លក្ខណៈសម្បត្តិរបស់ប៊ិតខញ

លក្ខណៈសម្បត្តិរបស់ប៊ិតខញមានភាបខុលប្លែកពីរូបិយប័ណ្ណរបស់រដ្ឋាភិបាលដូចខាងក្រោម៖

១៖ ប៊ិតខញគឺជារូបិយប័ណ្ណវិមជ្ឍការ

បណ្តាញប្រតិបត្តិការរបស់ប៊ិតខញ មិនស្ថិតនៅក្រោម អំណាចកណ្តាលណាមួយ​ដែលគ្រប់គ្រង់ចលនារបស់ប៊ិតខញ ព្រោះថាបណ្តាញនៃម៉ាស៊ីនប្រតិបត្តិការប៊ិតខញគឺជាបណ្តុំរនៃបណ្តាញកុំព្យូទ័រជាច្រើនផ្នែកពីគ្រប់ទីកន្លែង ដែលសូម្បីតែធនាគាកណ្តាល់របស់អ៊ឺរ៉ុប នៅឆ្នាំ២០១៣ក៏ពិបាកជ្រៀតចូល ទៅគ្រប់គ្រង និងការដាក់ចេញនូវគោលកាគ្រប់គ្រងរូបិយប័ណ្ណ ទាំងនៅក្នុងនិងក្រៅបណ្តាញប្រតិបត្តិការ  របស់ប៊ិតខញបានឡើយ។

២៖ ការតំឡើងគណនីយប៊ិតខញមានភាពងាយស្រួលនឹងរហ័ស

ចំពោះការបើកគណនីយធនាគាមួយ លោកអ្នកចាំបាច់ត្រូវតែឆ្លងកាត់តាមគោលការណ៍ជាច្រើន របស់ធនគាក្នុងដាក់ដំកល់លើសាច់ប្រាក់ឬផ្ទេរប្រាក់ តែសំរាប់គណនីយប៊ិតខញវិញ លោកអ្នកគ្រាន់តែត្រូវ ការនូវកូដសម្ងាត់របស់ប៊ិតខញក្នុងរយៈពេលតែប៉ុន្មានវិនាទីតែប៉ុណ្ណោះ ដើម្បីចាប់ផ្តើមបើកគណនីយ ដោយពុំចាំបាច់ផ្តល់នូវពត៌មានលម្អិត ឬកំរៃសេវាកម្មអ្វីសោះឡើយ។

៣៖ការសម្ងាត់នៃប្រតិបត្តិការ

ការធ្វើប្រតិបត្តិការរបស់ប៊ិតខញត្រូវបានធ្វើឡើងតាមរយៈកូដសម្ងាត់ ដល់អ្នកប្រើប្រាស់ដោយមិនចំបាច់ បង្ហាញនូវពត៌មានលម្អិតផ្ទាល់ខ្លួនដូចជា ឈ្មោះ អាស្រ័យដ្ឋានរបស់លោកអ្នកឡើយ។

៤៖តម្លាភាននៃប្រតិបត្តិការប៊ិតខញ

រាល់ប្រតិបត្តិការរបស់ប៊ិតខញត្រូវបានធ្វើការគណនាឡើង តាមរយៈបណ្តាញប្រតិបត្តិការប្លុកឈេន (Blockchain) ដែលលោកអ្នកអាចតាមដាននូវប្រតិបត្តិការប៊ិតខញរបស់លោកអ្នកបាន​ ដោយងាយស្រួល ឆាប់រហ័ស​ និងប្រកបដោយតម្លាភាពជាទីបំផុត។​

 

៥៖កំរៃសេវាលើប្រតិបត្តិការមានតំលៃទាប

ការផ្ទេរតាមប្រព័ន្ធធនាគារលោកអ្នកអាចនឹងចំណាយរហូនដល់១០ ទៅដល់១៥ភាគរយលើថ្លៃសេវាផ្ទេរអន្តរជាតិ   តែការផ្ទេក្នុងប្រតិបត្តិការរបស់ប៊ិញឃញ គឺមានសេវាផ្ទេរទាបបំផុត។

៦៖សេវាកម្មរហ័សទាន់ចិត្ត

លោកអ្នកអាចធ្វើការផ្ទេប៊ិតខញគ្រប់ពេលវាលា និងគ្រប់ទីកន្លែងតាមរយៈបណ្តាញប្រតិបត្តិការទូទាត់របស់ប៊ិតខញត្រឹមតែពេលប៉ុន្មាននាទីតែប៉ុណ្ណោះជាការស្រេច។

៧៖គ្មានភាពរអាក់រអួល

រាល់លោកធ្វើប្រតិបត្តិការប៊ិតខញ លោកអ្នកមិនអាចទាញយកប៊ិតខញ អោយត្រលប់មករក គណនីយដើមរបស់លោកបានឡើយ ដ៏រាបណាអ្នកទទួលផលប៊ិតខញមិនបញ្ជូនត្រលប់មកអោយអ្នកវិញ​ ពុំនោះទេប៊ិញខញរបស់លោកអ្នកនឹងបាត់អសារបង់ជាមិនខាន។

ជាចុងក្រោយយើងសូមអោយលោកអ្នកចូលសិក្សាតាមរយៈ បណ្តាញជាច្រើនដែលទាក់ទង ពីរបៀបទាញបង្កើតប៊ិតខញ(how bitcoins are mined) និង របៀប្រតិបត្តិការរបស់ប៊ិតខញ(bitcoin transaction) ។

 

Philip – Btckhmer