ធនាគាជាតិនៃកម្ពុជា៖ប៊ិតខ័ញមិនមែនជារូបិយប័ណ្ណនោះទេ!

យោងតាមការសែតភ្នំពេញបានរាយការណ៏ថា៖ រដ្ឋាភិបាលកម្ពុជាតាមរយៈធនាគារជាតិមិនទទួលស្គាល់ប៊ិតខ័ញ ទុកជារូបិយប័ណ្ណនោះទេ។ យោងតាមប្រសាសន៍លោក ជាសេរី ជានាយកធនាគាជាតិកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖ រូបិយប័ណ្ណបែបឌីជីថលប៊ិតខ័ញគឺមិនត្រូវបានទទួលស្គាល់និងគាំទ្រដោយធនាគាជាតិនោះទេ និងធនាគារកណ្តាលមិនបានប្រកាស់អោយប្រើប្រាស់ រូបិយប័ណ្ណប្រភេទនេះដែរ។ លោកក៏បានបញ្ជាក់បន្ថែមដែរថា៖ ដោយព្រោះការខ្វះភាពយល់ដឹងពីប៊ិតខ័ញ និងរូបិយប័ណ្ណឌីជីថល គឺអាចនាំអោយអ្នកប្រើប្រាស់និងអ្នកវិនិយោគប៊ិតខ័ញមួយចំនួន ងាយនឹងធ្លាក់ចូលក្នុងរូបភាពនៃការឆបោកផ្សេងៗបានយ៉ាងងាយបំផុត។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលឬធនាគារជាតិកម្ពុជាមិនទាន់ចាត់នូវវិធានការណាមួយក្នុងការហាមឃាត់នូវការប្រើប្រាស់ ក៏ដូចជាការទិញដូរប៊ិតខ័ញនៅក្នុងប្រទេសកម្ពុជានៅឡើយទេ៕

ប្រភព៖ខ័ញតេលេក្រាម

អត្ថបទ៖Philip@BTCKhmer.com

%d bloggers like this: