ប៊ិតខ័ញខាស្ស នឹងបន្តរនាំមុខលើតំលៃប៊ិតខញក្លាសិកក្នុងរយៈកាល៦ខែខាងមុខនេះ

ប៊ិតខ័ញក្លាសិក (Bitcoin Classic) ដែលត្រូវបានគេសង្គេតឃើញនូវការធ្លាក់ចុះប្រជាប្រិយភាព ក្នុងខណៈដែលប៊ិតខ័ញខាស្សកំពុតត្រូវបានទទួលនូវការចាប់អារម្មណ៍ ហើយបណ្តាអ្នកវិនិយោគប៊ិតខ័ញមួយចំនួនធំបានរំពឹងថា ប៊ិតខ័ញខាស្សក៏នឹងអាចមកជំនួសឲ្យប៊ិតខ័ញក្លាសិក នឹងវាក៏នឺងត្រូវបានគេទទួលស្គាល់និងប្រើប្រាស់ទូទៅក្នុងខែឧសភា​២០១៨ខាងមុខនេះផងដែរ។

យោងតាមរបាយការណ៍ផ្លូវការមួយនៅថ្ងៃព្រហស្បត្តិ៍កាលពីម្សិលមិញរបស់លោក ថម ស្សែនឌ័រ នាយកពត៌មាន បានបង្ហាញនិងសំដែងនូវមតិរបស់លោក ក្នុងការលើកសរសើពីប្រជាប្រិយភាពរបស់ប៊ិតខ័ញខាស្ស (BCH) ដែលអាចនឹងចូលមកជំនួសអោយប៊ិតខញក្លាសិកវិញ(BTC)ក្នុងពេលឆាប់នេះជាមិនខាន។ លោកក៏បានបញ្ជាក់ដែរថា ការទទួលប្រជាប្រិយភាពរបស់ប៊ិតខ័ញខាស្ស គឺអាស្រ័យលើកត្តារទទួលស្គាល់ពីសំណាក់អ្នកប្រើប្រាស់និងអ្នកវិនិយោគរាប់ពាន់លាននាក់របស់ប៊ិតខ័ញ គឺជាអ្នកសំរេចចិត្តតែមួយគត់ក្នុងការប្រើប្រាស់ប៊ិតខ័ញខាស្ស (BCH)ឬអត់ ។ លោកមានការជឿជាក់ដែរថាក្នុងរយៈកាលត្រឹម៦ខែខាងមុខទៀត ពួកគេនឹងហៅប៊ិតខ័ញខាស្សថាជា ប៊ិតខ័ញវិញ ដោយគ្រាន់លុបចោលនូវពាក្យខាស្សចេញតែប៉ុណ្ណោះ។

ខណៈពេលនេះតំលៃរបស់ប៊ិតខ័ញខាស្សបាននឹងកំពុងកើនឡើងជាង៣៥ភាគរយ លើសពីការរំពឹងទុកក្នុងព្រឹត្តិការណ៏បំបែកខ័ញដែលនឹងប្រព្រឹត្តិនៅថ្ងៃទី១៣ ខែវិច្ឆិការខាងមុខនេះ ដោយតំលៃប៊ិតខ័ញខាស្សហាក់កំពុងហក់ឡើងខ្ពស់មុនទាំងព្រឹត្តិការណ៏បំបែកខ័ញបានឈានចូលមកដល់ទៅទៀត៕

ប្រភព៖ខ័ញតេលេក្រាម

ប្រែសំរួល៖Philip@BTCKhmer.com

%d bloggers like this: