តើអ្វីទៅគឺជាមូលនិធិភាគហ៊ុនខ័ញ (Initial Coin Offering-ICO)?

មូលនិធិភាគហ៊ុនខ័ញ (Initial Coin Offering-ICO) គឺជាមូលនិធិប្រមូលភាគហ៊ុនរបស់ខ័ញគ្រីពតូ ដែលត្រូវបានយកមកប្រើក្នុងគោលបំណង​ ដើម្បីប្រមូលនូវមូលនិធិឬដើមទុនដែលមានតំរងក្នុងការទិញជាភាគហ៊ុន របស់ខ័ញគ្រីពតូថ្មីមួយ។ មូលនិធីនេះត្រូវបានក្រុមហ៊ុនថ្មីៗ ប្រើជាមធ្យោបាយក្នុងការលក់ចេញនូវតំលៃនៃភាគហ៊ុនគ្រីពតូរបស់ខ្លួនដែលមានទំរង់ជាខ័ញគ្រីបតូ ដើម្បីប្រមូលនូវមូលទុនសំរាប់ក្រុមហ៊ុន ក្នុងការយកមកប្រើប្រាស់ក្នុងគំរោងវិនិយោគផ្សេងៗរបស់ក្រុមហ៊ុន។ ក្នុងកំឡុងពេលនៃការប្រកាសលក់ចេញនូវគំរោងនៃមូលនិធិភាគហ៊ុនខ័ញ (ICO) ចំនួននៃខ័ញគ្រីពតូមួយភាគរបស់ក្រុមហ៊ុនត្រូវ បានប្រកាស់ដាក់លក់តាមរយៈគំរោងមូលនិធីភាគហ៊ុនខ័ញ សំរាប់អ្នកវិនិយោគប្រភេទគ្រីពតូ​ ដែលភាគច្រើនគឺគេប្រើប្រាស់ជារូបីយប័ណ្ណគ្រីពតូប៊ិតខ័ញ ក្នុងប្រតិបត្តិការទិញលក់គ្រីពតូជាមួយមូលនិធិភាគហ៊ុនខ័ញនេះ។

ជាទូទៅនៅពេលក្រុមហ៊ុនខ័ញគ្រីបតូ មានបំណងចង់ប្រមូលនូវដើមទុននៃគំរោងវិនិយោគរបស់ខ្លួនតាមរយៈមូលនិធិភាគហ៊ុនខ័ញ ក្រុមហ៊ុននេះត្រូវតំរូវអោយមាន ការធ្វើនូវបទបង្ហាញពីផែនការនិងគំរោងវិនិយោគរបស់ខ្លួន ដោយមានភ្ជាប់ជាមួយនូវចំណុចសំខាន់មួយចំនួនដូចជា គោលបំណងនៃការវិនិយោគ តំរូវការសំរាប់គំរោងវិនិយោគ ថេរវេលានៃគំរោងវិនិយោគ ចំនួនទឹកប្រាក់ក្នុងប្រតិបត្តិការវិនិយោគ ប្រភេទនិងចំនួនខ័ញគ្រីពតូជាកម្មសិទ្ធរបស់ក្រុមហ៊ុន និងថេរវេលានៃការប្រមូលទុនតាមរយៈគំរោងមូលនិធិភាគហ៊ុនខ័ញ មកបង្ហាញដល់មូលនិធិភាគហ៊ុនខ័ញ និងសាធារណជនក្នុងវិស័យបច្ចេកវិទ្យា​គ្រីពតូ​ជាជាមុនសិន។

ជាមួយគ្នានេះដែរ សមាគខ្មែរគ្រីពតូ (Khmer Crypto Foundation) បានធ្វើការប្រកាស់ចែកចែកចាយនូវកញ្ចប់ ខ័ញគ្រីបតូរបស់ខ្លួនដែលមានឈ្មោះថា ខេអេច ខ័ញ (KHCoin) ក្នុងគោលបំណងដើម្បីប្រមូលនូវទុនវិនិយោគដែលមានតំលៃជាខ័ញ នៅក្នុងដំណាក់កាលវិនិយោគដំបូងរបស់ខ្លួនមុន មិនពេលចូលទៅកាន់គំរោងមូលនិធិភាគហ៊ុនខ័ញអន្តរជាតិនាពេលខាងមុខ។ យោងតាមប្រសាសន៍របស់ លោកអ៊ិន មាន ជាប្រធានស្ថាបនិករបស់សមាគមខ្មែរគ្រីបតូបានលើកបញ្ជាក់ថា៖ ខេអេច ខ័ញ (KHCoin) បានប្រកាស់លក់នូវខ័ញរបស់ខ្លួនក្នុងតំណាក់កាលដំបូងដល់ប្រជាពលរដ្ឋខ្មែរក្នុងចូលរួមវិនិយោគ ដែលមានូវលក្ខណយោគយល់ពិសេសមួយ មុនពេលខេអេច ខ័ញ (KHCoin) ចូលទៅកាន់ទីផ្សាវិនិយោគអន្តរជាតិនាថ្ងៃទី ១៥ វិច្ឆិការ ២០១៧ ហើយក្នុងអំឡុងពេល ព្រី អាយស៊ីអូ (Pre-ICO) ខេអេច ខ័ញ (KHCoin)នឹងត្រូវបែកចេញជាកញ្ចប់ពិសេសបួនធំៗ ដែលអាចអោយបុគ្គលម្នាក់អាចនឹងទិញបានតែមួយកញ្ចប់តែប៉ុណ្ណោះ  ក្នុងគោលបំណងចូលរួមគាំទ្រនូវសមិទ្ធផលខ័ញគ្រីបតូរបស់ខ្មែរយើង មុនពេលខ័ញនេះនឹងចូលក្នុងទីផ្សាអន្តរជាតិ។ តាមរយៈការវិនិយោគខេអេច ខ័ញ (KHCoin) ក៏នឹងផ្តល់នូវឱកាសអោយវិនិយោគគិនអន្តរជាតិ អាចនឹងចូលវិនិយោគជាមួយគំរោងរបស់ប្រទេសកម្ពុជាតាមរយៈបច្ចេកវិទ្យាគ្រីពតូនេះផងដែរ។

ចុងក្រោយលោកអ៊ិន មាន ក៏បានបញ្ជាក់ពីលក្ខណខុសប្លែករវាង មូលនិធិភាគហ៊ុនខ័ញ (ICO) និង មូលនិធិភាគហ៊ុនសាធារណ (Initial Public Offering-IPO) តំលៃភាគហ៊ុនរបស់អាយភីអូ គឺត្រូវបានកំណត់ដោយស្ថាប័នវិសោធនកម្មទីផ្សាអន្តរជាតិ ពិនិត្យនិងវាយតំលៃលើភាគហ៊ុនរបស់ក្រុមហ៊ុន ពេលមុនពេលក្រុមហ៊ុនប្រកាស់ដាក់លក់នូវភាគហ៊ុនខ្លួន។ សំរាប់បងប្អូនប្រជាពេលរដ្ឋដែលមានបំណងចង់ចូលរួមគាំទ្ររ នូវគំរោងវិនិយោគរបស់ខញគ្រីពតូខ្មែរ អាចធ្វើការទំនាក់ទំនងតាមរយៈសមាគមខ្មែរគ្រីបតូ ដែលមានជាផ្តល់ជូនកញ្ចប់ ព្រីអាយស៊ីអូ (Pre-ICO) ខេអេចខ័ញ (KHCoin) ដូចខាងក្រោមនេះ៕

JOIN ICO KHCOIN: CLICK HERE

 

តើលោកអ្នកមាននូវមតិយោបល់បែបណាចំពោះ ស្ថាប័នមួយនេះ? សូមចូលរួមផ្តល់ជាមតិ នឹងចែករំលែកចំណេះដឹងរបស់លោកអ្នកមកកាន់ គេហទំព័ររបស់យើងខ្ញុំ តាមរយៈប្រអប់ផ្តល់មតិរបស់ប៊ីធីស៊ីខ្មែរដូចខាងក្រោមនេះ។

Ever heard of an ICO? Here’s what that means from CNBC.

 

BTCKhmer Team

 

%d bloggers like this: