អ៊ីស្រាអែលគ្រោងបង្កើតរូបិប័ណ្ណគ្រីពតូជាតិស្ស៊ីគែល

(យេរ៉ូសាឡឹម)៖ ប្រទេសអ៊ីស្រាអែលកំពុងគ្រោងបោះជំហានតាមប្រទេសរុស្ស៊ីនិងឌូបៃ ក្នុងការសិក្សានូវគំរោងការក្នុងការបង្កើតនូវរូបិយប័ណ្ណគ្រីពតូរបស់ខ្លូន ដែលអាចប្រើប្រាស់ជារូបិយប័ណ្ណជាតិ ស្ស៊ីគែល (Skekels)បាន។ យោងតាមប្រភពពត៌មាននៃក្រសួងហិរញ្ញវត្ថុជាត់អ៊ីស្រាអែលបានអោយដឹងថា ការបង្កើតអោយមានរូបិយប័ណ្ណគ្រីពតូ គឺក្នុងគោលបំណងក្នុងការកាត់បន្ថយនូវការប្រើប្រាស់ក្រដាស់ប្រាក់ស្ស៊ីគែល និងមានលក្ខណៈងាយស្រួលក្នុងការបើកប្រាក់ខែដល់បុគ្គលិករដ្ឋនឹងឯកជន។

ក្នុងខណៈពេលនេះរដ្ឋាភិបាលអ៊ីស្រាអែលបាននឹងកំពុងសិក្សា នូវគំរោងក្នុងការបង្កើតអោយមានរូបិយប័ណ្ណជាតិគ្រីពតូនៅឡើយ ហើយនៅពេលគំរោងនេះបានជោគជ័យរដ្ឋាភិបាលក៏គិតនឹងដាក់ចេញនូវសេវាធនាគារគ្រីពតូ ដែលនឹងស្ថិតក្រោមការគ្រប់គ្រោងធនគារជាតិរបស់ប្រទេសអ៊ីស្រាអែល។ ក្នុងនោះរដ្ឋាភិបាលក៏គ្រោងនឹងបង្កើតអោយមានកាបូបឌីជីថលប្លុគឈេនមួយឈ្មោះថា ខូលូ(Colu) ដែលនឹងប្រើប្រាស់ជាបណ្តាញប្រតិបត្តិការនៃរូបិយប័ណ្ណគ្រីពតូ ស្ស៊ីគែលរបស់អ៊ីស្រាអែលនាពេលអនាគត។ លោកម៉ាក ស៉្មាហ្គន នាយកគំរោងប្លុគឈេន ខូលូ បានបង្ហាញទស្សនៈរបស់លោកក្នុងការដែលប្រទេសអ៊ីស្រាអែលជាប្រទេសទីបីក្នុងពិភពលោកដែលបានដាក់ចេញនូវគំរោងការនៃការបង្កើតនិងប្រើប្រាស់រូបិយប័ណ្ណគ្រីពតូជាតិ ដែលជារូបិយប័ណ្ណនាពេលអនាគត់កាល៕

ប្រភព៖ខ័ញតេលេក្រាម

 

%d bloggers like this: