ប៊ិតខ័ញអាចនឹងធ្លាក់ចុះ៥០% មុននឹងកើនតំលៃខ្ពស់ឆ្នាំក្រោយ

យោងតាមប្រសាសន៍របស់លោក ឌែន ម៉ូហែត អគ្គនាយកផែនថ័រ៉ា កាពីថល ដែលជាក្រុមហ៊ុនមួយផ្តោតលើការវិនិយោគជាមយយរូបិយប័ណ្ណឌីជីថល បានបង្ហើបប្រាប់ដល់ CNBC ថាតំលៃរបស់ប៊ិតខ័ញអាចនឹងធ្លាក់ចុះជាង៥០% មុននឹងកើនឡើងខ្ពស់នាដើមឆ្នាំក្រោយ។

លោកម៉ូហែតក៏ជាអ្នកវិនិយោគប៊ិតខ័ញម្នាក់ដែលបានបោះទុនវិនិយោគលើប៊ិតខ័ញ តាំងពីតំលៃប៊ិតខ័ញនៅត្រឹម ៧២ដុល្លារមកម៉្លេះ​ ហើយលោកម៉ូហែតក៏ជំរុញអោយអ្នកវិនិយោគលើវិស័យរូបិយប័ណ្ណគ្រីពតូគួរសំលឹងមើលពីគោលដៅវិនិយោគលើប៊ិតខ័ញសំរាប់ពេលវែង ព្រោះតំលៃប៊ិតខ័ញនឹងកើនតំលៃខ្ពស់ដែលមិនគួរអោយជឿជាងការគិតរបស់យើងនាពេលអនគត។

សំរាប់ស្ថាប័នរបស់លោកម៉ូហែត ដែលបានចាប់ផ្តើមមកតាំងពីដើមឆ្នាំ២០១៣ គឺទទួលបានផលចំណេញពីការវិនិយោគជាមួយប៊ិតខ័ញដល់ជាង៦០% កាលពីប៉ុន្មានខែមុននេះ ជាងនេះទៅទៀតកំណើនផលចំណេញពីវិស័យគ្រីពតូ និងរូបិយប័ណ្ណឌីជីថលដូចជា ប៊ិតខ័ណ អ៊ីធើរៀម និងរីបភល របស់ក្រុមហ៊ុនបានកើនដល់ជាង ១២.០០០% ចាប់តាំងពីឆ្នាំដែលក្រុមហ៊ុននេះបានបង្កើតឡើងមក៕

ប្រភព៖ខ័ញតេលេក្រាម

%d bloggers like this: