សួស្តីថ្ងៃកំណើត! ប៊ិតខ័ញមានអាយុកាល៩ឆ្នាំ ជាមួយតំលៃជាង ៦.០០០ ដុល្លារ

ថ្ងៃអង្គារ៍ទី៣១ តុលារ គឺជាថ្ងៃខួបកំណើតរបស់ប៊ិតខ័ញ គឺថ្ងៃនៃព្រឹត្តិការណ៏របស់លោក ស្សាតូស្ស៊ី ណាកាម៉ូតុ ធ្វើការប្រកាស់ពីកំណើតរបស់រូបិយប័ណ្ណឌីជីថលប៊ិតខ័ញ ជាបណ្តាញទូទាត់វិមជ្ឍការបែបអេឡិចត្រូនិចមួយ។

ចំពោះកំរងឯកសារនៃគំរោងប៊ិតខ័ញ នៅតែត្រូវបានគេដាក់បង្ហាញជាសាធារណនៅលើគេហរទំព័ររបស់ប៊ិតខ័ញ ដត់ហ្អក់(Bitcoin.org) ចាប់តាំងពីខែតុលារ ឆ្នាំ២០០៨មកម្ល៉េះ ដែលជាកំរងឯកសារនៃការកកើតគំរោងប៊ិតខ័ញក្នុងការឈានចូលមកក្នុងផ្សារមូលធនសកលរបស់ខ្លួន ក្នុងតំលៃជាទឹកប្រាក់រហូតដល់ជាង ១០០ ពាន់លានដុល្លារ នាពេលបច្ចុប្បន្ននេះ។ យោងតាមកំរងអត្ថបទរបស់គំរោងប៊ិតខ័ញបានដក់ស្រង់យ៉ាងដូច្នេះថា៖ ទំព័រថ្មីនៃការកកើតនូវប្រព័ន្ធទូទាត់ទ្វេរភាគីតាមបែបឌីជីថលនឹងក្លាយទៅជាមធ្យោបាយដ៏ងាយស្រួយមួយ ក្នុងការធ្វើប្រតិបត្តិការទូទាត់ពីភាគីមួយទៅកាន់ភាគីមួយទៀត ដោយមិនចំបាច់និងត្រូវការនូវការឆ្លងកាត់តាមរយៈស្ថាប័នហិរញ្ញវត្ថុណាមួយឡើយ។ ក្នុងនោះដែរ ប្រព័ន្ធហត្ថលេខាបែបឌីជីថល​បាននាំមកនូវដំណោះស្រាយដ៏សំខាន់ និងមានអត្ថប្រយោជន៍មួយ ដោយពុំចាំបាច់ត្រូវការនូវទំនុកចិត្តតាមរយៈភាគីទី៣ នៅក្នុងដំណាក់កាលនៃប្រតិបត្តិការទូទាត់នោះទេ ដូចនេះបណ្តាញទូទាត់បែបទ្វេរភាគីនេះ គឺជាដំណោះស្រាយដ៏ប្រសើបំផុតក្នុងការជៀសផុត ពីការភាន់ច្រឡំឬការទូទាត់ទ្វេដងពីសំណាក់ភាគីនីមួយៗបាន។

សំរាប់បណ្តាញទូទាត់ និងប្រតិបត្តិការទ្វេភាគីមកទល់ពេលនេះ គឺមានចំនួនអ្នកប្រើប្រាស់ជាប្រចាំថ្ងៃរហូតទៅដល់ជាង ៣០០លាននាក់ ហើយគេរំពឹងថា ចំនួននៃអ្នកប្រើប្រាស់នូវបណ្តាញនេះ អាចនឹងកើនឡើងរហូតទៅដល់ជាង ២០០​លាននាក់បន្ថែមទៀត ក្នុងរយៈកាលជាង​៧ឆ្នាំខាងមុខនេះ៕

BTCKhmer.com សូមចូលរួមអបអរនូវថ្ងៃកំណើតរបស់ប៊ិតខញ និងចួលរួមចំណែកក្នុងការផ្សព្វផ្សាយពីបណ្តាញទូទាត់ទ្វេភាគី ដ៏មានអត្ថប្រយោជន៍មួយនេះដល់ប្រជាពលរដ្នខ្មែរទាំងអស់ផងដែរ!

តើលោកអ្នកយល់យ៉ាងណា ចំពោះការកកើតនៃប៊ិតខ័ណ ដែលបណ្តាញទូទាត់បែបឌីជីថលមួយនេះ? សូមចួលរួមផ្តល់នូវមតិយបល់ជាមួយប្រអប់យោបល់ខាងក្រោមនេះ៖

ប្រភព៖ ខ័ញតេលេក្រាម

ប្រែសំរួលដោយ៖ Philip@BTCKhmer.com

 

%d bloggers like this: