ផ្សារជួញដូរ ប៊ិតខញ និង អាល់ខញរបស់ប៊ិតត្រែគ (Bittrex) ផ្អាកដំណើរការដោយគ្មានមូលហេតុ

យោងតាមរបាយណ៍ការបស់ខញតេលេក្រាម (Cointelegraph) បានបង្ហាញពីការតវ៉ាចំពោះផ្សារជួញដូរប៊ិតត្រែគ (Bittrex) ដែលបានផ្អាកដំណើរការនូវគណនីយជួញដូររបស់អតិថិជនរាប់ពាន់នាក់នាពេលថ្មីៗនេះ ដោយពុំមានបញ្ជាក់នូវហេតុផលអ្វីសោះឡើយ។ មានអតិថិនជនម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបាន ប្រាប់ថា៖គាត់បានបាត់បង់នូវគណនីយប៊ិតត្រែក ដែលមានចំនួន៦ប៊ិតខញ ដែលមានតំលៃស្មើនឹង ៣០.០០០ ដុល្លារ ហើយគាត់នៅតែពុំអាចធ្វើការចូលទៅក្នុងគណនីយរបស់លោក ថែមទាំងមិនបានទទួលនូវការឆ្លើយតបណាមួយពីផ្សារប៊ិត្រែគនៅឡើយនោះទេ។

អតិថិជនមួយចំនួនបានដាក់នូវការសង្ស័យ ពីហេតុផលមួយចំនួនដែលនាំអោយមានការបិទផ្អាក់នូវគណនីយរបស់អតិថិជនរបសើប៊ិតត្រែគ មានដូចជាការទាក់ទងទៅនឹងបញ្ហារជាតិសាសន៍ ដូចមានការលើកឡើងរបស់បណ្តារអ្នកប្រើប្រាស់មួយចំនួន នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលចំនួនការបិទគណនីយមានរហូតដល់ទៅជាង ៣.០០០ គណនីយ ដោយពុំមានបញ្ជាក់នូវហេតុផលណាមួយនោះទេ ហើយក្នុងមានដូចជា ប្រទេសឥណ្ឌា ប្រទេសស៊ីរី ប្រទេសអ៊ីរ៉ង ប្រទេសរ៉ូស្ស៊ី ប្រទេសប៉ាគីស្ថាន និងប្រទេសទួគីជាដើម។

គួរបញ្ជាក់ដែរមកទល់ពេលនេះ គ្រប់បណ្តាញទំនាក់ទំនងរបស់ផ្សារជួញដូរប៊ិតត្រែគ មិនអាចនឹងធ្វើទាក់ទងនិងឆ្លើយតបមកកាន់អតិថិជិនរបស់ខ្លួនបាននោះឡើយទេ ហើយហេតុផលមួយចំនួនដែលនាំអោយមាននូវការភ័យព្រួយបារម្មន៍សំរាប់អតិថិជន ដែលមាននូវបទពិសោធមួយចំនួនអំពីការបិទផ្សារបស់ផ្សារជួញដូរ ហ្មោនហ្គក នារយៈកាលប៉ុន្នានឆ្នាំមុន ដែលបណ្តាលមកពីការ លួចបន្លំដែលធ្វើអោយបាត់នូវទឹកប្រាក់រាប់រយលានដុល្លារក្នុងឆ្នាំ ២០១៤។​ មួយវិញទៀតការបិទផ្សារប៊ិតត្រែគ គឺអាចបណ្តាលមកពីការធ្លាក់ចុះយ៉ាងលឿននូវតំលៃរបស់អាល់ខញ (Altcoins) ក្នុងប្រតិបត្តិការជួញដូរខញរបស់ប៊ិតត្រែគ ក៏អាចជាហេតុផលមួយ ដែលធ្វើអោយផ្សារប៊ិតត្រែគពិបាកក្នុងការកែសំរួលនូវតំលៃសេវាកម្មជួញដូររបស់ខ្លួន ដែលនាំអោយផ្សារប៊ិតត្រែគអាចនឹងផ្អាក់ដំណើរការមួយរយៈក៏ថាបាន៕ 

Source: Cointelegraph

Philip@BTCkhmer Team

%d bloggers like this: