ការសិក្សា៖ ៨៨%ភាគរយនៃប្រជាជនជប៉ុនស្គាល់ ប៊ិតខ័ញ!

យោងតាមការសិក្សាមួយ ពីចំណោមប្រជាជនជប៉ុនទាំងពីរភេទចំនួន១០.០០០នាក់បានបង្ហាញថា៖ មានប្រជាជនចំនួនជាង ៨៨% នៃប្រជាជនជប៉ុនសរុបបានស្គាល់អំពីប៊ិតខ័ញ។ ​ក្នុងចំណោម ៨៨% គឺមានចំនួនប្រជាជនជប៉ុនជាង ៤៧% បាននឹងកំពុងប្រើប្រាស់ប៊ិនខ័ញក្នុងការទិញដូរទំនិញជាមួយហាងលក់ទំនិញមួយចំនួនក្នុងប្រទេសនេះ

ចំណែកភាគច្រើនចំពោះអ្នកដែលបានទិញប៊ិតខ័ញគឺផ្តោតលើការវិនិយោគសំរាប់ពេលយូរវិញ។ យោងតាមរបាយករណ៏សិក្សាស្រាវជ្រាវទីផ្សាសកលរបស់ក្រុមហ៊ុន ម៉ាក្រូមៀលគ្រុប (Macromill Group) ដែលបានធ្វើការសិក្សាស្រាវជ្រាវពីការស្គាល់និងប្រើប្រាស់ប៊ិតខ័ញ ដែលមានប្រជាជនជប៉ុនចំនួនជាង១ម៉ឺននាក់ ដែលមានអាយុចាប់ពី ២០ឆ្នាំរហូត៦៩ឆ្នាំ បានចូលរួមក្នុងការសិក្សាស្រាវជ្រាវមួយនេះ។

គួបញ្ជាក់ដែរថា ប្រទេសជប៉ុនបានសំរេចទទួលស្គាល់ការប្រើប្រាស់ប៊ិតខ័ញ ក្នុងទិញដូរជាទំនិញចាប់តាំងពីខែមេសាឆ្នាំ២០១៧មកម្ល៉េះ និងរហូតដល់ខែកក្កដាប្រទេសនេះបានប្រកាស់នូវការទិញលក់ប៊ិតខ័ញដោយសេរីនិងមិនមានការកាត់ពន្ធនោះទេ ហើយប្រជាជនជប៉ុនបានចាប់ផ្តើមមានទំនុកចិត្តក្នុងការទិញប៊ិតខ័ញតាមរយៈផ្សារខ័ញអនឡាញ និងហ្វោសឡាញ រួមទាំងមានឈ្មួញខ័ញជាច្រើនបាក់បានចាប់ផ្តើមទទួលស្គាល់នូវរូបិយប័ណ្ណឌីជីថលនេះ នឹងបន្តរប្រើប្រាស់វាយ៉ាងទូលាយថែមទៀតផង។ ក្នុងចំណោមប្រជាជនជប៉ុនជាង ១ម៉ឺនាក់ ក្រុមហ៊ុនម៉ាក្រូមៀលបានរកឃើញថា ជាង៥៦.២% ធ្លាប់បានទទួលពត៌មានពីប៊ិតខ័ញ តែមិនទាន់ដឹងថាវាគឺជាអ្វីនោះទេ ហើយមានចំនួណជាង ៣១.៤% បានស្គាល់ច្បាស់ពីប៊ិតខ័ញ និងមានចំនួនជាង ១២.៤%នៅមិនទាន់ស្គាល់ថាប៊ិតខ័ញគឺអ្វីនៅឡើយ៕

តើមានប្រជាជនកម្ពុជាប៉ុន្មានភាគរយបានស្គាល់និងប្រើប្រាស់ប៊ិតខ័ញ? សូមជួយផ្តល់យោបល់របសើលោក្នុងប្រអប់មតិរបស់ប៊ីធីស៊ីខែ្មរ៕

 

ប្រភព៖News.bitcoin.com

<

p style=”text-align: right;”>អត្ថបទ៖Philip@BTCKhmer.com

%d bloggers like this: