ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) បិទគណនីយអតិថិជនដែលសង្ស័យពាក់ព័ន្ធការជួញដូរលុយឌីថលប៊ិតខ័ញ

ភ្នំពេញ៖ស្របពេលដែលធនាគារជាតិនៃកម្ពុជាបានចេញប្រកាសក្នុងការព្រួយបារម្ភ ពីការវិនិយោគរបស់ប្រជាពលរដ្ឋលើប្រភេទលុយឌីជីថលដូចជាប៊ិតខ័ញរួចមក ធនាគារវឌ្ឍនៈអាស៊ីចំកាត់កម្ពុជា ហៅកាត់ថា(ABA) កាលពីពេលថ្មីនេះបានធ្វើការបិទនូវគណនីយធនាគាររបស់អតិថិជនរបស់ខ្លួនដែលសង្ស័យថាបានជាប់ពាក់ព័ន្ធចរាចសាច់ប្រាក់ជាមួយការជួញដូរលើប្រភេទលុយឌីជីថលប៊ិតខ័ញ។

យោងតាមសំដីរបស់អថិតិជនធនាគារ ABA ពីររូបដែលត្រូវបានធនាគារ ABA របស់ពួកគេបានធ្វើការទំនាក់ទំនងតាមរយៈបណ្តាញទូរស័ព្ទ ក្នុងការជូនពត៌មានពីការបិទគណនីយរបស់ពួកគេទាំងពីររូប ក្រោមការសង្ស័យថាមានពាក់ព័ន្ធក្នុងការជួញដូរលុយឌីជីថលប៊ិតខ័ញ។ នេះគឺជាករណីទីមួយហើយដែលគណនីយអតិជនធនាគារABA ត្រូវបានបិទ បន្ទាប់ពីមានការចេញនូវសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលើការវិនិយោគជាមួយលុយឌីជីថលប៊ិតខ័ញ។  អតិថិជនរូបនេះបានសំដែងនូវភាពមិនពេញចិត្ត ចំពោះចំណាត់ការរបស់ធនាគារABAនេះ ហើយពួកគេបានសូមអោយធនាគាជាតិនៃកម្ពុជាក៏ដូចជាធនាគាABA គួរពិនិត្យនិងសិក្សារបន្ថែមលើករណីនេះ ពីការសង្ស័យជាប់ពាក់ព័ន្ធវិស័យលុយឌីជីថលប្រភេទប៊ិតខ័ញនេះមុននឹងធ្វើការបិទនូវកុងធនគាររបស់ពួកគេ។

<

p style=”text-align: justify;”>
តើអ្នកគិតយ៉ាងដូចម្តេចអំពីរឿងនេះ?

%d bloggers like this: