ម៉ាកស៊ូឃ័ប៊័គ៖ កំុខ្វល់ថាអ្នកដទៃមិនគាំទ្រគំនិតរកសីុរបស់អ្នក សំខាន់គឺអ្នកត្រូូវតែជឿជាក់លើខ្លួនឯង!

លោកមហាសេដ្ឋីវ័យក្មេងមានបំផុតរបស់អាមេរិកគឺលោក ម៉ាកស៊ូឃ័ប៊័គ (Mark Zuckerberg) បានផ្តល់នូវដំបូន្មានជាច្រើនដើម្បីចាប់ផ្តើមរកសុីជោគជ័យ។ គាត់បានថ្លែងប្រាប់ថា ពេលចេញរកសុីដំបូង កុំខ្វល់ថាអ្នកដទៃមិនគាំទ្រគំនិតរកសីុរបស់អ្នក សំខាន់អ្នកត្រូវតែជឿជាក់លើខ្លួនឯង។

គាត់បានថ្លែងដូចនេះក្នុងវេទិកាជួបជំុជាមួយសិស្សនិងនិស្សិតនៃសាកលវិទ្យាល័យមួយនាពេលកន្លងមក។ គាត់ថាពេលចាប់ផ្តើមដំបូង ពេលក្រុមហ៊ុនអ្នកនៅតូចនោះ គឺជាពេលដ៏ល្អបំផុតដែលអ្នកត្រូវចាប់ផ្តើមកសាងនូវក្តីស្រមៃឲ្យបានរឹងមាំ។ នៅពេលនេះ កំុខ្វល់ថាគេនិយាយអ្វីនោះឡើយ សំខាន់កឺអ្នកត្រូវជឿជាក់លើក្តីស្រមៃរបស់ខ្លួនអ្នកជានិច្ច។

ពេលដែលអ្នកមានក្តីស្រមៃហើយ អ្នកត្រូវចំណាយពេលឲ្យច្រើន កសាងក្តីស្រមៃនោះ។ សម្រាប់ ម៉ាកស៊ូឃ័ប៊័គ ទោះបីជាគាត់មិនដែលខ្វល់នរណា ឬអ្វីដែលគេនិយាយពីគំនិតរកសីុរបស់លោកមែន តែលោកតែងរៀនសូត្រពីអតិថិជនរបស់លោកជានិច្ច។ ជារើយៗ លោកតែងតែបើកឲ្យមាននូវវេទិកា (សំនួរ-ចំលើយ) ជាមួយនឹងអតិថិជនរបស់លោក ដែលក្នុងវេទិកានោះហើយ ដែលលោកបានរៀនកាន់តែច្រើនអំពីវិធីសាស្ត្រ ដើម្បីសម្រេចក្តីស្រមៃរបស់លោក ក្នុងការតភ្ជាប់ពិភពលោកទាំងតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់លោកបាន។

នៅពេលដែលលោកអ្នកកំពុងតែកសាងក្តីស្រមៃ  លោកអ្នកនឹងជួបនូវ ឧបសគ្គរាប់មិនអស់ទេនោះទេ តែសំរាប់លោកម៉ាកស៊ូឃ័ប៊័គវិញ  គាត់បានផ្តាំថា ពេលបរាជ័យ ត្រូវតែរៀនឲ្យលឿន ហើយត្រូវងើបឲ្យលឿន ក៏កុំចុះចាញ់នឹងការបរាជ័យនោះដែរ។ លោកថា គ្មាននរណាម្នាក់ដែលថាមិនធ្លាប់បរាជ័យនោះទេ តែអ្នកដែលជោគជ័យគឺ ពួកគេតែងតែមិនចុះចាញ់ នៅពេលដែលពួកគេដួលនោះទេ។

Business Cambodia សង្ឃឹមថា យុវជនកម្ពុជា ដែលបានកំពុងតែចាប់ផ្តើមរកសីុ នឹងនាំគ្នាកសាងក្តីស្រមៃរបស់ខ្លួន ដោយមិនខ្វល់ថាអ្នកដទៃនិយាយអ្វីពីក្តីស្រមៃរបស់ខ្លួនទ្បើយ។ យើងសង្ឃឹមថា អ្នកគ្រប់គ្នា នឹងព្យាយាមជំនៈគ្រប់ឧបសគ្គ ដើម្បីកសាងក្តីស្រមៃរបស់ខ្លួន ដែលជាអនាគតយីហោរបស់ខ្មែរដ៏ខ្លាំងអស្ចារ្យមួយលើឆាកអន្តរជាតិជាក់ជាមិនខាន៕

អត្ថបទដោយ៖ សំ កុសល
Business-cambodia.com

%d bloggers like this: