គណៈកម្មាការសហភាពអឺរ៉ុប៖ លើកឡើងអំពីផែនការគាំទ្រគម្រោង ប៊្លុគឈេន(Blockchain)

 

សាខាប្រតិបត្តិរបស់រដ្ឋាភិបាលសហភាពអ៊ឺរ៉ុបកំពុងលើកផែនការពង្រីកការងាររបស់ខ្លួននៅលើ ប៊្លុគឈេន Blockchain បើយោងតាមមន្ត្រី​នាំពាក្យម្នាក់កាលពីសប្តាហ៍មុន។ តាមសេចក្តីថ្លែងការណ៍ដែលបាន​ចេញ​ផ្សាយថ្មីមួយនៅទី 7 ខែកុម្ភៈ  លោក អ៊ែបដ្រុស អ៊ែនហ្ស៊ីព  ជានាយករងនៃគណៈកម្មការអឺរ៉ុប បានលើកឡើងថា គណៈកម្មការនេះត្រូវបានគេគ្រោងនឹងកើនឡើង នូវការគាំទ្ររបស់ខ្លួនសម្រាប់គម្រោងប្រតិបត្តការប្រព័ន្ធ Blockchain ដោយលោកបានបញ្ជាក់ថាការពង្រីកប្រព័ន្ធមួយនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់ ពួកយើងដែល បាន នឹងកំពុងធ្វើវាឡើងនារយះពេលកន្លងមកហើយ។

សភាអឺរ៉ុបបានអនុម័តនូវភារកិច្ចមួយដែលដឹកនាំដោយគណកម្មការដើម្បីសិក្សាពីប្រព័ន្ធ Blockchain និទាឃ រដូវមុនកន្លងមកហើយវាជាពេលវេលាដែលលោក យ៉ាកុប វ៉នវ៉េស្សាកឃ័រ រៀបចំចេញនូវវិធានការ​ មួយ​ដើម្បីត្រួតពិនិត្យ​មើលទំហំនៃដំណើរការ ប្រព័ន្ធBlockchain ដោយជៀសវាងនូវការបង្កើត បទប្បញ្ញត្តិថ្មីៗ ដែលបង្ករការរំខានដល់ប្រព័ន្ធBlockchainពេលបច្ចុប្បន្ននេះ។

លោក អ៊ែនហ្ស៊ីព  ក៏បានលើកបញ្ជាក់យ៉ាងលំអិតផងដែរ ពីកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាការ ដើម្បី អនុវត្តនូវវិសាលភាពនៃសក្តានុពលរបស់គំរោងសាកល្បងមួយនេះ ដោយការផ្តោតលើបច្ចេកវិទ្យា “ប្រព័ន្ធ អេកូឡូស៊ី ដែលជាការច្នៃប្រឌិតបែបវិមជ្ឈការ” ហើយគណៈកម្មការនេះបានចូលរួមនៅក្នុងគំនិតផ្តួចផ្តើម Blockchain ជាច្រើន។ លោកបានប្រាប់សមាជិកនៃសភាអឺរ៉ុបថា “គណកម្មការនេះត្រូវបានគាំទ្ររួចទៅ ហើយ នូវ ប្រព័ន្ធបច្ចេកវិទ្យាសៀវភៅចែកចាយ គម្រោង (ឌីកូដ ឌីសេន ម៉ាយហ៊ែល ម៉ាយឌែតា ) ហើយកិច្ចគាំទ្រនេះកំពុង​កកើនឡើង​នៅប៉ុន្មានខែខាងមុខនេះ តាមរយះប្រព័ន្ធ ឧទាវិមជ្ឈការគ្រប់គ្រង​ទិន្នន័យ ។ ការសិក្សាមួយនឹង​ត្រូវបានបើកដំណើរការដើម្បីស៊ើបអង្កេតពីរបៀប DLT អាចជួយក្នុងការ កែទំរង់លើសេវាសាធារណៈ និងការរៀបចំសម្រាប់សកម្មភាព DLT ជាក់លាក់របស់សហភាពអឺរ៉ុបដើម្បីដោះ​ស្រាយ​បញ្ហាប្រឈមពាក់ព័ន្ធ របស់សហភាពអឺរ៉ុប “។

លោក អ៊ែនហ្ស៊ីព  បានបន្តរថាគណៈកម្មការនេះនឹងសហការជាមួយរដ្ឋសភានៅលើព្រឹត្តិការណ៍ Blockchain នាពេលអនាគត ហើយកិច្ចពិភាគ្សាបានធ្វើឡើងនាពេលកន្លងមកហើយ។ លោក អ៊ែនហ្ស៊ីព ថ្លែងថា: គណៈកម្មការនេះនឹងរៀបចំចាប់ផ្តើមសន្និសីទការសែត ជាមួយសភាសហភាពអឺរ៉ុប ដើម្បីលុបបំបាត់នូវមន្ទិល សង្ស័យពីការប្រើប្រាស់ប្រព័ន្ធ Blockchain ដោយរួមបញ្ចូលទាំងការរៀបចំសិក្ខាសាលាជាច្រើនវគ្គ ដើម្បីរិះរក​ នូវការអភិវឌ្ឍ និងបង្កើតកម្មវិធីប្រើប្រាស់ ប្រព័ន្ធ Blockchain អោយមានភាពទូលំទូលាយនាពេលអនាគត »។

 

<

p style=”text-align: right;”>Philip – BTCKhmer.com