តើអ្វីគឺជារូបិយប័ណ្ណឌីជីថល?

What are cryptocurrencies?

រូបិយប័ណ្ណឌីជីថល (Cryptocurrency) គឺជាប្រព័ន្ធផ្តូរកូដសម្ងាត់បែបឌីជីថល ដែលគេអាចធ្វើការប្រតិបត្តការបាន តាមរយៈប្រព័ន្ធត្រួតពិនិត្យ នៃតំលៃរូបិយប័ណ្ណ ដែលប្រកបដោយសវត្ថិភាព ស្ថេរភាព និង រក្សារការសម្ងាត់។ ពាក្យបច្ចេកស័ព្ទ ដែលក្លាយចេញមកពី រហ័ស្សលិខសាស្ត្រ (Cryptography) ដែលជាវិទ្យាសាស្ត្រសិក្សាលើរបៀបនៃការផ្ញើរសារសម្ងាត់។ ​ពាក្យ រហ័ស្សលិខ (Crypto) បានក្លាយមកពីពាក្យស័ព្ទនៃភាសារក្រិក (គ្រុបថុស) ប្រែថារ សម្ងាត់។ រូបិយប័ណ្ណឌីជីថលនេះ ត្រូវបានបង្កើតឡើងដោយក្រុម អ្នករហ័ស្សលិខ ដោយរួមបញ្ចូលជាមួយប្រព័ន្ធទ្រឹស្តីនៃបច្ចេកវិទ្យាឌីជីថល ដែលអាចរក្សារកាពារសុវត្ថិភាពពីការលួចបន្លំនានា។ 

រយៈកាលពីរទស្សវត្យមុនឆ្នាំ២០០៨ គេបានព្យាយាម គិតនិងរិះរកគ្រប់មធ្យោបាយដើម្បីបង្កើតឡើង នូវរូបិយប័ណ្ណវិមជ្ឍការមួយប្រភេទ តាមរយៈបណ្តាញឌីជីថលសម្ងាត់ដែលអាចជឿទុកចិត្តបាន។​ ក្រោយមក គេក៏បានបង្កើតប៊ិតឃញ ដូចជាគំនិតដែលបានគិតទុកនាពេលកន្លងមក ហើយប៊ិតឃញក៏បានទាក់ ទាញនូវប្រជាប្រិយភាព ពីបណ្តារអ្នកប្រើប្រាស់ជាសកលក្នុងមុខជំនួញក៏ដូចជាជីវភាប្រចាំថ្ងៃ ហើយប៊ិត ឃញ នូវតែរក្សានូវប្រជាប្រិយភាពរបស់ខ្លួន បើទោះបីជាមាននូវវត្តមាននៃរូបិយប័ណ្ណឌីជីថលដ៏ទៃទៀត បានកកើតឡើងដោយបណ្តាញប្រតិបត្តការរបស់ប៊ិតឃញ ដែលកំពុងទទួលបាននូវប្រជាប្រិយភាពពី អ្នកប្រើប្រាស់ ដែលត្រូវបានគេស្គាល់ថា ជា ពហិររូបិយប័ណ្ណឌីជីថល (Altcoins) មានដូចជា រ៉ីបភលឃញ ឡាយត្ថឃញ (Litecoin) និងដក្សឃញ (Dogecoin)។

អំពីរបៀបប្រតិបត្តការនៃរូបិយប័ណ្ណឌីជីថល

How cryptocurrencies work

រូបិយប័ណ្ណឌីជីថល គឺជាប្រភេទរូបិយប័ណ្ណដែលប្រតិបិត្តតាមបណ្តាញប្រព័ន្ធគណនាឌីជីថល ដែលបានកំណត់នូវបរិមាណនិងតំលៃជារូបិយប័ណ្ណសកល ដោយមិនស្ថិតក្នុងដែននៃការគ្រប់គ្រងរបស់ស្ថាប័នហិរញវិត្ថុរបស់រដ្ឋាភិបាល ឬក្រុមបុក្គគលណាឡើយ។ វាជាប្រភេទរូបិយប័ណ្ណ ដែលមិនតំរូវអោយមានការតំកល់ នូវវត្ថុសមាមាត្រភាព ដូចជាមាស ដែលតំរូវដោយរដ្ឋាភិបាលនិងស្ថាប័នហរិរញ្ញវត្ថុក្នុងការបោះពុម្ពរជាក្រដាស់ប្រាក់ ឬរូបិយវិត្ថុ ដូចជាក្រដាស់ប្រាក់ដុល្លារនោះទេ។

ដំណើរការរូបិយប័ណ្ណឌីជីថល គឺត្រូវបានគេប្រើប្រាស់តាមរយៈបណ្តាញប្រព័ន្ធឌីជីថល ដែលអាចប្រតិបិត្តក្នុងការផ្ទេរ ពីបុក្គគលម្នាក់ទៅកាន់បុក្គគលម្នាក់ទៀត ឬជាបណ្តាញផ្ទេរទ្វេរភាគី ដែលពុំចាំបាខ់ឆ្លងកាត់ភាគីទី៣  តាមរយៈប្រព័ន្ធគណនីយឌីជីថលសាធារណ ដ៏ជឿរទុកចិត្តនិងសុវត្ថភាពមួយប៉ុណ្ណោះ។ ដើម្បីអោយប្រព័ន្ធប្រតិបត្តិការនៃការវេចរន្តរូបិយប័ណ្ណអាចសំរេចទៅបាន គេគ្រាន់តែតំរូវអោយមាននូវប្រព័ន្ធគណនាសមីការឌីជីថល ក្នុងការតរភ្ជាប់ពីគណនីយមួយ ទៅកាន់គណនីមួយទៀតដែលម្ចាស់ គណនីយអាចធ្វើការផ្ទេចំនួនរូបិយប័ណ្ណឌីជីថលរបស់ពួគគេបាន។ ចំណែកឯអ្នកគណិតសាស្ត្រឌីជីថល ដែលជួយសំរួលក្នុងបណ្តាញ ប្រតិបត្តិការខាងលើនេះ​ត្រូវទទួលបាននូវកំរៃជើងសារ ជាតំលៃរូបិយប័ណ្ណ មួយចំនួនតូច ហើយអ្នកគណិតសាស្ត្រឌីជីថលនេះ ត្រូវបានកគេហៅឈ្មោះថាជាក្រុម ម៉ាញណ័រ(Miners)។

 

វឌ្ឍនភាពនៃរូបិយប័ណ្ណឌីជីថលក្នុងអនាគតកាល

Future of cryptocurrencies

រូបិយប័ណ្ណឌីជីថល មានការប្រែប្រួល ឡើងចុះយោងទៅតាមមូលធនវិនិយោគរបស់ខ្លួន តែទោះយ៉ាង ណាក៏ដោយស្ថេរភាពនៃតំលៃរូបិយប័ណ្ណឌីជីថល មានភាពខុសប្លែកពីរូបិយប័ណ្ណជាក្រដាស់ ងាយរងនូវ វិបត្តិអតិផរណាជាង។ ដោយកំរិតអតិផរណារបស់រូបិយប័ណ្ណឌីជីថល មានកំរិតទាប និងងាយធ្វើការ គ្រប់គ្រងបានល្អជាង រូបិយប័ណ្ណដែលស្ថិតក្រោម ធនគាកណ្តាល ឬស្ថាប័ន្តហិរញ្ញវត្ថុរបស់រដ្ឋាភិបាល។

រូបិយប័ណ្ណឌីជីថល អាននឹងមានវិសាលភាព និងឥទ្ធិពលក្នុងការផ្លាស់ប្តូររូបិយប័ណ្ណពិភលោក ដូចជា រូបិយប័ណ្ណឌីជីថល ប៊ិតឃញដែលកំពុងត្រូវបានគេទទួលស្គាល់ និងប្រើប្រាស់យ៉ាងទូលំទូលាយ នាពេលបច្ចុប្បន្នយើងនេះ។

 

Philip – Btckhmer.com