គំរោង ហ្វគ ស៊ិគវិត២អ៊ិច (Fork Segwit2x) ទទួលការជំទាស់ក្នុងប្រទេសប្រេស៊ីលនិងអាហ្សង់ទីន

ក្រុមហ៊ុនជួញដូរប៊ិតមួយចំនួន៥០ក្រុមហ៊ុន ក្នុងបណ្តារប្រទេសតំបន់អាមេរិកឡាទីន​មានដូចជាប្រទេសប្រេស៊ីល និងអាហ្សង់ទីន បានរួមគ្នាក្នុងការដាក់នូវញ្ញាតិតវ៉ាប្រឆាំងនឹងគំរោងហ្វគ ស៊ិគវិត២អ៊ិច (Fork Segwit2x) ។ ចំណែកឯទីផ្សារជួញដូរខញមួយចំនួនក្នុងប្រទេសកូរ៉េខាងត្បូង ក៏បានសំដែងនូវគោលជំហរក្នុងការប្រឆាំងទាស់នឹងគំរោងនេះផងដែរ ដោយលើកបង្ហាញពីការមិនពេញចិត្តនូវការបង្កើតចេញនូវគំរោងការបែបនេះ ដែលនាំអោយមានការជះនូវឥទ្ធិពលអាក្រក់ដល់ តំលៃនិងប្រតិបត្តិការទីផ្សារជួញដូររបស់ប៊ិតខញនិងអាល់ខញក្នុងប្រទេសនេះជាដើម។

%d bloggers like this: