញគឺបានក្លាយជាដំណោះស្រាយក្នុងកំឡុងប្រតិបត្តិការរបស់ប៊ិតខ័ញ ក្នុងនោះកម្មវិធីស៊ែកវិតនេះបានជួយ ស្វែងរកនូវចំណុចខ្សោយមួយចំនួនក្នុងកម្មវិធីប៊ិតខ័ញផងដែរ។ វិយោគកម្មប៊ិតខ័ញបានផ្តល់នូវអត្ថរប្រយោជន៍ជាច្រើនដល់ប៊ិតខ័ញ ​ដោយផ្តើមចេញពីការដោះស្រាយរាល់ប្រតិបត្តិការប៊ិតខ័ញ នឹងទំហំនៃចលនាទូទាត់សមតុលរបស់ប៊ិតខ័ញបានល្អជាងមុច។ វាក៏បានជួយផ្តល់នូវភាពងាយស្រួលក្នុងការជួយពង្រីកទំហំប្លុគនៃចលនាប៊ិតខ័ញ តាមរយៈបណ្តាញបច្ចេកវិទ្យាប្លុគឈេនដ៏ទំនើបនេះ ដល់បណ្តាអ្នកប្រើប្រាស់ប៊ិតខ័ញផងដែរ។

ដំណើរកានៃវិយោគកម្មប៊ិតខ័ញគឺផ្អែកយ៉ាងសំខាន់លើកក្តាពីរ ទី១៖គឺវាមានតួនាទីក្នុងការជួយពង្រីកនូវទំហំចលនាប្រតិបត្តិការប៊ិតខ័ញពីទំហំប្លុគមួយមេហ្កាបៃ ទៅដល់ប្លុគដែលមានទំហំបួនមេហ្កាបៃ ដែលជាទំហំអតិបរមាមួយក្នុងការផ្តល់អោយអ្នកប្រើប្រាស់ប៊ិតខ័ញ អាចនឹងធ្វើប្រតិបត្តិការទូទាត់ប៊ិតខ័ញរបស់ពួកគេបានយ៉ាងងាយស្រួល ហើយប៊ិតខ័យអាចប្រតិបត្តិការក្នុងទំហំប្លុគជាមធ្យម ២.១ មេហ្កាបៃបន្ទាប់ពីការធ្វើប្រតិបត្តិការរបស់វិយោគកម្មនេះ។ ទី២៖ ក្រៅពីមានតួនាទីក្នុងការជួយសំរួលដល់ប្រតិបត្តិការប៊ិតខ័ញ វិយោគកម្មប៊ិតខ័ញបានជួយលុបបំបាត់នូវរាល់ឧបសគ្គរបស់ចលនាប៊ិតខ័ញ វិយោគកម្មនេះបានផ្តល់នូវលទ្ធភាពយ៉ាងច្រើនក្នុងការធ្វើបំលាស់ទីនៃទំហំប្រតិបត្តិការប្លុគ តាមរយៈបណ្តាញប្រតិបត្តិការប្លុគឈេនអោយមានភាពឆាប់រហ័សជាងមុនផងដែរ។

ចំណែកឯវិយោគកម្មប៊ិតខ័ញជំនាន់២ (SegWit2X) គឺជាកំរិតនៃជំហានទីពីរនៃប្រតិបត្តិបច្ចុប្បន្នភាពឬវិយោគកម្មរបស់ប៊ិតខ័ញ ដែលត្រូវបានគេស្គាល់ពីសមិទ្ធផលចេញពីកិច្ចព្រមព្រៀងក្រុងញ៉ូវយកនាខែឧសភា ឆ្នាំ២០១៧​ ក្នុងគោលបំណងរួមមួយក្នុងការពង្រីកទំហំប្លុកប៊ិតខ័ញអោយមានទំហំដល់កំរិត ២មេហ្កាបៃនាពេលអនាគត។ ដូចលោកអ្នកបានជ្រាបរួចមកហើយថ វិយោគកម្មជំនាន់១ គឺបានត្រឹមតែផ្តល់ដំណោះស្រាយពីចំណុចខ្វះខាត់តិចតួចមួយចំនួនរបស់ប៊ិតខ័ញតែប៉ុណ្ណោះ វាមិនបានជួយធ្វើអោយប៊ិតខ័ញទទួលបាននូវទំហំប្លុកធំបាននៅឡើយទេ។ វិយោគកម្មប៊ិតខ័ញជំនាន់មុនមាន​ទំហំប្លុគប៊ិតខ័ញត្រឹមតែ១មេហ្កាបៃតែប៉ុណ្ណោះ វាគឺជាទំហំដ៏សមរម្យមួយសំរាប់អ្នកប្រើប្រាស់នូវប្រតិបត្តិការប៊ិតខ័ញអាចទទួលយកបាន ។ សំរាប់តំរូវការនាពេលបច្ចុប្បន្ននេះគឺមិនគ្រប់គ្រាន់នោះទេ​ ព្រោះថាកំណើននៃអ្នកប្រើប្រាស់ប៊ិតខ័ញមានចំនួនច្រើនជាងមុនឆ្ងាយណាស់ ដែលធ្វើអោយតំណាក់កាលប្រតិបត្តិការឬវិយោគប៊ិតខ័ញមានភាពយឺតយ៉ាង និងត្រូវការចំណាយខ្ពស់ក្នុងប្រតិបត្តិការម្តងៗ។​ ទោះយ៉ាងនេះក្តីបណ្តាអ្នកវិភាគមួយចំនួន នៅតែមានការបារម្ភទាក់ទាងទៅនឹងចំណុចខ្សោយនៃសុវត្ថិភាពមួយចំនួនរបស់ វិយោគកម្មជំនាន់២ នេះផងដែរ៕

ប្រភព៖ខ័ញតេលេក្រាម

ប្រែសំរួល៖Philip@BTCKhmer.com

 

%d bloggers like this: