ប៊ិតខ័ញខាស្ស(BCH)បានវ៉ាដាច់អ៊ីធើរៀមមកត្រឹមចំណាត់ថ្នាក់លេខ២លើផ្សាមួលទុនខ័ញសកល

អស់រយៈកាលជាច្រើនកន្លងមក បណ្តាជនជាច្រើនបានរំពឹងថា អ៊ីធើរៀមអាចនិងវ៉ាដាច់ប៊ិតខញនាពេលអនាគត ហើយនឹងក្លាយជារូបិយព៧ណ្ណលេខមួយជាមួយមូលទុនដ៏ខ្ពស់ជាងគេជាមិនខាន។ តែសំរាប់ពេលនេះ អភូត្តហេតុមួយបានកើតឡើងក្នុងសប្តាហ៍នេះ ដែលធ្វើអោយប៊ិតខ័ញខាស្សបានឡើងពីតំលៃ ៦៦០ដុល្លារមកដល់ចំណុចកំពូល ២.៤៤៦ ដុល្លារភ្លាមៗក្នុងថ្ងៃអាទិត្យពីម្សិលមិញ។ គេសង្គេតឃើញតំលៃប៊ិតខ័ញខាស្សបានហក់ឡើងខ្លាំងត្រឹមតេរយៈពេលពីថ្ងៃកន្លងមកនេះ ដែលអាចបណ្តាលមកពីតំរូវការខ្ពស់ពីទីផ្សាជួញដូររបស់ប្រទេសកូរ៉េខាងត្បូង និងបណ្តាទីផ្សាជួញដូរខ័ញសកលក៏ទទួលបាននូវផលចំណេញយ៉ាងកប់ក្តោងផងដែរ។​

តាមរយៈការកើននូវតំលៃរបស់ប៊ិតខញខាស្សនេះ បានធ្វើអោយមូលទុនប៊ិតខ័ញខាស្សបានធ្វើការវ៉ាដាច់តំលៃទុនរបស់កាក់អ៊ីធើរៀមក្នុងផ្សាមូលទុនខ័ញសកលជាង ៣១ពាន់លានដុល្លារ។ បណ្តាអ្នកវិនិយោគខ័ញជាច្រើនគឺតែរំពឹងថា កាក់អ៊ីធើរៀមនឹងអាចវ៉ាដាច់តំលៃប៊ិតខញក្នុងផ្សាមូលទុនខ័ញនៅថ្ងៃណាមួយ តែឥឡូវប៊ិតខ័ញខាស្សហាក់បានវ៉ាដាច់តំលៃកាក់អ៊ីធើរៀមរួចបាត់ទៅហើយនេះពេលនេះ ដែលប៊ិតខ័ញខាស្សបានឈរក្នុងលំដាប់លេខថ្នាក់ទី២បន្ទាប់ពីប៊ិតខញក្លាសិក (BTC)។ ចំណែកឯលោក វិតាលិក បាត់ទ័រិន ជាស្ថាបនិករបស់កាក់អ៊ីធើរៀមបានត្រឹមតែ ផ្ញើរសារនូវពាក្យជូនពរតាមរយៈបណ្តាញធ្វីតធ័រ (Tweeter)របស់លោកដល់ប៊ិតខ័ញខាស្ស(BCH) តែប៉ុណ្ណោះ៕

ប្រភព៖ខ័ញតេលេក្រាម

ប្រែសំរួលដោយ៖Philip@BTCKhmer.com

 

 

%d bloggers like this: