ម៉ាស៊ីន អេធីអឹមប៊ិតខញទទួលបានប្រជាប្រិយភាពនៅរដ្ឋអារីសូណានៃសហរដ្ឋអាមេរិក

ខញស្សស (Coinsource) ដែលត្រូវបានគែស្គាល់ថាជា បណ្តាញអេធីអឹមប៊ិតខញដែលកំពុងរីករាលដុះដាលក្នុងទឹកដីសហរដ្ឋអាមេរិក ដែលមានការតំលើងនូវទូរអេធីអឹមរបស់ខ្លួនចំនួនជាង​ ១១៧អេធីអឹម ពេលនេះបានតំឡើងទូអេធីអេមប៊ិតខញមួយទៀតក្នុងទឹកដីរដ្ឋអារីសូណាហើយ នេះបើយោងតាមសេចក្តីរាយការណ៍ពីរដ្ឋអារីសូណា។ នៅក្នុងបទសម្ភាស លោក​ បបប៊ី ស្សាប (Bobby Sharp) ជាសហស្ថាបនិករបស់ខញស្សស បានធ្វើការពន្យល់ទូអេធីអឹមប៊ិតខញកំពុងទទួលការពេញនិយមពីសំណាក់ អ្នកប្រើប្រាស់ និងឈ្មួញជូញដូរប៊ិតខញថ្មីៗ ដែលមានការលំបាកក្នុងការរកទិញប៊ិតខញដែលជាប្រភេទ រូបិយប័ណ្ណឌីជីថល។ លោប បប បានបន្ថែមថា សូម្បីតែខ្លួនលោកផ្ទាល់ពេលខ្លះ វាពិតជាមានការលំបាកសំរាប់រូបលោក ព្រោះប៊ិតខញគឺជាប្រភេទរូបិយប័ណ្ណបែបអរូបីដែយើងមិនអាច ចាប់ប៉ះនិងមើលវាឃើញបានក្នុងការធ្វើប្រតិបត្តិការម្តងៗ។​

អេធីអឹមប៊ិតខញកំពុងត្រូវបានគេដាក់តំលើងជាច្រើនកន្លែងតាមតំបន់មួយចំនួនលើសកលលោក ហើយវាក៏កំពុងមានវត្តមានជាច្រើន នៅទីក្រុងហុងកុងប្រទេសចិនផងដែរ ដោយលក្ខណពិសេសរបស់អេធីអឹមប៊ិតខញនេះគឺមិនទាមទានូវពត៌មានផ្ទាល់ខ្លួនពីអ្នកប្រើប្រាស់នោះទេ ហើយវាពិតជាបានផ្តល់នូវអត្ថប្រយោជន៍​ជាច្រើនដល់អ្នកធ្វើតំណើទេសចរណ៍ដែលត្រូវការដាក់ប៊ិតខញរបស់ពួកគេមកជាសាច់ប្រាក់ជាដើម។

ប៊ិតខញកំពុងប្រែក្លាយលក្ខណរបស់ខ្លួនជាបណ្តាញរូបិយប័ណ្ណឌីជិថលសកល​ ដែលអាចជួយសំរួលអ្នក ប្រើប្រាស់និងការចាយវាយ ដោយមិនទាមទានូវបែបបទជាច្រើនដែលជាហេតុនាំអោយមានភាពធុញទ្រាន់ជាខ្លាំងដល់អ្នកប្រើប្រាស់នូវប្រព័ន្ធធនាគានោះទេ។

ក្នុងពេលបច្ចុប្បន្ននេះ សេវាកម្មទិញដូរប៊ិតខញក្នយតំបន់ខ្លះក្នុងពិភពលោក កំពុងធ្វើការចាប់ដៃគូរជាមួយ​ បណ្តាញធនាគានិងម៉ាស៊ីនអេធីអឹមរបស់ធនាគាក្នុងតំបន់ ក្នុងការដាក់បំរើនូវសេវាកម្មប៊ិតខញអោយកាន់តែប្រសើរនឹងភាពទូលាយជាងមុន ក្នុងនេះមានដូចជាក្រុមហ៊ុនខញភីអេច (Coins.PH) បានធ្វើការសហការជាមួយ ធនាគាជាតិប្រទេសហ្វីលីពីន (Philippines’ Security Bank) ក្នុងការធ្វើជាដៃគូរជាមួយម៉ាស៊ីនអេធីអឹមរបស់ខ្លួន ដែលអាចដក់ប៊ិតខញមកជាសាច់ប្រាក់បាន។ ចំណែកប្រទេសកូរ៉េខាងត្បូងឯណោះវិញ ក្រុមហ៊ុនខញផ្លាក់ (Coinplug) បានកំពុងធ្វើការចាប់ដៃគូរជាមួយធនាគាហ៊ីយ៉ូស្សុង (Hyosung) របស់កូរ៉េខាងត្បូង ដើម្បីសំរួលដល់អ្នកប្រើប្រាស់អាចដក់ប៊ិតខញជាសាច់ប្រាក់បាន ដែលមាននៅហាងទំនិញមួយចំនួនក្នុងប្រទេសកូរ៉ខាងត្បូង។

Philip – BTCKhmer

%d bloggers like this: