អ្នកគ្រប់គ្រងហិរញ្ញទានលើកឡើងថា៖តំលៃរបស់ប៊ិតឃ័ញ (Bitcoin) នឹងកើនដល់ ១ម៉ឺនដុល្លារ ក្នុងរយៈពេលប៉ុន្មានខែរខាងមុខទៀត!

ក្នុងឆ្នាំ២០១៧នេះ តំលៃរបស់ប៊ិតឃ័ញបានកើនគួអោយគត់សំគាល់ ហើយអ្នកប្រើប្រាស់ប៊ិតឃ័ញនៅ តែមានការជឿជាក់ថា រូបិយប័ណ្ណឌីជីថលមួយនេះ នឹងកើនតម្លៃររបស់ខ្លួនជាលំដាប់ទៅមុខជានិច្ច ក្នុងការវាយលុកលើតម្លៃទីផ្សាររូបិយប័ណ្ណឌីជីថល តាមរយៈការលើកឡើងពីសំណាក់ហិរញ្ញករកំពូលមួយ ចំនួន​ដែល​បានចូលរួមក្នុងអង្គប្រជុំកំពូលនាទីក្រុងញ៉ូយក់កន្លងមក។

ខណៈពេលដែលស្ថាប័នហិរញ្ញវត្ថុមួយចំនួនកំពុងតែស្វែងមធ្យោយបាយដើម្បីជ្រៀតចូលទីផ្សារ តាមរយៈ អ្នកបោះទុនវិនិយោគក្មេងខ្ចីមួយចំនួនបានចូលរួមបណ្តាក់ទុនជាច្រើន បន្ទាប់ពីពួកគេ បានឃើញនូវភាព ជោគជ័យពីសមាជិកក្រុមគ្រួសារ និងមិត្តភ័ក្ររបស់ពួកគេដែលបានវិនិយោគវិស័យរូបិយប័ណ្ណនេះនាពេលកន្លងមក។

ការលើកឡើងរបស់អ្នកស្រី អេឡិនណា រ៉ាណូវ៉ា ជាសហស្ថាបនិក និងជាអគ្គនាយិការរបស់ស្ថាប័ន សាតូហ្ស៊ីលែប្ប ប្រាប់ដល់ពត៌មាន ឃ័ញតេឡេក្រាហ្វថា៖ ប៊ិតឃ័ញនៅតែឈរក្នុងលំដាប់កំពូល ដែលបានបន្តរអភិវឌ្ឍក្នុងទីផ្សារ រូបិយប័ណ្ណ ឌីជីថល តាមរយៈកូដសម្ងាត់និងសេវាប្រតិបត្តការរបស់ខ្លួនបានល្អប្រសើរជានិច្ចក្នុងឆ្នាំនេះ។

អ្នកស្រី ក៏បានបញ្ជាក់បន្ថែមពីដំណោះស្រាយនានាក្នុងបណ្តាញអ្នកប្រើប្រាស់ថ្មីមួយចំនួន ដែលញ៉ាំងអោយតម្លៃ របស់ប៊ិតឃ័ញកើនឡើងខ្ពស់គួរអោយកត់សំគាល់។

ការធ្លាក់ចុះបន្តិចនៃតម្លៃ

លោកកូម៉ាហ្គោរ៉ា​ជាស្ថាបនិក និងជាអគ្គនាយក នៃស្ថាប័នកាស្សាហ្វ បានប្រាប់ដល់ពត៌មានឃ័ញតេឡេ ក្រាហ្វថា៖ ការធ្លាក់ចុះបន្តិចនៃតំលៃប៊ិតឃ័ញក្នុងខែនេះ មានលក្ខណៈស្រដៀងការធ្លាក់ចុះនៃតំលៃដែល កើតឡើងក្នុងកំឡុងខែមករា និងខែមីនាដើមឆ្នាំ២០១៧ ដូច្នោះដែរទោះយ៉ាងណាតំលៃរបស់ក៏បាន ឡើង មកពី​១៩០០ដុល្លារ​មក ថេរក្នុងតំលៃ២២០០ដុល្លារវិញដែរ។​ លោកក៏បានលើកបញ្ជាក់ពីហេតុកាណ៍​ នៃការធ្លាក់ចុះតំលៃរបស់ប៊ិតឃ័ញ ក្នុងរយៈកាលប៉ុន្មានខែកន្លងមក ដែលអាចកាត់ចេញនូវការធ្លាក់តំលៃ នោះ ប៊ិតឃ័ញក៏ទទួលបានសញ្ញាកើនឡើងតំលៃយ៉ាងឆាប់រហ័សមួយគួរជាទីមោទនៈក្នុងរយៈកាលពីរឆ្នាំ​កន្លងមកនេះ ​ហើយតំលៃអាចនឹងកើនឡើងរហូតដល់ ១ម៉ឺនដុល្លារក្នុង១ប៊ិតឃ័ញ​ក្នុងឆ្នាំ២០១៧ នេះ​តែម្តង។

ទំនាក់ទំនងរវាងប៊ិតឃ័ញនឹងឃ័ញឯទៀត

បើនិយាយចំពោះ ឃ័ញដ៏ទៃទៀត លោកហ្គោរ៉ាបានសង្កេតឃើញរាល់ការកើនខ្ពស់នៃតំលៃប៊ិតឃ័ញ នោះតំលៃឃ័ញដ៏ទៃទៀត បែរជាធ្លាក់បញ្ជ្រាស់ទិសពីតំលៃរបស់ប៊ិតឃ័ញទៅវិញ លោកបានបន្ថែមថា រយៈកាល​ជាមធ្យម ដ៏រាបណាទំនោរកើនឡើងនៃការិយាល័យមូលនិធិឃ័ញ នោះតំលៃប៊ិតឃ័ញនិងអ៊ីធ័រ៉ូម នឹងបន្តកើនជាលំដាប់ដែរ ដោយកំណើនទុនទទួលបានចំនួនចាប់ពី ១០១លានដុល្លារ ក្នុងឆ្នាំ២០១៦​ បាន​កើន មកចំនួន ១៨០លានដុល្លារក្នុងឆ្នាំ២០១៧នេះ ដូចនេះ ប៊ិញឃ័ញមិនមែនជារូបិយប័ណ្ណ​ឌីជីថល ដែលត្រូវបានកែនិយមប្រើប្រាស់ជាទូទៅតែប៉ុណ្ណោះទេ ក្នុងការកកើតនូវមូលដ្ឋាននៃក្រុមហ៊ុន​ដ៏ក្មេង​ខ្ចីមួយ នេះ។

កត្តាផ្សេងៗទៀតដែលជះឥទ្ធិពលដល់ការកើននៃតំលៃប៊ិតឃ័ញ គឺដោយសារប្រទេសជប៉ុន​កំពុងទទួលបានតំរូវការរបស់ ប៊ិតឃ័ញយ៉ាងច្រើនក្រាស់ក្រែល រួមជាមួយតំរូវការក្នុងប្រទេសអូស្រ្តាលី និង​ប្រទេស​មួយ ចំនួន​ទៀតផងដែរ   ចំណែកឯប្រទេសឥណ្ឌារនិងរ៉ុស្សីកំពុងរិតបន្តឹងលើបទបញ្ញាត្តិនានា ក្នុងការគ្រប់គ្រង ប៊ិតឃ័ញនិងប្រព័ន្ធប្រតិបត្តិការបស់វានៅឡើយ៕

 

Source: cointelegraph.com

Philip – Btckhmer.com

%d bloggers like this: