តើប៊ិតខ័ញម៉ាញនីង (Bitcoin Mining) ជាអ្វី?

ប៊ិតខ័ញម៉ាញនីងគឺជាដំណាក់កាលនៃប្រតិបត្តិការមួយរបស់ប៊ិតខ័ញ ក្នុងការបញ្ជាក់នូវកំណត់ត្រាដែលនឹងត្រូវដាក់តំលើងក្នុងបញ្ជីរសាធារណរបស់ប៊ិតខ័ញដែលគេអោយឈ្មោះថាជាបណ្តាញប្លុគឈេន​ ហើយវាក៏ជាមធ្យោបាយមួយនៃការកកើតថ្មីមួយទៀតរបស់ប៊ិតខញដែរ។ ចំពោះបណ្តារអ្នកប្រើប្រាស់នូវបណ្តាញអ៊ីនធើរណែត និងមាននូវម៉ាស៊ីនកុំព្យូទ័រ​ដែលបានតម្លើងនូវកម្មវិធីប៊ិតខញម៉ាញនីង គឺអាចនឹងចូលរួមក្នុងកម្មវិធីម៉ាញនីងនេះបាន ដោយរបៀបម៉ាញនីងប៊ិតខ័ញ គឺវាទាក់ទងទៅនឹងការប្រមូលផ្តុំនូវរាល់បញ្ជីនៃប្រតិបត្តិការនានា​របស់ប៊ិតខ័ញទៅជាបណ្តុំមួយ បន្ទាប់មកកម្មវិធីម៉ាញនីងនឹងធ្វើការដោះស្រាយនូវចំណោទ ក្នុងបណ្តាញកុំព្យូទ័រដ៏ស្មុគស្មាញមួយនេះក្នុងពេលដ៏ខ្លីមួយ។ សំរាប់អ្នកដែលអាចដោះស្រាយនូវចំណោទមួយនេះ ក្នុងរយៈពេលដ៏ខ្លីជាងគេនិងបានដាក់នូវបណ្តុំបញ្ជីនេះទៅជាបណ្តាញប្លុគឈេន នោះនឹងទទួលបាននូវរង្វាន់ជាប៊ិតខ័ញ។ រង្វាន់ដែលពួកគេទទួលបានពីការម៉ាញនីងប៊ិតខ័ញ គឺប្រៀបដូចជាសេវានៃប្រតិបត្តិការទូទាត់របស់ប៊ិតខ័ញ ក្នុងកំណត់ត្រានៃបណ្តុំបញ្ជីទូទាត់របស់ប៊ិតខ័ញ និងជាការកកើតថ្មីមួយទៀតរបស់ប៊ិតខ័ញយ៉ាងដូច្នោះដែរ៕

សំរាប់បណ្តាញឌីជីថលអ៊ីធើរៀម ដែលត្រូវបានគេស្គាល់ថាជាប្រភេទរូបិយប័ណ្ណឌីជីថលមួយប្រភេទ ដែលបានប្រតិបត្តិការខ្លួនតាមរយៈបណ្តាញនៃបច្ចេកវិទ្យាប្លុគឈេន ហើយកាក់អ៊ីធើរៀមដែលត្រូវបានគេយកមកជួញដូរលើទីផ្សាឌីជីថលគឺ កាក់អ៊ីធើរ៍។ ឥឡូវនេះបណ្តាញម៉ាស៊ីនម៉ាញហ្នីងនៃប្រភេទរូបិយប័ណ្ណឌីជីថលទទួលទិញជា ប៊ិតខញ និងអ៊ីធើរៀម សំរាប់ម៉ាស៊ីនម៉ាញហ្នីងអាល់ខញ(Altcoins)  របស់ខ្លួនតាមរយៈការនាំចូលផ្តាច់មុខដោយក្រុមហ៊ុន ស៊ីអែនខេ ផាតនើរ៍ ( C&K Partners Co., Ltd.)នៅក្នុងប្រទេសកម្ពុជាយើងហើយ ។

ក្រុមហ៊ុន ស៊ីអែនខេ ផាតនើរ៍ ( C&K Partners Co., Ltd.)គឺជាក្រុមហ៊ុនដែលមានឯកទេសនិងជំនាញយ៉ាងពិតប្រាកដ លើសេវាកម្មបញ្ជូននឹងគ្រប់គ្រងបណ្តាញម៉ាស៊ីនម៉ាញនីងខ័ញជូនដល់អតិថិជន ដែលបានជាវនិងក្លាយជាសមាជិករបស់ក្រុមហ៊ុនប្រកបដោយភាពជឿទុកចិត្ត។​ ស្ថានីយម៉ាស៊ីនម៉ាញនីងខ័ញរបស់ក្រុមហ៊ុន ស៊ីអែនខេ ផាតនើរ៍ ( C&K Partners Co., Ltd.) គឺមាននូវលទ្ធភាពនឹងសមត្ថភាពខ្ពស់ក្នុងជួយបង្កើននូវប្រាក់ចំណេញសំរាប់អតិថិជន ប្រកបដោយការសន្សំសំចៃនូវថាមពលអគ្គិសនី តាមរយៈប្រព័ន្ធគ្រប់គ្រងនិងការត្រួតពិនិត្យ លើបណ្តាញប្លុគឈេនខ័ញ ប្រកបដោយនិរន្តរភាព ព្រមទាំងនាំមកនូវផលចំណេញ ជូនដល់សមាជិកអតិថិជន។

សូមអញ្ជើញធ្វើការទំនាក់ទំនង សំរាប់ពត៌មានលម្អិត និងទទួលបានឱកាសចូលរួមវគ្គសិក្ខាសាលានៅស្នាក់ការរបស់ក្រុមហ៊ុន ស៊ីអែនខេ ផាតនើរ៍ ( C&K Partners Co., Ltd.) ដែលមានទីតាំងនៅអគារវឌ្ឍនៈ ជាន់ទី១៧ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ +855 77 333 167 | +855 10 887 813 និងគេហ័រទំព័រៈ http://www.hypermining.net​ /៕

Philip@BTCkhmer.com

%d bloggers like this: