ត្រឹម២ពាន់ដុល្លារ ធ្វើឲ្យគ្រូរក្លឹបហាត់ប្រាណម្នាក់ចំណេញ ១លានដុល្លារ

វាប្រៀបដូចជារឿងព្រេងនិទាននៃលាភសំណាងមួយ ដែលពាក់ព័ន្ធការវិនិយោគជាមួយនឹងរូបិយប័ណ្ណឌីជីថល ដែលបានប្រាប់ពីកំលោះម្នាក់មកពីទីក្រុង ម៉ែលប៊ន ប្រទេសអូស្រ្តាលី បានវិនិយោគក្នុងទឹកប្រាក់ត្រឹមតែ​២ពាន់ដុល្លារក្នុងទិញកាក់អ៊ីធើរ៉ាម (Ethereum) ហើយបានចំណេញប្រាក់មកវិញចំនួន១លានដុល្លារ។ កំលោះរូបនេះបានរៀបរាប់ប្រាប់ថា៖ ដំបូងគឺគាត់បានសិក្សារស្រាវជ្រាវពិការវិនិយោគលើរូបិយប័ណ្ណឌីជីថល ហើយបានសំរេចចិត្តទិញកាក់អ៊ីធើរ៉ាមចំនួន ៥.០០០ កាក់ ចេញពីប្រាក់ដែលគាត់ខំសន្សំចំនួន២.000​ដុល្លារ ដោយការជឿជាក់ថាគាត់នឹងបានចំណេញចេញពីការវិនិយោគបែបឌីជីថលនេះ។

រយៈកាលបួនឆ្នាំកន្លងផុតទៅ កំលោះច័ដាន់ថ្រាវ័រ (Jordan Travers) ហាក់បានភ្លេចនូវការវិនិយោគរបស់គាត់ ដោយគាត់មិនបានខ្វាយខ្វល់ពីវា ស្ទើរមួយរយៈពេលដ៏យូរនេះទៅហើយ រហូតដល់ពេលពត៌មានបាន លេចឮពីកិត្តិស័ព្ទនៃតំលៃរបស់កាក់អ៊ីធើរ៉ាម ទើបធ្វើអោយរូបលោកបានចូលទៅឆែកមើលក្នុងគណនីយរបស់គាត់ ដែលបង្ហាញនូវប្រាក់ចំណេញចំនួន ១លានដុល្លារតែម្តង។ កំលោះរូបនេះបានបន្តរបញ្ជាក់ថា៖ គាត់នឹងចាត់ចែងប្រាក់មួយចំនួនដើម្បីបើកមុខជំនួញ នឹងធ្វើតំណើកំសាន្តទៅកាន់ប្រតេសមួយចំនួនមួយរយៈពេលសិន។ នេះគឺពិតជាអ្វីដែលការវិនិយោគលើរូបិយប័ណ្ណឌីជីថល នាំមកនូវលាភសំណាងរបស់សេដ្ឋីមួយចំនួនដែលស្ទើរតែមិនគួរអោយជឿរ មិនខុសពីនេះ កាក់ឌីធីថលមួយចំនួនដូចជាប៊ិតខញ និងពាហិរកាក់ (Altcoins) អាចនឹងនាំនូវលាភសំណាងដល់បុគ្កគលមួយចំនួនយ៉ាងដូច្នេះ នាពេលអនាគតខាងមុខក៏ថាបាន។

Philip – BTCKhmer

%d bloggers like this: