និសិ្សតបច្ចេកវិទ្យាជំនាន់ថ្មី ចាប់អារម្មណ៍សិក្សាលើមុខវិជ្ជាគ្រីពតូក្រាហ្វី នៅសកលវិទ្យាល័យស្តែនហ្វត

ដំណាក់កាលនៃការឈានឆ្ពោះទៅរកការពេញនិយមនៃរូបិយប័ណ្ណគ្រីពតូ យុវវ័យនិងសិស្ស-និសិ្សតមួយចំនួនបាននឹងកំពុងចាប់អារម្មន៍ក្នុងការចាប់យកនូវជំនាញនិងចំណេះដឹងលើវិស័យគ្រីពតូក្រាហ្វី ដែល​សកលវិទ្យាល័យមួយចំនួនកំពុងតែបើកបង្រៀននូវមុខវិជ្ជាទាំងនេះ។ ខណៈពេលដែលតំលៃប៊ិតខ័ញបាននឹងកំពុងកើនឡើងយ៉ាងខ្ពស់នាពេលបច្ចុប្បន្ននេះ សិស្សនិងនិសិ្សតបានងាកមកចាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមពីទីផ្សារថ្មីបែបឌីជីថល​​ ហើយពួកគេមួយចំនួនបានសំរេចចិត្តក្នុងការចាប់យកនូវមុខវិជ្ជានេះ រួមទាំងការវិនិយោគនិងប្រតិបត្តិការនៃរូបីយប័ណ្ណប្រភេទគ្រីពតូឬហៅថារូបិយប័ណ្ណឌីជីថលដែលបានផ្តល់ដោយសកលវិទ្យាល័យរបស់ពួកគេ។

លោកសាស្ត្រាចារ្យ ឌែន បូណេ សហនាយកការិយល័យវិទ្យាសាស្ត្រកុំព្យូទ័និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រគ្រីពតូក្រាហ្វីនៃសកលវិទ្យាល័យស្តែនហ្វតបានលើកបញ្ជាក់ថា៖ មុខវិជ្ជាគ្រីពតូក្រាហ្វីត្រូវបានទទួលនូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តារសិស្សនិងនិស្សិតក្នុងសកលវិទ្យាល័យ ហើយមុខវិជ្ជានេះក្លាយជាមុខវិជ្ជាឈរក្នុងលំដាប់លេខ២របស់សកលវិទ្យាល័យរបស់លោក ។ ភាពពេញនិយមនៃមុខវិជ្ជាគ្រីពតូ ក្រាហ្វី បាននឹងកំពុងតែដើរស្របជាមួយការរីកចំរើននៃរូបិយប័ណ្ណគ្រីបតូ ជាពិសេសគឺរូបិយប័ណ្ណឌីជីថលប៊ិតខ័ញនេះផ្ទាល់​ដែលបានក្លាយជាសក្តានុពលដ៏សំខាន់នៃបដិវត្តន៍បច្ចេកវិទ្យាឌីជីថលដ៏ទំនើបមួយ។ នៅក្នុងកំឡុងឆ្នាំ២០១៥ លោកសាស្ត្រាចារ្យ ឌែន បូណេ បានចាប់ផ្តើមបើកបង្រៀននូវមុខវិទ្យាគ្រីបតូក្រាហ្វីនិងមេរៀនអំពីប៊ិតខ័ញនិងប្រតិបត្តិការរូបិយប័ណ្ណឌីជីថល ហើយមុខវីជ្ជានេះបានទាក់ទាញនូវការចាប់អារម្មណ៍ពីបណ្តាសិស្សនិងនិសិ្សតចំនួនជាង១០០នាក់ ដែលបានធ្វើការចុះឈ្មោះសិក្សាជាមួយរូបលោក។ លោកសាស្ត្រាចារ្យ ឌែន បូណេ បានលើកបន្ថែមទៀតថា ក្នុងពេលបច្ចុប្បន្ននេះគឺមានមនុស្សជាង១លាននាក់ហើយដែលបានចុះឈ្មោះចូលរៀនជាមួយលោកតាមរយៈថ្នាក់រៀនអនឡាញដែលលោកកំពុងតែបង្រៀននៅលើវែបសាយ ខូស្សារ៉ា៕

ប្រភព៖ ខ័ញតេលេក្រាម

ប្រែរសំរួលដោយ៖​Philip@BTCKhmer.com

 

%d bloggers like this: